លោក ពូទីន ស្វាគមន៍លោក ស៊ី មកកាន់ទីក្រុងមូស្គូ

លោក ពូទីន ស្វាគមន៍លោក ស៊ី មកកាន់ទីក្រុងមូស្គូ ចំពេលស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនបន្ដឆេះឆួល


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន រំពឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបង្ហាញសាមគ្គីភាពប្រឆាំងនឹងអនុត្តរភាពបស្ចឹមលោកនៅពេលដែលលោកធ្វើដំណើរទៅទីក្រុងមូស្គូនៅថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ២០២៣ ខណៈដែលលោក ស៊ី ត្រូវបានគេរំពឹងថា នឹងបង្ហាញពីគោលជំហរប្រទេសចិនថា ជាអ្នកបង្កើតសន្តិភាពពិភពលោក មានបំណងចង់ជំរុញឲ្យមានការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
លោក ពូទីន ស្វាគមន៍លោក ស៊ី មកកាន់ទីក្រុងមូស្គូ ចំពេលស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនបន្ដឆេះឆួល រូបភាព KSLA

លោក Xi ក្លាយជាមេដឹកនាំពិភពលោកដំបូងគេ ដែលបានចាប់ដៃលោក Putin តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីកាលពីថ្ងៃសុក្រសប្ដាហ៍មុន ជុំវិញការចាប់បញ្ជូនកុមារអ៊ុយក្រែនរាប់រយនាក់ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ប៉ុន្តែទីក្រុងម៉ូស្គូបដិសេធការចោទប្រកាន់នេះ។

ប្រទេសរុស្ស៊ីនឹងបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោក Xi ជាលើកដំបូងចាប់តាំងពីទទួលបានអាណត្តិទី៣ធ្វើជាប្រធានាធិបតីចិនក្នុងខែនេះ គឺជាភស្តុតាងបង្ហាញថា រុស្ស៊ីមានមិត្តដ៏មានឥទ្ធិពលមួយដែលត្រៀមខ្លួនរួមគ្នាប្រឆាំងនឹងបស្ចឹមលោកដែលរុស្ស៊ីនិយាយថា កំពុងព្យាយាមធ្វើឱ្យ រុស្ស៊ីឯកោ និងកម្ចាត់រុស្ស៊ីផងដែរ។

សម្រាប់លោក Xi វិញ ដំណើរទស្សនកិច្ចនេះនឹងក្លាយជាការរឹតបន្តឹងការទូតដោយប្រទេសចិនបានបង្ហាញសំណើចំនួន ១២ ចំណុច ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែវាក៏ជាពេលវេលាមួយសម្រាប់ការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅមុនពេលចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូនេះ លោក Xi បាននិយាយថា សំណើរបស់ប្រទេសចិនទាំង១២ចំណុច ដែលបានចេញផ្សាយកាលពីខែមុននេះបានឆ្លុះបញ្ចាំងពីទស្សនៈពិភពលោក និងស្វែងរកការបន្សាបផលវិបាក ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថា ដំណោះស្រាយនេះគឺមិនងាយស្រួលនោះទេ។

ស្របពេលនេះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកពីជុំវិញពិភពលោកនឹងជួបប្រជុំគ្នានៅទីក្រុងឡុងដ៍នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីការគាំទ្រចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិបន្ទាប់ពីតុលាការនេះបានចេញដីកាចាប់ខ្លួនលោក ពូទីន។

ឧបនាយករដ្ឋមន្ត្រីអង់គ្លេសលោក Dominic Raab បាននិយាយថា ពួកគេនឹងប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៍ថ្ងៃនេះ ដោយរួបរួមគ្នាក្នុងបុព្វហេតុមួយ គឺដើម្បីចាប់ខ្លួនឧក្រិដ្ឋជនសង្រ្គាម ដើម្បីឱ្យទទួលខុសត្រូវចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តនៅអ៊ុយក្រែនក្នុងអំឡុងពេលការលុកលុយដ៏អយុត្តិធម៌ គ្មានហេតុផល និងខុសច្បាប់មួយនេះ៕




អត្ថបទបន្ទាប់


បុរី មេគង្គ លែន នឹងរៀបចំពិធីប្រគល់ផ្ទះលើកទី២ ដល់អតិថិជនចំនួន ២០០ ផ្ទះនៅគម្រោងធំទី២ ហ្គោលឌិនអាវិននូនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ!

យើងសង្កេតឃើញថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បុរី មេគង្គ លែន បានប្រារព្ធពិធីប្រគល់ផ្ទះយ៉ាងអធឹកអធម នៅគម្រោងធំទី២ ហ្គោលឌិន …

ធនាគារកណ្ដាលអាមេរិកសហការជាមួយធនាគារកណ្ដាលរបស់ប្រទេសនានា បន្ធូរបន្ថយភាពតានតឹងក្នុងប្រព័ន្ធធនាគារពិភពលោក

ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក (Fed) បានធ្វើការសហការគ្នាជាមួយធនាគារកណ្តាលក្នុងពិភពលោកមួយចំនួនទៀត ដើម្បីធ្វើឱ្យប្រាកដថា ប្រាក់ដុល្លារអាមេរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ