ជំនាញបច្ចេកវិទ្យា

ស្ត្រីទីមួយរបស់កម្ពុជា លើកទឹកចិត្តឱ្យស្រ្តី និងក្មេងស្រី ចាប់យកជំនាញបច្ចេកវិទ្យា ដែលកំពុងមានទីផ្សារខ្ពស់


ក្នុងឱកាសទិវារអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយរបស់កម្ពុជា បានអះអាងថា នៅក្នុងយុគសម័យឌីជីថលនេះ ពលរដ្ឋទាំងអស់គ្នានឹងលើកកម្ពស់ការចូលរួមរបស់ស្រ្តី និងក្មេងស្រីក្នុងការចាប់យកជំនាញ និងមុខរបរការងារនៅក្នុងសង្គមស្របតាមសេចក្តីស្រលាញ់ និងចំណង់ចំណូលចិត្តរបស់ខ្លួនដោយមិនប្រកាន់ភេទ ឬយែនឌ័រនោះទេ។
ជំនាញបច្ចេកវិទ្យា
ដោយ

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីឱ្យស្រ្តី និងក្មេងស្រីគ្រប់រូបទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុង​គ្រប់ទិដ្ឋភាពទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយរបស់កម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថលបុគ្គលគ្រប់រូប ទាំងក្មេងស្រី និងក្មេងប្រុស អាចចាប់យកជំនាញ មុខរបរការងារនៅក្នុងសង្គមស្របតាមសេចក្តីស្រលាញ់ និងចំណង់ចំណូលចិត្តរបស់ខ្លួន ដោយមិនប្រកាន់ភេទ ឬយេនឌ័រនោះទេ ពោលគឺគ្រប់គ្នាមានសិទ្ធក្នុងការរៀនសូត្រ ជ្រើសរើសមុខរបរសមស្របតាមសមត្ថភាព និង បំណងប្រាថ្នារបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

យ៉ាងណាមិញនៅក្នុងយុគសម័យឌីជីថលនេះ ការចាប់យកចំណេះដឹងឌីជីថលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់គ្រប់ៗគ្នាក្នុងការបង្កើនគុណភាព ប្រសិទ្ធភាពនៃការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ និងការអភិវឌ្ឍជំនាញនិងមុខរបរ។

មួយវិញទៀត ការចាប់យកជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល គឺជាវិស័យដែលមានទីផ្សារការងារខ្ពស់ ហើយកន្លងមកស្ត្រីនៅមានចំនួនតិចប៉ុណ្ណោះ ដែលបានចូលរួម និងចាប់យកជំនាញនេះ។ ក្នុងឱកាសទិវារអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤នេះ លោកជំទាវលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ចូលរួមជួយលើកកម្ពស់ការចូលរួមរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យា ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការប្រារព្ធអបអរសាទរខួបទី១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមមូលបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល គឺដើម្បីរំលេចអំពីសក្កានុពល និងសារសំខាន់នៃការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ ទន្ទឹមនេះ សម្ដេចធិបតី ក៏បានគាំទ្រចំពោះខ្លឹមសារនៃមូលបទនេះ ដោយបានឆ្លើយតបនឹងបរិបថនៃការវិវឌ្ឍរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមការកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងក្រមខណ្ឌគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីផងដែរ។ ​

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជាការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីឱ្យស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបាននូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបាន ជាមួយនឹងបុរសនៅក្នុងកិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ ជាពិសេស នៅក្នុងរបៀបវារៈនៃការធ្វើបរិវត្តន៍កម្មឌីជីថលនៅក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ផ្តល់ទស្សនៈគន្លឹះ៥ចំណុច ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមធ្វើជាអធិបតីភាព និងថ្លែងសុន្ទរកថា ក្នុងកម្…

កម្ពុជា-អូស្រ្តាលីចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសរួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍

ព័ត៌មាន
ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ បានក្លាយជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ