ព្យាករណ៍សេដ្ឋកិច្ចពិភពលោក

IMF៖ សេដ្ឋកិច្ចសកលមានសញ្ញាស្ទុះងើបឡើងខ្លាំងក្លា ប៉ុន្តែប្រឈមហានិភ័យច្រើន !


ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់អះអាងថា សេដ្ឋកិច្ចពិភពលោកកំពុងមានសញ្ញាឆ្ពោះទៅរកការងើបឡើងវិញកាន់តែខ្លាំងក្លានៅក្នុងឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះស្ថាប័នអន្តរជាតិមួយនេះ នៅតែមិនភ្លេចពីការព្រមានផងដែរ អំពីហានិភ័យប្រឈមមួយចំនួនដែលកំពុងបន្ដកើតមានឡើង រួមមានទាំងការលេចឡើងនូវការវិវត្តនៃការបម្លែងខ្លួនថ្មី នៃ មេរោគកូវីដ-១៩ជាដើម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
IMF៖ សេដ្ឋកិច្ចសកលមានសញ្ញាស្ទុះងើបឡើងខ្លាំងក្លា ប៉ុន្តែប្រឈមហានិភ័យច្រើន (រូបភាព៖https://www.cfr.org)
ដោយ

លោក ជី​អូ​ហ្វ្រេ​យ អូ​កា​ម៉ូតូ (Geoffrey Okamoto) អនុប្រធាន​ទី​១ នៃ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ថា នៅ​ដើម​ខែមេសា​ឆ្នាំ​២០២១​ខាង​មុខ​នេះ ស្ថាប័ន IMF នឹង​ធ្វើ​បច្ចុប្បន្នភាព​ការ​ព្យាករ​របស់​ខ្លួន​កាលពី​ខែមករា សម្រាប់​កំណើនសេដ្ឋកិច្ច​ពិភពលោក ៥,៥% ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ចំណាយ​ថវិកា​ជំរុញ​សេដ្ឋកិច្ច​នៅ​អា​មេ​រិ​ក ប៉ុន្ដែ ថ្នាក់ដឹកនាំ IMF រូប​នេះ​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ទេ​។

ទោះ​យ៉ាងណា អនុប្រធាន​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​លើក​ឡើង​ពី​ក្ដី​កង្វល់​អំពី​ភាព​ផ្ទុយ​គ្នា​ដែល​កំពុង​កើនឡើង​រវាង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​កំពុង​មាន​ទីផ្សារ​រីក​ចម្រើន ដោយ​មាន​មនុស្ស​ប្រហែល​៩០​លាន​នាក់ ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​ធ្លាក់​ចុះ​នៅ​ក្នុង​កម្រិត​ភាព​ក្រីក្រ​ខ្លាំង តាំង​តែ​ពី​មានការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​-១៩​មក​។

លោក អូ​កា​ម៉ូតូ និយាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​ងើបឡើង​វិញ​ហើយ ហើយ​ងើបឡើង​នៅ​មុន​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ធំ​ៗ​ទាំងអស់​នៅ​ក្នុង​ពិភពលោក​ទៅ​ទៀត​។ ក្រៅ​តែ​ពី​ប្រទេស​ចិន ស្ថាប័ន IMF ក៏​មាន​ក្ដី​បារម្ភ​អំពី​សញ្ញា​នៃ​គម្លាត​រវាង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន និង ប្រទេស​កំពុង​មាន​ទីផ្សារ​រីក​ចម្រើន​ផង​ដែរ​។

IMF ព្យាករ​ថា ការ​កើនឡើង​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​រីក​ចម្រើន និង ប្រទេស​កំពុង​អភិវឌ្ឍន៍ រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ នៅ​ចន្លោះ​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ នឹង​មាន​ទាប​ជាង ២២% ធៀប​នឹង​អំឡុង​ពេល​ប្រទេស​ទាំង​អស់នោះ មិន​មានការ​ឆ្លង​រាលដាល​នៃ​មេរោគ ដែល​វា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​កាន់តែ​ច្រើន​ឡើង​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​។

អនុប្រធាន​ទី​១ របស់ IMF បាន​គូសបញ្ជាក់​ទៀត​ថា ជា​រួម​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​មិន​ប្រាកដប្រជា​នៅឡើយ ហើយ​វា​មិន​ច្បាស់​ថា​តើ ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ អាច​នឹង​បន្ដ​ដល់​ពេល​ណា ហើយ​ការ​ទ​ទទួល​បាន​វ៉ាក់សាំង នៅ​តែ​មិន​មាន​ស្មើភាព​គ្នា​នៅឡើយ​រវាង​ប្រទេស​អ្នកមាន និង អ្នកក្រ​។

លោក​អូ​កា​ម៉ូតូ អនុប្រធាន​ទី​១ របស់ IMF បាន​បន្ថែម​ទៀត​ថា មាន​ប្រទេស​ខ្លះ មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ ក្នុង​ការ​ជំរុញ​ការ​ចំណាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​រាតត្បាត និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​នៅ​អំឡុង​ពេល​នេះ ពិសេស​គឺ​ប្រទេស​ចំណូល​ទាប ដែល​មាន​កម្រិត​បំណុល​ខ្ពស់​។

ថ្នាក់ដឹកនាំ IMF រូប​នេះ បាន​ពន្យល់​ទៀត​ថា ស្ថានភាព​ហិរញ្ញវត្ថុ​តឹងតែង​ជាង​មុន ក៏​អាច​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​រង​គ្រោះ​កាន់តែ​ច្រើន​ឡើង នៅ​ក្នុង​ប្រទេស​ដែល​មាន​បំណុល​សាធារណៈ និង​ឯកជន​ខ្ពស់​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទោះបីFTAកម្ពុជា-ចិនមិនទាន់ចូលជាធរមានតែលំហូរពាណិជ្ជកម្មនៅតែមានភាពល្អប្រសើរ

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)កម្ពុជា-ចិនមិនទាន់ចូលធរមាននៅឡើយទេបន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខារួចហើយ ដោយភាគីទាំងពីរតាំងតែព…

បាតុកម្មនៅថៃឆាបឆួលជាថ្មីទៀតខណៈនៅភូមាចំនួនអ្នកស្លាប់កើនដល់ជាង២៥០នាក់

ព័ត៌មាន
ប្រទេសចំនួន២នៅអាស៊ាន គឺភូមា និងថៃ នៅមួយរយៈកន្លងមកនេះ មានការផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមយោធាកាន់តែខ្លាំង។ ជាក់ស្ដែង ព្រឹត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ