អត្ថបទពាណិជ្ជកម្ម

ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ​វិស័យសុខាភិបាលកម្ពុជា


ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុត ជូនដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ការការពារជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងក្នុងការជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ឱ្យបានជោគជ័យ។
ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ​វិស័យសុខាភិបាលកម្ពុជា
ដោយ

ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា ។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ក្នុងពិធីនេះថា៖ «យើងសូមអរគុណសម្រាប់ការជួយគាំទ្រ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ នេះវាជាពេលវេលាដ៏ត្រឹមត្រូវបំផុត សម្រាប់ការឧបត្ថម្ភនេះ ខណៈពេលដែលយើងកំពុងរៀបចំចែកចាយនូវសម្ភារៈបរិក្ខារពេទ្យ ជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងនៅតាមបណ្ដាខេត្ត ដើម្បីកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩នេះ។»។

លោក Sanjay Chakrabarty ក៏បានមានប្រសាសន៍ថា៖ «បេសកកម្មរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូបទទួលបាននូវជីវិតមួយដ៏ល្អប្រសើរ តាមរយៈការការពារសុខភាពរបស់ពួកគេ។ ស្របជាមួយនឹងបេសកកម្មនេះ យើងកំពុងជួយការពារក្រុមគ្រូពេទ្យជួរមុខ ដោយផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យដែលមានគុណ   ភាពខ្ពស់ ដែលទាំងនេះជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមដ៏ទៃទៀត ដែលយើងបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំនេះ ដើម្បីផ្ដល់ការគាំទ្រដល់សហគមន៍ដៃគូរបស់យើង។ ជាឧទាហរណ៍លើគំនិតផ្ដួចផ្ដើមដ៏ទៃទៀតដែលយើងបានអនុវត្ត រួមមានការចូលរួមនៅក្នុងក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជម្ងឺកូវីដ១៩ ដើម្បីជួយផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងន័យដោះស្រាយលើការចំណាយផ្នែកវេជ្ជសាស្រ្តដែលកើតឡើងដោយមិនបានព្រាងទុក ហើយយើងក៏បានការដាក់ចេញនូវដំណោះស្រាយជួយដល់អតិថិជនរបស់យើងពេលជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ មិនតែ ប៉ុណ្ណោះយើងក៏បានពង្រឹង និងពង្រីកវិសាលភាពនៃការការពាររបស់យើងជូនដល់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងពិតជាកោតសរសើរចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាមកទល់ពេលនេះ ហើយយើងនឹងបន្តគាំទ្រយុទ្ធនាការរបស់រាជរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ។»  

ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃមូលនិធិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់មូលនិធិព្រូដិនស៍ (Prudence Foundation) ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគមន៍របស់ព្រូដិនសល និងកិច្ចខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តរបស់ប្រជាជនរបស់យើងនៅតំបន់អាស៊ី អាមេរិក និងអាហ្វ្រិក។ មូលនិធិនេះផងដែរ ក៏ត្រូវបានផ្តល់ឱ្យប្រទេសទូទាំងពិភពលោក ដែលមានសាខាក្រុមហ៊ុនព្រូដិនសលតាំងនៅ តាមរយៈជំនួយសប្បុរសធម៌ ក៏ដូចជាកម្មវិធីសហគមន៍ ខណៈដែលមានការទទួលរងផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងស្ថានភាពដ៏ លំបាកនៃការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។  

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏នឹងផ្ដល់ជំនួយមូលនិធិដល់ដៃគូមិនស្វែងរកប្រាក់ចំណេញនៃមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន  ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីគាំទ្រដល់ការងាររបស់ពួកគេ ក្នុងការសម្រាលផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះមកលើសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសល បានប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មូលនិធិព្រូដិនស៍ បានផ្ដួចផ្ដើមកម្មវិធីជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជួយពង្រឹងវិស័យអប់រំ សុខភាព និងសុវត្ថិភាព។ ក្នុងនោះរួមមានកម្មវិធី ឆា ឈីង (Cha Ching  Money Smart Kids) កម្មវិធី SAFE STEPS ដែលជាកម្មវិធីផ្ដល់ព័ត៌មានសំខាន់ៗដល់សាធារណជនអំពីសុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិ កម្មវិធី អំណានដំបូង ដែលជាកម្មវិធីអប់រំកុមារតូចៗ ដោយសហការជាមួយអង្គការ Save the Children និងមានកម្មវិធីជាច្រើនផ្សេងទៀតទាក់ទងជាមួយវិស័យសុខភាព ការអប់រំ និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ។ គំនិតផ្ដួចផ្ដើមទាំងអស់នេះត្រូវបានគាំទ្រដោយបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលស័្មគ្រចិត្តចំណាយពេលវេលា និងការខិតខំរបស់ពួកគេ ដើម្បីធានាឲ្យបានថា ពួកគេបានចូលរួមចំណែកជួយសហគមន៍ និងប្រកបដោយប្រសិទ្ធភាពបំផុត ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃជឿថា WHO នឹងទទួលស្គាល់វ៉ាក់សាំងចិន Sinovac ក្នុងសប្តាហ៍នេះ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុត ចាន់អូចា បានបញ្ជាក់នៅដើមសប្តាហ៍នេះថា អង្គការសុខភាពពិភពលោក អាចនឹងអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការវ៉ាក់សាំងកូវ…

ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃនៅកម្ពុជា​បន្ត​ការ​គាំទ្រដល់​កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងកូវីដ-១៩​របស់​ក្រសួងសុខាភិបាល

អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍និងគ្រឿងសំណង់ដ៏ធំបំផុតមួយ នៅក្នុងទីផ្សារអាស៊ាន បានបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ