កម្ពុជាកំពុងជំរុញការប្រើតំបន់សេដ្ឋកិច្ចពិសេស

កម្ពុជាកំពុងជំរុញការប្រើតំបន់សេដ្ឋកិច្ចពិសេស ដែលមិនសូវមានសកម្មភាពឲ្យអស់សក្តានុពល


បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាង៥០កន្លែង ដែលបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ ក៏មានតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនហាក់មិនសូវមានសកម្មភាព និងប្រើប្រាស់ឲ្យអស់សក្ដានុពលនៅឡើយ។ ជុំវិញបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា កត្តាដែលធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជា មិនសូវមានសកម្មភាពច្រើន គឺដោយសារការទាក់ទាញអ្នកវិនិយោគនៅមានកម្រិត ពិសេសវិស័យឧស្សាហកម្មនៅកម្ពុជាមិនទាន់រីកចម្រើនខ្លាំងបើធៀបនឹងប្រទេសដទៃ។
កម្ពុជាកំពុងជំរុញការប្រើតំបន់សេដ្ឋកិច្ចពិសេស ដែលមិនសូវមានសកម្មភាពឲ្យអស់សក្តានុពល
ដោយ

យ៉ាងណាក៏ដោយ កម្ពុជាបាននិងកំពុងផ្តោតសំខាន់លើការអភិវឌ្ឍន៍ និងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ទាំងអស់ឲ្យអស់សក្តានុពល និងបានលើកទឹកចិត្តនិងជំរុញអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជន ដើម្បីចូលមកវិនិយោគក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ថែមទៀតផង។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជ្យបណ្ឌិតសភាកម្ពុជាយល់ឃើញថា រាល់កម្មភាពវិនិយោគទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ពាក់ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ជាង៥០នៅកម្ពុជា អ្នកជំនាញរូបនេះសង្កេតឃើញថា មានតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ហាក់មិនសូវមានសកម្មភាព និងប្រើប្រាស់ឲ្យអស់សក្កានុពលនៅឡើយ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះវាយតម្លៃថា កត្តាចម្បងដែលធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនមិនសូវមានសកម្មភាព និងសក្ដានុពល គឺដោយសារការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជានៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់ ទើបធ្វើឲ្យវិនិយោគិនមិនសូវមានការអារម្មណ៍ខ្លាំងក្នុងការវិនិយោគ។ ម្យ៉ាងវិញទៀត វិស័យមួយចំនួនដែលមានការចាប់អារម្មណ៍ពីវិនិយោគិនភាគច្រើនសុទ្ធតែនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ជាពិសេសវិស័យឧស្សាហកម្មកាត់ដេរ ខណៈបច្ចុប្បន្នវិនិយោគិនភាគច្រើនបានងាកទៅចាប់អារម្មណ៍វិនិយោគនៅតាមតំបន់ជនបទច្រើនជាងទីប្រជុំជនវិញ។

ជុំវិញបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា នាពេលថ្មីៗនេះ បានអះអាងថា កម្ពុជា កំពុងផ្តោតសំខាន់លើការអភិវឌ្ឍនិងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ជាង ៥០ទីតាំង ឱ្យអស់សក្តានុពលសំដៅផ្តល់ប្រយោជន៍ជាអតិបរមាដល់រោងចក្រ សហគ្រាស និងឧស្សាហកម្មនានា តាមរយៈការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងច្រៀតចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកំពុងចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទាំងមូលឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់និងរឹង ធនធានមនុស្ស កំពង់ផែសមុទ្រ ព្រលានយន្តហោះ និងប្រព័ន្ធឡូជីស្ទីកនានា ដើម្បីជួយគាំទ្រដល់វិស័យទេសចរណ៍, ឧស្សាហកម្ម, កសិកម្មនិងការកែច្នៃ, ផ្នែកធុរកិច្ចឌីជីថលនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្មថ្មីៗ ចំនួន១៨៦គម្រោង ជាមួយទុនវិនិយោគសរុប ជាង៤ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ CDC បានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៤៣គម្រោង ជាមួយទុនវិនិយោគសរុបជិត ៥៨៨លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១ពាន់៧រយកន្លែង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន BYD ចង់វ៉ាផ្ដាច់ក្រុមហ៊ុន Tesla របស់អាមេរិកនៅឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD កំពុងកំណត់គោលដៅរបស់ខ្លួន ដើម្បីវ៉ាផ្ដាច់គូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Tesla របស់អាមេរិក ក្នុងការលក់រថយន្…

របរលក់គោមផ្កាយហាក់កាក់កបនៅឆ្នាំនេះ ក្រោយតម្រូវការបស់ពលរដ្ឋមានការកើនឡើង

ព័ត៌មាន
នៅអំឡុងពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ ប្រជាជនខ្មែរតែងតែនិយមនាំគ្នាយកគោមផ្កាយមកតុបតែងលម្អផ្ទះសម្បែង ហាង បុរី ក៏ដូចនៅតាមវត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ