អត្ថបទក្រុមហ៊ុន

ព្រីមៀរ៍ ផាក សហការជាមួយធនាគារ PPCBank ផ្ដល់ឥណទាន 70% សម្រាប់ដីឡូតិ៍ខ្នាតវីឡានៅក្នុងរាជធានីភ្នំពេញ


ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្តោតលើដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ខនដូ អាផាតមិន និងក្លឹបហាត់ប្រាណ បានសហការជាមួយធនាគារ ភ្នំពេញពាណិជ្ជ ហៅកាត់ថា PPCBank ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទិញដីឡូតិ៍ខ្នាតវីឡាពី គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក។
ព្រីមៀរ៍ ផាក សហការជាមួយធនាគារ PPCBank ផ្ដល់ឥណទាន 70% សម្រាប់ដីឡូតិ៍ខ្នាតវីឡានៅក្នុងរាជធានីភ្នំពេញ

អនុស្សារណៈយោគយល់គ្នា​រវាងភាគីទាំងពីរ ត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅការិយាល័យកណ្តាលរបស់ធនាគារ PPCBank នៅ​រាជធានីភ្នំពេញ។

កិច្ចសហការនៃភាពជាដៃគូនេះ គឺអតិថិជនដែលទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ៍ ផាក អាចស្នើ ប្រាក់​កម្ចី​ពី ធនាគារ PPCBank រហូតដល់ ៧០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេល​កម្ចី​បាន រហូតដល់ ១៥ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យ ព្រម​ទាំង​ការ​អនុម័ត​ប្រាក់​កម្ចីរហ័ស និងមាន​លក្ខខណ្ឌ​ អនុគ្រោះមួយចំនួនទៀតសម្រាប់អតិថិជន។

គម្រោងអភិវឌ្ឍន៍ដីឡូតិ៍នោះ គឺស្ថិត​នៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទំហំផ្ទៃដី ៧០ ហិកតា និង​មានដីឡូតិ៍ចំនួនប្រមាណជាង ៥០០ ឡូតិ៍ ។

ដីឡូតិ៍ខ្នាតវីឡា ពីព្រីមៀរ៍ ផាក ក្នុងគម្រោងនេះ មាន ៣ ទំហំដូចជា ១០ x ២០ ម៉ែត្រ / ១០ x ៣០ ម៉ែត្រ / ២០ x ៣០ ម៉ែត្រ និង ធំ ជាង នេះ តាមការចង់បានរបស់អតិថិជន។

លោក ទន់ ឆៃអ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីមៀរ៍ ផាកបានគូសបញ្ជាក់ថា៖ “កិច្ចសហការ​នៃភាពជាដៃគូនេះ គឺបង្កភាពងាយស្រួលដល់អតិថិជន​ដែលបានទិញដីឡូតិ៍ពី​គម្រោង ព្រីមៀរ៍ ផាក អាច​ស្នើប្រាក់កម្ចីពីធនាគារ​ភ្នំពេញពាណិជ្ជរហូតដល់ទៅ ៧០% ក្នុងទំហំ​ទឹកប្រាក់សរុប​នៃតម្លៃអចលនទ្រព្យ។​ កិច្ចសហការ​រវាង​ធនាគារ​ភ្នំពេញពាណិជ្ជ និងក្រុមហ៊ុន​ ព្រីមៀរ៍ ផាក នឹងជួយផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក នៅក្នុងដំណើរការ​ពង្រឹង​ និងពង្រីក​អាជីវកម្ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន” ។

ក្នុងករណីដែលអតិថិជនមិនទាន់មានប្រាក់កក់គ្រប់គ្រាន់ អតិថិជនអាចសន្សំដោយបើកគណនី​ប្រាក់ បញ្ញើ​ជាមួយធនាគារ PPCBank ដើម្បីស្នើសុំឥណទានដីឡូតិ៍ខ្នាតវីឡា​នេះបាន ។

លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank បានលើក ឡើងថា៖ “កិច្ចសហការ​រវាងស្ថាប័នទាំងពីរ បានរួមចំណែកយ៉ាងសំខាន់​ក្នុងការជួយគាំទ្រ និងផ្ដល់​ដំណោះ​​ស្រាយ​​ផ្នែកហិរញ្ញវត្ថុ ដល់អតិថិជនដែលមានបំណងចង់វិនិយោគទិញដីឡូតិ៍​ខ្នាតធំ នៅ​ក្នុង​ទំហំ​ណា​មួយ​​ពីគម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាកស្ថិតនៅក្នុងតំបន់ក្បាលនាគរបស់រាជរដ្ឋាបាល ដែល​មាន​សក្ដានុពល​ខ្លាំង” ។

គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក​ ប្រព័ន្ធផ្លូវរដ្ឋខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ និងចំណេញ​ពេលវេលា ដោយស្ថិតនៅជិត​តំបន់សក្តានុពលនានា ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ សួន​ទឹកហ្គាឌិនស៊ីធី សួនសត្វភ្នំពេញសាហ្វារី ទីលានវាយកូនហ្គោល ផ្សារម៉ាក្រូ និង វិមាន​ឈ្នះៗ ជាដើម។​

ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន គម្រោង ព្រីមៀរ៍ ផាក លក់បាន ៩០% ហើយ ហើយដើម្បី​អបអរ​សាទរ​ដល់​ការលក់បង្ហើយឡូតិ៍ដែលនៅសល់ និង​ឈាន​ទៅបើកដំណាក់កាលថ្មីដ៏ខ្លីខាងមុខ គម្រោង​ព្រីមៀរ៍ ផាក មាន​ផ្តល់ជូនការបញ្ចុះតំលៃពិសេសរហូតដល់ 18% និង​កាត់​ប្លង់​រឹង​ជូន​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​នេះ​រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ៕ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន គម្រោង ព្រីមៀរ៍ ផាក លក់បាន ៩០% ហើយ ហើយដើម្បី​អបអរ​សាទរ​ដល់​ការលក់បង្ហើយឡូតិ៍ដែលនៅសល់ និង​ឈាន​ទៅបើកដំណាក់កាលថ្មីដ៏ខ្លីខាងមុខ គម្រោង​ព្រីមៀរ៍ ផាក មាន​ផ្តល់ជូនការបញ្ចុះតំលៃពិសេសរហូតដល់ 18% និង​កាត់​ប្លង់​រឹង​ជូន​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​នេះ​រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ៕




អត្ថបទបន្ទាប់


ទទួលបានទឹកប្រាក់ $2 រាល់ការកម្មង់លើ Bloc App ដោយទូទាត់តាម AMK Mobile

ទិញទំនិញតាមអនឡាញមិនត្រឹមតែងាយស្រួល និងចំណាយពេលតិចប៉ុណ្ណោះទេ ថែមទាំងចំណេញថវិកាជាងទៅទិញផ្ទាល់ថែមទៀតផង។ ការផ្ដល់ជូនពិសេសសម្រាប់តែអតិថ…

ក្រុមហ៊ុន BYD បណ្ដាក់ទុនវិនិយោគការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ទីតាំងនៅកម្ពុជាត្រឹមឆ្នាំ២០២៣

ក្រុមហ៊ុន BYD Auto Industry បានបង្ហាញនូវផែនការក្នុងការបណ្ដាក់ទុនវិនិយោគដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន២០០ទីតាំងផ្សេងៗគ្នាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ