ផ្លូវដែក

តើអ្នកជំនាញមានការវាយតម្លៃបែបណាចំពោះការរីកចម្រើនរបស់វិស័យដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជាបច្ចុប្បន្ន និងទៅអនាគត?


វិស័យដឹកជញ្ជូន និងភស្តុភារកម្ម គឺវាវិស័យសំខាន់មួយក្នុងការជួយជំរុញការអភិឌ្ឍនិងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដ្បិតថា វិស័យនេះផ្សារភ្ជាប់ជាមួយនឹងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយពិភពលោក។ ក្រៅពីជំរុញការអភិឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានសក្តានុពលខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំជំរុញការអភិឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវដែកឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ ជាក់ស្តែងការដឹកជញ្ជូនទំនិញតាមផ្លូវដែករបស់កម្ពុជា ក្នុងឆ្នាំ២០២៤ កន្លងទៅ គឺសម្រេចបានកំណើនជាង៨% បើធៀបនឹងឆ្នាំ២០២៣។
ផ្លូវដែក
ដោយ

បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ការដឹកជញ្ជូនទំនិញតាមផ្លូវដែកទាំងពីរខ្សែរួមមាន ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង១លានតោន មានការកើនឡើងជាង៨% បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណ១លានតោន។ ទន្ទឹមនេះ ដើម្បីជំរុញការអភិឌ្ឍការដឹកជញ្ជូនទំនិញតាមផ្លូវដែកឱ្យកាន់តែប្រសើរថែមទៀត ក្រសួងសាធារណការ ​កំពុងពិភាក្សាលើការរៀបចំផែនការប្រតិបត្តិការ និងថែទាំលើខ្សែផ្លូវដែកទាំងពីរទិសដែលមានស្រាប់ ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីកែលម្អប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែក ខណៈដែលកំពុងចរចារៀបចំកិច្ចព្រមព្រៀងសម្បទានថ្មីផងដែរ។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា បានវាយតម្លៃថា បើទោះបីជាការដឹកជញ្ជូនទំនិញតាមផ្លូវដែករបស់កម្ពុជា បច្ចុប្បន្នមិនទាន់មានសម្ទុះខ្លាំងគួរឱ្យកត់សម្គាល់ ប៉ុន្តែការដឹកជញ្ជូនក្នុងវិស័យនេះមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដ្បិតថា ការដឹកជញ្ជូនតាមផ្លូវដែកជាមធ្យោបាយមួយដ៏សំខាន់ និងមានតម្លៃទាប បន្ទាប់ពីការដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ អ្នកជំនាញរូបនេះជឿជាក់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវដែករបស់កម្ពុជា នឹងកាន់តែសម្ទុះប្រើប្រាស់កើនឡើងបន្ថែមទៀតនៅឆ្នាំនេះ និងនាពេលអនាគត បន្ទាប់ពីរាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងខិតខំជំរុញ និងអភិវឌ្ឍការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកនេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើន។

​គួរជម្រាបថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បានទិញរថភ្លើងសម្រាប់ដឹកជញ្ជូនអ្នកដំណើរចំនួន១១គ្រឿង ប្រភេទ DMU ពីប្រទេសជប៉ុន និងបានទិញទូរថភ្លើងថ្មីសម្រាប់ដឹកជញ្ជូនទំនិញចំនួន២២១គ្រឿង ដែលក្នុងដំណាក់កាលទី១ បានទទួលរួចរាល់ចំនួន៦០គ្រឿង។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ យ៉ាងណាមិញ កាលពីពេលថ្មីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធពិនិត្យកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា ជាមួយភាគីថៃ ស្ដីពីការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ ឡើងវិញ ខណៈសម្តេចធិបតី បានចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវដែក គឺជាកិច្ចការចាំបាច់៕




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្របញ្ជាក់ស្ដង់ដារសុវត្ថិភាពលំដាប់អន្តរជាតិចំនួន ២

ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេ បានអភិវឌ្ឍបណ្ដាញហេដ្ឋារចនាសម្ព័ន្ធធនាគារឌីជីថលកម្ពុជា ថ្មីៗនេះ ត្រូវបានស្ថាប័នអន្តរជាតិ Contro…

តើវិស័យធានារ៉ាប់រងមានស្ថានភាពបែបណាក្នុងឆ្នាំ២០២៤ និងអាចមានឱកាសបែបណានៅក្នុងឆ្នាំ២០២៥?

វិស័យធានារ៉ាប់រងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាពសម្រាប់ការពារនៅពេលមានហានិភ័យផ្សេងៗបានកើតមានឡើង។ វិស័យនេះ ក៏ជាផ្នែកមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ