មេដឹកនាំឥណ្ឌូនេស៊ី

ចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ក្រុម Gen Z នៅឥណ្ឌូនេស៊ី បានកម្រើកឡើងវិញ


ក្រោយការបាតុកម្មតវ៉ារបស់ក្រុមមនុស្ស GEN Z បានស្ងប់ស្ងាត់មួយរយៈ ឥឡូវនេះ ឥណ្ឌូនេស៊ី ទំនងជានឹងទទួលព្យុះភ្លៀងនៃបញ្ហាជាថ្មី ខណៈនិស្សិតដែលស្ថិតនៅក្នុងក្រុមនេះបានប្រកាសប្រមូលផ្តុំជាថ្មីនៅសប្តាហ៍នេះ ដើម្បីធ្វើបាតុកម្មតវ៉ានៅទីក្រុងហ្សាការតា ស្របពេលលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលគម្រប់ខួប១ឆ្នាំនៃការចូលកាន់តំណែង។ កងកម្លាំងប៉ូលីសជាង១ពាន់៧រយនាក់ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាប្រក្រតីភាពនៃច្បាប់។
មេដឹកនាំឥណ្ឌូនេស៊ី
ដោយ

ក្រុមនិស្សិតឥណ្ឌូណេស៊ី បានប្រកាសធ្វើបាតុកម្ម កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃខួប១ឆ្នាំនៃការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បន្ទាប់ពីការតវ៉ាកាលពីចុងខែសីហា បានស្ងប់ស្ងាត់មួយរយៈ។ ក្រុមបាតុករបានប្រកាសនៅលើបណ្តាញសង្គមថា ពួកគេនឹងប្រមូលផ្តុំគ្នានៅជិតវិមានប្រធានាធិបតី ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល ដោយពួកគេបានអះអាងថា សម្ទុះការងារពេញមួយឆ្នាំរបស់រដ្ឋាភិបាលលោក ប្រាបូវ៉ូ ធ្វើឲ្យពួកគេមានការព្រួយបារម្ភចំពោះជោគវាសនា នៃអនាគតរបស់ប្រទេសនៅថ្ងៃអនាគត។

ការតវ៉ាកាលពីខែសីហា កន្លងទៅ បានវិវត្តក្លាយជាកុបកម្មហិង្សា ដែលបង្កឱ្យមានអ្នករងរបួស និងស្លាប់បាត់បង់ជីវិត ប៉ុន្តែទោះបីជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្របសម្រួល និងស្តារស្ថានការណ៍មករកភាពស្ងប់ស្ងាត់ឡើងវិញ។ ប៉ុន្តែក្រោយក្រុមមនុស្សនៅក្នុងជំនាន់ GEN Z បានកម្រើកឡើងនៅតាមបណ្តាប្រទេសជាច្រើន បានជំរុញឱ្យក្រុមអ្នកតវ៉ានៅឥណ្ឌូនេស៊ី ក៏បានកម្រើកឡើងវិញដូចគ្នាដែរ។

ពាក់ព័ន្ធនឹងគម្រោងនេះលោក វ៉ាស៊ីស្តូ រ៉ាហាចូ ចាទី (Wasisto Raharjo Jati) អ្នកស្រាវជ្រាវនយោបាយនៅទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិ របស់ឥណ្ឌូនេស៊ី បាននិយាយថា ខួបមួយឆ្នាំរបស់លោក ប្រាបូវ៉ូ បានបង្ហាញពីកង្វះការចូលរួមជាសាធារណៈក្នុងគោលនយោបាយរបស់លោក។ លោកបានលើកឡើងថា ជាទូទៅ រដ្ឋាភិបាលរបស់លោក ប្រាបូវ៉ូ បានជួបប្រទះនូវភាពចលាចលមួយចំនួនក្នុងឆ្នាំដំបូង ជាពិសេសទាក់ទងនឹងកង្វះការបើកចំហរ និងការចូលរួមក្នុងកម្មវិធីនយោបាយរបស់លោក។

ក្រោយមេដឹកនាំក្រុម GEN Z ប្រកាសគម្រោងតវ៉ា អាជ្ញាធរទីក្រុងហ្សាការតា បានពង្រាយកងកម្លាំងប៉ូលិសប្រមាណជាង១,៧០០នាក់ នៅថ្ងៃចន្ទ សប្តាហ៍នេះ ប៉ុន្តែមិនមែនដើម្បីប្រឆាំងក្រុមអ្នកតវ៉ានោះទេ គឺដើម្បីធានាការតវ៉ាប្រកបដោយវិជ្ជាជីវៈ និងស្របតាមច្បាប់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាស៊ានត្រូវការទុនយ៉ាងហោចណាស់ពី៤ទៅជិត១១ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ថាមពលស្អាត

អាស៊ីអាគ្នេយ៍ជាតំបន់មួយ ដែលកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ថាមពលស្អាត ដោយមានប្រទេសខ្លះដូចជាឡាវជាដើម ត្រូវបានគេចាត់ទុកជាធុងអាគុយនៃថ…

អូស្ត្រាលី គ្រោងចូលខ្លួនបំពេញតម្រូវការរ៉ែកម្ររបស់អាម៉េរិក ក្រោយចិន រឹតបន្តឹងការនាំចេញ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស (Anthony Albanese) គ្រោងលើកយកបញ្ហាការផ្គត់ផ្គង់រ៉ែកម្រមកជជែកពិភាក្សាជាមួយលោក ដូណាល់ ត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ