ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅប្រទេសចិន


តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដោយមានការចូលរួមអមដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា​ ឆ្នាំ២០២៤ ក្រោមប្រធានបទ «លើកកម្ពស់មិត្តភាព, ស្មោះត្រង់រួមគ្នា, អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ ប្រកបដោយបរិយាប័ន្ន ក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់»។

តាមកម្មវិធី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងឡើងថ្លែងសុន្ទរកថាបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍កម្ពុជា និងកាត់ខ្សែបូសម្ពោធពន្លាជាតិ កម្ពុជាផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងវិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករជាច្រើននាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងមានជំនួបពិភាក្សាការងារជាមួយឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីផងដែរ។

ការចូលរួមពិព័រណ៍ចិន-អាស៊ាននេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជាស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឱ្យមានបណ្តាញជាអន្តរជាតិ, ទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច, ពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូតរវាងកម្ពុជា-ចិន និងរវាងកម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងទាក់ទាញភ្ញៀវទេសចរ។

ដូចនេះ ការចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី២១នេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការចូលរួមវេទិកាពាណិជ្ជកម្មនានា និងរៀបចំវេទិកាជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។ តាមការគ្រោងទុកកម្ពុជានឹងមានការរៀបចំវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន និងពិធីចុះកិច្ចសន្យាពាណិជ្ជកម្មរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា ក្នុងអំឡុងពេលកម្ពុជាចូលរួមពិព័រណ៌ដ៏មានសារសំខាន់នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងគ្រាប់ស្វាយចន្ទីកម្ពុជាមានទីផ្សារកាន់តែខ្ពស់ ក្រោយគ្រាប់ស្វាយចន្ទីចំនួន២តោនត្រូវបាននាំចេញទៅចិនជាលើកដំបូង

ព័ត៌មាន
កម្ពុជាទទួលបានជោគជ័យលើការនាំចេញគ្រាប់ស្វាយចន្ទីចំនួន២តោនលើកដំបូងទៅកាន់ខេត្តហឺណានប្រទេសចិន។ តាមរយៈលទ្ធផលនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ