អចលនទ្រព្យ

តម្លៃ​អចលន​ទ្រព្យ​ក្នុង​ទីក្រុង​ភ្នំពេញ​​នៅទ្រឹង ខណៈ​ជាយ​ក្រុង​កើន​ពី​១០​-១៥​%


បើ​ទោះ​បី​ជា​ឆ្នាំ​នេះ តម្លៃ​អចលន​ទ្រព្យ​​នៅ​តំបន់​ជាយ​ក្រុង​​កំពុង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​​ក្ដី ​តម្លៃ​អចលន​ទ្រព្យ​​នៅ​តំបន់​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​ស្ថិត​នៅ​សភាព​​ទ្រឹង​​ គឺ​មិន​ឡើង​មិន​ចុះ។ នេះ​បើ​តាម​ការ​​បញ្ជាក់​​ពី​អ្នក​ជំនាញ​។
ស្ថានភាព​អចលនទ្រព្យ​ពាក់កណ្ដាលឆ្នាំ២០១៧៖ តម្លៃ​អចលនទ្រព្យ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ហាក់​នៅ​ទ្រឹង ប៉ុន្តែ នៅ​តាម​ជាយ​រាជ​ធានី​ភ្នំពេញ តម្លៃ​ឡើង​ពី ១០ ទៅ ១៥%។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អលនទ្រព្យ CPL បាន​ឲ្យ​ដឹង​ថា តម្លៃ​អលន​ទ្រព្យ​នៅ​ដើម​ឆ្នាំ​នេះ ក្នុង​រាជ​ធានី​ភ្នំពេញ មាន​សភាព​ទ្រឹង (មិន​ឡើង មិន​ចុះ) ស្រប​នឹងពេល​ដែល​​ការ​ប្រកាស​ដាក់​លក់​អចលន​ទ្រព្យ​ក្នុង​តម្លៃ​ថ្លៃ​ចាប់​ពី ១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ​បាន​ថយ​ចុះ​​តម្រូវការ​ទីផ្សារ តែ​ក៏​​ត្រូវ​បាន​ដាក់​ជំនួស​មក​វិញ​នូវ​ការ​កើន​ឡើង​វិញ​នូវ​តម្លៃ​អចលន​ទ្រព្យ​ក្រោម ១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ឬ​តម្លៃ​សំណង់​លំនៅ​ដ្ឋាន ក្រោម ៥​ម៉ឺន​ដុល្លារ​ក្នុង​១​ល្វែង កំពុង​ពេញ​និយម​​និង​មាន​​តម្រូវ​ការ​​កើន​​ឡើង​ខ្លាំង។

តើ​លោក​ឧកញ៉ា ចេង ខេង ជាអ្នក​ណា?

លោកឧកញ៉ា​បញ្ជាក់​ថា ៖ «និន្នាការ​​ប្រែ​ប្រួល​នៃ​តម្រូវការ​ទីផ្សារ​នេះ​​មិន​បាន​​ធ្វើ​ឲ្យ​ទីផ្សារ​អចលន​ទ្រព្យ​ មាន​ការ​​ធ្លាក់​ចុះ​​នោះ​ឡើយ ដោយ​សារ​ថា ទីផ្សារ​នេះ​កំពុង​ដាក់​ជំនួស​មក​វិញ​នូវ​សកម្ម​ភាព​ដោះដូរ​អចលន​ទ្រព្យ​នៅឯ​ជាយ​រាជ​ធានី​ដែល​មាន​តម្លៃ​ក្រោម ១០០​ដុល្លារ​​ក្នុង​មួយ​​ម៉ែត្រ​​​ការ៉េ និង​​លំនៅ​ដ្ឋាន​​តម្លៃ​ក្រោម​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង​កំពុង​មាន​ចំណែក​ទីផ្សារ​កើន​​ឡើង»

ជាមួយគ្នា​នេះ​ដែរ អ្នក​ជំនាញ​អចលន​ទ្រព្យ​មួយ​រូប​ទៀត លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​​អលន​ទ្រព្យ KFA បាន​ធ្វើការ​វាយតម្លៃ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​ថា ​ការ​តភ្ជាប់​តំបន់​បឹងបួ ទន្លេ រួមទាំង​ការ​អភិវឌ្ឍ​ស្ពាន ផ្លូវ​ និង​ផ្លូវ​ក្រវាត់​ក្រុង បាន​ផ្ដល់​ជា​​​ដង្ហើម​​​រស់​ដ៏​សំខាន់​សម្រាប់ការ​លូត​លាស់​នៃ​វិស័យ​អចលនទ្រព្យ ជាពិសេស នៅ​តាម​តំបន់​ជាយៗ​រាជធានី។ 

លោក​ឧកញ៉ា នួន រិទ្ធី បញ្ជាក់​ថា ៖ «ការ​ទិញ​ដូរ​ក្នុង​តំណាក់​កាល​ចុង​ក្រោយ​ឆ្នាំ​២០១៧​នេះ មាន​សន្ទុះ​កើន​ជា​​លំដាប់​​នៅ​តំបន់​ជាយ​​រាជធានី ដូចជា តំបន់​ខណ្ឌ​សែនសុខ ដែល​មាន​គម្រោង​ផ្សារ​​ទំនើប ​AEON ទី២  រួម​ជាមួយ​នឹង​​ផ្សារ​​ទំនើប​ផ្សេងៗ​ទៀត ​ជា​ធ្នាក់​ដ៏​សំខាន់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដី​ធ្លី​នៅ​​តំបន់​​នេះ​បាន​ឡើង​យ៉ាង​គំហុក។ ខ្ញុំ​ក៏​ចង់​ជម្រាប​ផង​ថា នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​មាន​គម្រោង​​អភិវឌ្ឍន៍​​លំនៅ​ដ្ឋាន​សាធារណៈ​ដែល​ជា​តម្រូវការ​ចាំបាច់​​របស់​ពលរដ្ឋ​ដែល​មាន​​ចំណូល​​ទាប។ ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ដីធ្លី​នៅ​តំបន់​ជាយ​ក្រុង​មាន​សកម្មភាព​ដោះដូរ​ខ្លាំង​​ជាង​​ឆ្នាំ​មុន»។

អ្នក​ជំនាញ​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​អចលន​ទ្រព្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ការ​​ប្រែ​ប្រួល​កើន​ឡើង​តិច​​តួច និង​​​មាន​កំណើន​យឺត​នៅ​ឆ្នាំ​នេះ ដោយ​សារ​មាន​អចលន​​ទ្រព្យ​​ប្រកាស​​ដាក់​​លក់​មាន​ចំនួន​តិច​នៅ​ក្នុង​ទីផ្សារ ខណៈនៅតាម​តំបន់​ជាយ​ក្រុង​​​មាន​ការ​កើន​ឡើង​លឿន​ ១០ ទៅ​ ១៥​ភាគរយ។ 

ដីធ្លី​នៅ​កណ្ដាល​ខណ្ឌ​ទំាង​បួន​ក្នុង​រាជ​ធានី​ភ្នំពេញ ​បច្ចុប្បន្ន​ តម្លៃ​​ស្ថិត​នៅ​ចន្លោះ ៤​ពាន់​​ដុល្លារ ទៅ ​៦​ពាន់​ដុល្លារ​​ក្នុង​​មួយ​ម៉ែត្រ​ការ៉េ ខណៈ​តំបន់​ជាយ​​ក្រុង​​ភាគ​ខាង​ជើង​មាន​​តម្លៃ​ចន្លោះ​​ពី ៥០០​​ដុល្លារ​​ទៅ​១​ពាន់ ២០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ខណៈ​​ភាគ​ខាង​ត្បូង ខាង​កើត និង​ខាង​លិច​​ក្រុង​​មាន​​តម្លៃ​ចន្លោះ ២០០ ទៅ ១​ពាន់​២០០​ដុល្លារ​ក្នុង​​មួយ​​ម៉ែត្រ​ការ៉េ៕




អត្ថបទបន្ទាប់


អ្នក​ជំនាន់​ក្រោយ​មាន​សង្ឃឹម ខណៈ​នាយ​ឧត្តម​សេនីយ៍​«គ្រាក់ៗ»​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍?

ក្តី​រំពឹង​របស់​​អ្នក​​ជំនាន់​ក្រោយ ហាក់​​មាន​​សង្ឃឹម​​ឡើង​​វិញ ខណៈ​​ដែល​ជា​បន្ត​បន្ទាប់ មន្ត្រី​នគរបាល​គ្រាក់​ជំនាន់​មុន​ត្រូវបានដាក់…

អ្នករស់នៅ​លើ​«អគារ​ប៊ូឌីញ»​អាច​មាន​វាសនា​ល្អ​ជាង​អតីត​អ្នក​រស់នៅ​បុរី​កីឡា?

អគារ​«ប៊ូឌីញ» ឬ​ហៅថា អគារ ស ដ៏​ចំណាស់​នេះ គ្រោង​នឹង​ត្រូវ​វាយ​ចោល នៅ​អំឡុង​ខែ​មិថុនា-កក្កដា ខាង​មុខ​នេះហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ