តម្លៃសាំងឡើងថ្លៃ

តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតនៅកម្ពុជាបន្តឡើងថ្លៃ២០០រៀលបន្ថែមទៀត ក្នុង១លីត្រ


តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារកម្ពុជា បានបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតបានបន្តឡើងថ្លៃ២០០រៀលក្នុង១លីត្របន្ថែមទៀត បើធៀបនឹងថ្លៃដែលដាក់ឲ្យអនុវត្តកាលពីដើមខែតុលា នេះ។
តម្លៃប្រេងឡើងថ្លៃ

ការ​ឡើងថ្លៃ​ត​ម្លែ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នេះ បាន​កើតឡើង​ក្រោយ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ហក់​ឡើងថ្លៃ​ជាង​៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ធុង​បារ៉ែល នៅ​មួយ​រយៈ​ចុង​ក្រោយ បន្ទាប់​ពី​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​លើ​សកលលោក​មានការ​កើនឡើង ក្រោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យសេដ្ឋកិច្ច​។

តម្លៃលក់រាយប្រេងសាំងធម្មតា និងម៉ាស៊ូតនៅកម្ពុជាបានបន្តឡើងថ្លៃ២០០រៀលក្នុង១លីត្របន្ថែមទៀតចាប់ពីថ្ងៃទី១៦-៣១ ខែតុលា ឆ្នាំ២០២១ ក្នុងនោះប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ៤,៣០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៤,០០០រៀលក្នុង១លីត្រ។ ខណៈកាលពីថ្ងៃទី១-១៥ ខែតុលា ប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ៤,១០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតលក់ចេញ៣,៨០០រៀលក្នុង១លីត្រ។

ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅកម្ពុជានេះ គឺវាអាស្រ័យលើការកើនឡើងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មធ្លាប់បានអះអាងកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មគ្មានសិទ្ធិកំណត់ ឬដំឡើងថ្លៃប្រេងឥន្ធនៈនោះទេ ពោលគឺក្រសួងគ្រាន់តែជាអ្នកជួយសម្របសម្រួល នីតិវិធីដល់វិស័យឯកជនតែប៉ុណ្ណោះ។

បើតាមតារាងតម្លៃប្រេងឆៅរបស់អង្គការ OPEC តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានបន្តឡើងថ្លៃជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ។ ពោលគឺបានហក់ឡើងពី៧៦ដុល្លារអាមេរិកក្នុង១ធុងបារ៉ែលដល់ជាង៨២ដុល្លារអាមេរិកក្នុង១ធុងបារ៉ែល។ បច្ចុប្បន្នតម្លៃប្រេងឆៅលើទីផ្សារសហរដ្ឋអាមេរិកលក់ចេញក្នុងរង្វង់៨២ដុល្លារអាមេរិកក្នុង១ធុងបារ៉ែល ខណៈនៅអង់គ្លេសលក់ចេញជិត៨៥ដុល្លារអាមេរិកក្នុង១បារ៉ែល ។ អ្នកជំនាញវាយតម្លៃថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិអាចហក់ឡើងដល់៩០ដុល្លារក្នុងមួយធុងបារ៉ែលនៅចុងឆ្នាំ២០២១ នេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ មូលហេតុ ដែលធ្វើឲ្យតម្លៃប្រេងឆៅសកលមានការកើនឡើងដូចនេះ ក៏ដោយសារតែ តម្លៃនៃលុយផោនមានការធ្លាក់ចុះ គួបផ្សំនឹងវិបត្តិថាមពលដែលកំពុងកើតមាននៅតំបន់អឺរ៉ុប។ មួយវិញទៀតដោយសារតម្រូវការប្រើប្រាស់ប្រេងមានការកើនឡើង គួបផ្សំការកាត់បន្ថយផលិតកម្មប្រេងពីប្រទេសធំៗមួយចំនួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃតិចជាងគេបំផុតនៅអាស៊ាន បន្ទាប់ពីប្រទេសប្រ៊ុយណេ

ព័ត៌មាន
គិតមកដល់ពេលនេះ កម្ពុជា ស្ទើរតែសម្រេចបាននូវផែនការ ១០០% ទៅហើយ លើផែនការចាក់វ៉ាក់សាំងកូវីដ១៩ លើក្រុមមនុស្សពេញវ័យ ចាប់ពីអាយុ ១៨ឆ្នាំ ឡើ…

ចិនថា សិង្ហបុរីបានចេញមុខគាំទ្រខ្លួនក្នុងសំណើចូលរួមកិច្ចព្រមព្រៀង CP TPP

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិន បានអះអាងកាលពីពេលថ្មីៗនេះថា ប្រទេសសិង្ហបុរីបានស្វាគមន៍ចិនសម្រាប់ការស្នើបេក្ខភាព ចូលរួមជាសមាជិករបស់កិច្ចព្រមព្រៀងវឌ្ឍ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ