ធនធានរ៉ែ

ផែនការទាញយកធនធានរ៉ែកម្រតម្លៃ១,៥ទ្រីលានដុល្លាររបស់អាម៉េរិក មិនទាន់មានបន្លឺនៅឡើយទេ


សហរដ្ឋអាម៉េរិក ដែលមានផ្ទៃក្រឡាជិត១០លានគីឡូម៉ែត្រការ៉េ ជាប្រទេសមួយដែលសម្បូរដោយធនធានរ៉ែជាច្រើន ហើយសូម្បីតែរ៉ែកម្រលីចូម ដែលកំពុងមានតម្រូវការប្រើប្រាស់ខ្ពស់ក្នុងវិស័យវេជ្ជសាស្រ្ត និងឧស្សាហកម្ម ជាពិសេសឧស្សាហកម្មរថយន្តអគ្គិសនី ក៏សម្បូរផងដែរ។ កាលពីពេលកន្លងទៅ ក្រុមអ្នកជំនាញសិក្សាស្រាវជ្រាវរកឃើញកំណប់រ៉ែលីចូមនៅសហរដ្ឋអាម៉េរិក ដ៏មហាសាល ដែលមានតម្លៃរហូតដល់ទៅ១,៥ទ្រីលានដុល្លារ។ ប៉ុន្តែមកដល់ពេលនេះកំណប់រ៉ែកម្រនេះមិនទាន់ត្រូវបានទាញយកមកនៅឡើយទេ។
ក្ដក្ថ
ដោយ

មកទល់ពេលនេះ ជោគវាសនានៃការទាញយក និងប្រើប្រាស់កំណប់រ៉ែកម្រលីចូមតម្លៃប្រមាណ១,៥ទ្រីលានដុល្លារ ដែលគេបានរកឃើញនៅតំបន់ជួរភ្នំភ្លើងចំណាស់រាប់លានឆ្នាំនៅតាមបណ្តោយព្រំដែននៃរដ្ឋណេវ៉ាដា និងអូរីហ្គន សហរដ្ឋអាម៉េរិកមិនទាន់មានពន្លឺនៅឡើយទេ។ បើតាមសេចក្តីរាយការណ៍ របស់ក្រុមអ្នកស្រាវជ្រាវមកពីសាជីវកម្មលីចូមអាម៉េរិក, ក្រុមហ៊ុន GNS Science, និងសាកលវិទ្យាល័យរដ្ឋអូរីហ្គន កំណប់រ៉ែលីចូមនៅសហរដ្ឋអាម៉េរិក មានទម្ងន់ចន្លោះពី២០ទៅ៤០លានតោនលើសកំណប់រ៉ែនេះនៅអូស្រ្តាលី និងឈីលីទៅទៀត។

ពាក់ព័ន្ធបញ្ហានេះ លោក អាណូក បស (Anouk Borst ) ភូគព្ភវិទូម្នាក់បានអះអាងថា វត្តមានធនធានរ៉ែកម្រដ៏មហាសាលនេះ វាអាចផ្លាស់ប្តូរសក្ដានុពលរបស់រ៉ែលីចូមជាសាកល ទាក់ទងនឹងតម្លៃផងដែរ។​​ ​

ដោយឡែក លោក ថូម៉ា បេនសុន (Thomas Benson ) ភូគព្ភវិទូ នៃក្រុមហ៊ុនសាជីវកម្ម Lithium America លើកឡើងថា ប្រតិបត្តិការរុករកធនធានរ៉ែកម្រេលីចូមនៅអាម៉េរិក ទំនងជាអាចធ្វើឡើងនៅដើមឆ្នាំ២០២៦។

រ៉ែលីចូមមានគុណភាពខុសៗគ្នា តែគេរំពឹងថា រ៉ែលីចូមនៅសហរដ្ឋអាម៉េរិក ជារ៉ែកម្រដ៏ពិសេសមួយប្រភេទ។ កាលពីឆ្នាំ២០២០ រ៉ែលីចូមមានតម្លៃត្រឹមតែ៥ពាន់៨រយដុល្លារប៉ុណ្ណោះក្នុង១តោន ប៉ុន្តែដល់ឆ្នាំ២០២២ វាបានឡើងដល់៨ម៉ឺនដុល្លារ ហើយបច្ចុប្បន្នវាធ្លាក់មកនៅត្រឹម៣ម៉ឺនដុល្លារក្នុងមួយតោន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចថៃ អាចរងសម្ពាធយ៉ាងណាពីវិធានការពន្ធគយទ្វេភាគីរបស់លោក ដូណាល់ ត្រាំ?

វិធានការដាក់ពន្ធគយទ្វេភាគីលើប្រទេសនាំទំនិញចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលផ្តួចផ្តើមឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលគ្រោងប្រកាសនៅថ្ងៃ…

អេស៊ីលីដា ចាប់ដៃគ្នាជាមួយក្រុមហ៊ុន តូតាល់ នៅកម្ពុជា ដើម្បីជំរុញការផ្ដល់ហិរញ្ញប្បទានសាជីវកម្ម

ធនាគារ អេស៊ីលីដា នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ដែលជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ