ការអភិវឌ្ឍនិងស្ដារផ្លូវដែក

តើការអភិវឌ្ឍនិងស្ដារផ្លូវដែកឡើងវិញនៅកម្ពុជាគួរតែពឹងផ្អែកទាំងស្រុងលើចិនឬយ៉ាងណា?


តើការអភិវឌ្ឍនិងស្ដារផ្លូវដែកឡើងវិញនៅកម្ពុជាគួរតែពឹងផ្អែកទាំងស្រុងលើចិនឬយ៉ាងណា? ជាការពិតណាស់ កម្ពុជាបានចាត់ទុកចិន គឺជាមិត្តដែកថែប ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឃើញថាចិនបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតជាដើម។
ចិនផ្តល់ជំនួយជាង៤១លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍនិងស្ដារវិស័យផ្លូវដែក
ដោយ

ហើយកាលពីពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ចិនបានផ្ដល់ទឹកប្រាក់ប្រមាណ ៣០០លានយ័ន ឬស្មើនឹងជាង ៤១លានដុល្លារ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញនូវវិស័យផ្លូវដែកនៅកម្ពុជា ជាពិសេសការជំរុញការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន។ អ្នកជំនាញក្នុងវិស័យក្នុងវិស័យដឹកជញ្ជូនបានចាត់ទុកគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន គឺជាសមិទ្ធិផលថ្មីដែលនឹងជួយជំរុញឲ្យវិស័យដឹកជញ្ជូននៅកម្ពុជា កាន់តែរីកចម្រើន សំដៅរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូននៅកម្ពុជា លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការនាំចេញ ថែមមួយកម្រិតទៀត។
អ្នកជំនាញក្នុងវិស័យដឹកជញ្ចូន និងជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាលោក ជា ចាន់ដារ៉ា បានចាត់ទុកគម្រោងផ្លូវដែកល្បឿនលឿនភ្ជាប់ពីភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន គឺជាសមិទ្ធិផលថ្មីមួយក្នុងចំណោមសមិទ្ធិផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ លោក ដារ៉ា ជឿជាក់ថា តាមរយៈគម្រោងទាំងនេះវានឹងរួមចំណែកកាន់តែសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនរបស់កម្ពុជា។ លើសពីនេះ វានឹងជួយធ្វើឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់កាន់តែមានលក្ខណៈល្អប្រសើរ រួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូននៅកម្ពុជា លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការនាំចេញរបស់កម្ពុជាផងដែរ។

ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីរវាងកម្ពុជា-ចិន ហើយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក៏បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ ថែមទាំងផ្តល់ជំនួយជាង ៤១លានដុល្លារ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញនូវវិស័យផ្លូវដែកនៅកម្ពុជា។ ដែលនេះវាជាឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនងការទូត សេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែខ្លាំងក្លាថែមទៀត។
អំឡុងនៃដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ក៏បានបង្ហាញអំពីការសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលក្នុងនោះ ភាគីចិនបានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលរួមមានដូចជា ការសាងសង់ផ្លូវល្បឿនលឿនបន្ថែមទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវជាដើម ជាពិសេសបន្តការជំរុញកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ថា នៅរយៈពេល ៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ៧ពាន់លានដុល្លារ មានកំណើនជិត ២% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន សម្រេចបានទំហំទឹកប្រាក់ជាង ៨០០លានដុល្លារ កើនជាង១៦% ខណៈការនាំចូលពីចិនមកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើន ០,១%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


អ្នកជំនាញវាយតម្លៃថាទីផ្សារសណ្ឋាគារនឹងឆ្អែតនៅ៤ឆ្នាំខាងមុខតម្រូវឲ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នខ្ពស់

ការវិនិយោគនៅក្នុងវិស័យសណ្ឋាគារដែលជាផ្នែកមួយបម្រើឲ្យវិស័យទេសចរណ៍ ឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែ…

អ្នកជំនាញសេដ្ឋកិច្ចអះអាងថាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជានឹងខ្សោយបើគ្មានការបង្កើតផលិតកម្មថ្មី

អ្នកជំនាញសេដ្ឋកិច្ចអះអាងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជានឹងខ្សោយ បើគ្មានការបង្កើតផលិតកម្មថ្មី ចុះថាតើអ្វីខ្លះជាកាលានុវត្តភាពសម្រាប់កម្ពុជា ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ