វិស័យអចលនទ្រព្យ

តើទីផ្សារអចលនទ្រព្យនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិ តេជោ មានការប្រែប្រួលយ៉ាងណា?


បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិ តេជោ តម្លៃជាង១ពាន់៥រយលានដុល្លារ ដែលមានទីតាំងនៅភាគខាងត្បូងរាជធានីភ្នំពេញ នឹងបើកដំណើរការជាផ្លូវការនៅដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្របពេលព្រលានយន្តហោះអន្តរជាតិ ដ៏ធំនេះ គ្រោងដាក់ឱ្យដំណើរការ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកត់សម្គាល់ឃើញថា ចលនានៃការវិនិយោគលើអចលនទ្រព្យនៅជុំវិញតំបន់នោះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បើធៀបនឹងតំបន់ផ្សេងៗ។
វិស័យអចលនទ្រព្យ
ដោយ

អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group កត់សម្គាល់ឃើញថា ស្របពេលអាកាសយានដ្ឋានអន្តរជាតិ តេជោ គ្រោងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ទីផ្សារអចលនទ្រព្យនៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិនេះ ហាក់ទទួលបានការចាប់អារម្មណ៍ក្នុងការវិនិយោគច្រើន បើធៀបនឹងតំបន់ផ្សេងៗ ដ្បិតថា តំបន់នេះ គឺជាតំបន់ដែលមានការអភិវឌ្ឍថ្មីសម្រាប់ការរស់នៅ និងវិនិយោគ ដោយសារមានដីធ្លីនៅទំនេរច្រើន ខណៈតម្លៃអចលនទ្រព្យមួយចំនួននៅតំបន់នោះ ក៏នៅមានតម្លៃល្អសមរម្យ។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយអាកាសយានដ្ឋានអន្តរជាតិនេះ បើកឱ្យដំណើរការ នៅពេលអនាគតការអភិវឌ្ឍលំនៅឋាន និងតំបន់ពាណិជ្ជកម្មនៅតំបន់នោះនឹងកាន់តែមានសក្តានុពលខ្ពស់ ប៉ុន្តែត្រូវការចំណាយពេលវេលាបន្តិច។

​ស្រដៀងគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០២៤ រហូតមកទល់ពេលនេះ តម្រូវការវិនិយោគអចលនទ្រព្យ នៅជុំវិញតំបន់អាកាសយានដ្ឋានអន្តរជាតិ តេជោ ហាក់មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ តម្រូវការវិនិយោគមានការកើនឡើងនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា ក៏ដោយសារនៅក្រោយពេលព្រលានយន្តហោះថ្មីនេះដាក់ឱ្យដំណើរការ នោះសកម្មភាពអាជីវកម្ម និងការវិនិយោគផ្សេងៗនឹងមានការកើនឡើង ព្រោះវាជាតំបន់ដែលមានសក្តានុពល និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាយ៉ាងសម្បូរបែប។

​សម្រាប់អ្នកឧកញ៉ា សំ សុខនឿន ទោះបីតំបន់ជុំវិញអាកាសយានដ្ឋានអន្តរតេជោ ជាតំបន់ដែលមានសក្តានុពលខ្ពស់ក្តី ប៉ុន្តែការវិនិយោគនៅតំបន់នោះ ក៏មានបញ្ហប្រឈមមួយចំនួនដែរ ដ្បិតថា ការសាងសង់អចលនទ្រព្យនៅតំបន់ក្បែរព្រលានយន្តហោះ គឺមិនអាចសាងសង់ខ្ពស់តាមការចង់បាននោះទេ។ ម្យ៉ាងទៀត ត្រូវការចំណាយពេលវេលាច្រើនដើម្បីទទួលបានផលចំណេញពីការវិនិយោគលើអចលទ្រព្យនោះត្រឡប់មកវិញ ដោយសារការអភិវឌ្ឍនៅតំបន់ថ្មីត្រូវការចំណាយពេលវេលាយូរប្រមាណ១០-២០ឆ្នាំឯណោះ។ ស្របពេលវិស័យអចលនទ្រព្យបច្ចុប្បន្នកំពុងជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការប្រើប្រាស់ ដូច្នេះបើសិនមានគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗច្រើនទៅសាងសង់នៅតំបន់នោះ អ្នកជំនាញរូបនេះជឿថា វាអាចបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ។

​គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ នឹងបើកឱ្យប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិ តេជោ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕




អត្ថបទបន្ទាប់


អ្នកបំបែកខ្លួន កំពុងសាបព្រោះភាពភ័យខ្លាចនៅក្នុងខេត្តទេសចរណ៍សំខាន់ៗ៣របស់ថៃ

ប្រភពសន្តិសុខនៅភាគខាងត្បូងប្រទេសថៃបាននិយាយថា ការរកឃើញគ្រាប់បែកថ្មីៗនេះនៅក្នុងខេត្តទេសចរណ៍ចំនួន៣រួមមានខេត្តភូកេត ផាងហ្កា និងក្រាប៊ី គឺជា…

អេស៊ីលីដា ដាក់ឱ្យដំណើរការជាផ្លូវការ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដរវាងកម្ពុជា និង ជប៉ុន តាមរយៈ អេស៊ីលីដាស៊ូភើអេប

ធនាគារ អេស៊ីលីដា នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសជាផ្លូវការថា ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានរៀបចំពិធីដាក់ឱ្យដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ