អាមេរិកបើកព្រំដែនគោក និងផ្លូវអាកាស

ទីបំផុត អាមេរិកបើកព្រំដែនគោក និងផ្លូវអាកាស ទទួលអ្នកដំណើរអន្តរជាតិឡើងវិញហើយ!


សហរដ្ឋអាមេរិកបើកច្រកព្រំដែនគោក និងផ្លូវអាកាសឡើងវិញហើយនៅថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីទទួលអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ អាមេរិកកំពុងរំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិ ដែលឆ្លងកាត់ព្រំដែនរបស់ខ្លួនកាន់តែច្រើនឡើង បន្ទាប់ពីបានលុបចោលវិធានការធ្វើដំណើរសម្រាប់ប្រជាជនមកពីប្រទេសជាច្រើននៅជុំវិញពិភពលោក។ យ៉ាងណាមិញ អ្នកដំណើរត្រូវធ្វើតេស្តអវិជ្ជមានក្នុងរយៈពេលបីថ្ងៃមុនពេលធ្វើដំណើរ ព្រមទាំងស្ថិតនៅក្រោមប្រព័ន្ធតាមដានទំនាក់ទំនងរបស់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បុរសម្នាក់ និងក្រុមគ្រួសារកំពុងរុញរទេះវ៉ាលីនៅក្នុងអាកាសយានដ្ឋានសហរដ្ឋអាមេរិក

នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក United Airlines រំពឹង​ថា នឹង​ទទួល​អ្នកដំណើរ​អន្តរជាតិ​សរុប​ប្រហែល ៥០ ភាគរយ​បន្ថែម​ទៀត បើ​ធៀប​នឹង​ថ្ងៃ​ចន្ទ​អាទិត្យ​មុន ដែល​មាន​ប្រមាណ ២ ម៉ឺន​នាក់ ។ ដោយឡែក ក្រុមហ៊ុន Delta Airlines បាន​និយាយ​ថា ក្នុង​រយៈពេល ៦ ស​ប្តា​ហ៍ ចាប់តាំងពី​ការ​បើក​ដំណើរការ​ឡើង​វិញ ការ​កក់​សំបុត្រ​ជើង​យន្តហោះ​អន្តរជាតិ​ត្រូវ​បាន​ប្រកាស​ថា មានការ​កើនឡើង ៤៥០% បើ​ធៀប​ទៅ​នឹង​រយៈពេល ៦ ស​ប្ដា​ហ៍ មុន​ការ​ប្រកាស ។

ទន្ទឹម​នេះ រដ្ឋបាល លោក ចូ បៃ​ដិ​ន  ក៏​បាន​ធ្វើការ​ជជែក​ជា​ច្រើន​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក ដើម្បី​រៀបចំ​សម្រាប់​លំហូរ​នៃ​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​បន្ថែម​ទៀត ដែល​នឹង​ចាប់ផ្តើម​មក​ដល់​អាកាសយានដ្ឋាន​សហរដ្ឋអាមេរិក​ជា​បណ្ដើរ​ៗ​។ ជាក់ស្ដែង​ក្រុមហ៊ុន​អាកាសចរណ៍​ក៏​បាន​បង្កើន​ចំនួន​ជើងហោះហើរ​ទៅ​អឺរ៉ុប ហើយ​គ្រោង​នឹង​ប្រើប្រាស់​ប្រភេទ​យន្តហោះ​ធំ​ជាង​មុន​ផង​ដែរ​។

ទោះ​យ៉ាងណា ចំពោះ​ការ​បើក​ព្រំដែន​គោក​ទទួល​អ្នកដំណើរ​របស់​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឡើងជា​ពីរ​ដំណាក់កាល​។ ដោយ​ដំណាក់កាល​ទី ១ គិត​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច និង​មិន​ទាន់​ចាក់​សាំង គឺ​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​អា​មេ​រិ​កបាន​ដូច​គ្នា​។ តែ​សម្រាប់​ដំណាក់កាល​ទី ២ ដែល​ចាប់ផ្តើម​នៅ​ដើម​ខែមករា ឆ្នាំ ២០២២ នឹង​តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងអស់​ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ទើប​អាច​ចូល​សហរដ្ឋអាមេរិក​តាម​ផ្លូវគោក​បាន​។

សូម​រំឭក​ថា អាជ្ញាធរ​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​ថា សម្រាប់​វ៉ាក់សាំង​ដែល​អ្នកដំណើរ​បាន​ចាក់​នោះ ដាច់ខាត​ត្រូវ​តែ​ទទួលស្គាល់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក និង​អង្គការ​សុខភាព​ពិភពលោក ទើប​អាច​ចូល​មក​អា​មេ​រិ​កបាន​។ ក្នុង​នោះ រួម​មាន វ៉ាក់សាំង AstraZeneca, Johnson & Johnson, Moderna, Pfizer, Covaxin, Sinopharm និង Sinovac ជាដើម ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាប់ពីចុងខែវិច្ឆិកានេះ ចក្រភពអង់គ្លេស នឹងដាក់ឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck ហើយ!

ព័ត៌មាន
ចក្រភពអង់គ្លេស បានសម្រេចថា នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុនអាមេរិក គឺក្រុមហ៊ុន Merck ចាប់ពីចុងខែនេះតទ…

វៀតណាមមានមហិច្ឆតាសាងសង់អាកាសយានដ្ឋានថ្មីចំនួន៦ទៀត ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ

ព័ត៌មាន
វៀតណាម មានមហិច្ឆតាសាងសង់អាកាសយានដ្ឋានវៀតណាមថ្មីចំនួន ៦បន្ថែមទៀត ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ដែលវានឹងបង្កើនចំនួនអាកាសយានដ្ឋានសរុបនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ