ដំណាំម្រេច

តម្លៃម្រេចធម្មតានៅឆ្នាំនេះកើនឡើងជិតទ្វេដងដល់២៤,០០០រៀល ក្នុង១គីឡូក្រាម បើធៀបនឹងឆ្នាំមុន


បច្ចុប្បន្នម្រេចធម្មតានៅកម្ពុជា បានហក់ឡើងថ្លៃខ្ពស់រហូតដល់២ម៉ឺន៤ពាន់រៀលក្នុង១គីឡូក្រាម ពោលគឺមានការកើនឡើងជិតទ្វេដងបើធៀបនឹងតម្លៃក្នុងឆ្នាំ២០២៣។ ទោះបីតម្លៃម្រេចមានការកើនឡើងខ្ពស់ជាងឆ្នាំមុនក៏ពិតមែន តែប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាអះអាងថា ប្រាក់ចំណូលរបស់កសិករទំនងជាមិនមានការកើនឡើងនោះទេ ដោយសារបាតុភូតអែលនីណូធ្វើឱ្យទិន្នផលម្រេចមានការធ្លាក់ចុះនៅឆ្នាំនេះ។
ដំណាំម្រេច
ដោយ

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា តម្លៃម្រេចធម្មតាអាចលក់បានក្នុងចន្លោះពី២ម៉ឺន៣ពាន់រៀល ទៅ២ម៉ឺន៤ពាន់រៀល ក្នុង១គីឡូក្រាម ខណៈម្រេចសរីរាង្គមានតម្លៃលើសម្រេចធម្មតាចន្លោះពី៥ពាន់រៀលទៅ៦ពាន់រៀល ហើយម្រេចប្រភេទ GI ក៏មានការឡើងថ្លៃផងដែរ។ ការឡើងថ្លៃជិតទ្វេដងនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារបាតុភូតអែលនីណូ បានទាញទម្លាក់ទិន្នផលម្រេចនៅកម្ពុជាឆ្នាំនេះឱ្យធ្លាក់ចុះចន្លោះពី៥០ទៅ៦០% ស្របពេលដែលបណ្តាប្រទេសដាំម្រេចផ្សេងៗក៏ជួបបញ្ហាដូចកម្ពុជាដែរ។ បញ្ហានេះទំនងជាមិនធ្វើឱ្យប្រាក់ចំណូលរបស់កសិករមានការកើនឡើងប៉ុន្មាននោះទេ បើទោះបីតម្លៃម្រេចបានហក់ឡើងខ្ពស់ក៏ដោយ។

​បើតាមប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានផ្ទៃដីដំាម្រេចក្នុងរង្វង់៦ពាន់ហិកតា និងផ្ដល់ទិន្នផលក្នុងរង្វង់២ម៉ឺនតោន ខណៈនៅក្នុងឆ្នាំ២០២៤នេះ ទិន្នផលម្រេចអាចស្ថិតក្រោមរង្វង់១ម៉ឺនតោនប៉ុណ្ណោះ។ យ៉ាងណាមិញប្រធានសហព័ន្ធរូបនេះអះអាងថា មកទល់ពេលនេះកសិករពុំទាន់បញ្ចេញម្រេចលក់អស់នៅឡើយទេ ពោលគឺពួកគេស្តុកទុក ដើម្បីរង់ចាំលក់ក្នុងអំឡុងខែតុលាខាងមុខ ជាពេលដែលតម្លៃម្រេចអាចហក់ឡើងខ្ពស់។

​បើតាមលោក ម៉ាក់ នី ទីផ្សារម្រេចកម្ពុជាបច្ចុប្បន្នត្រូវបាននាំចូលទៅកាន់ប្រទេសវៀតណាម ហើយលោកសង្ឃឹមថា ទីផ្សារចិននឹងអាចជំនួសទីផ្សារវៀតណាមនៅពេលណាមួយនាពេលខាងមុខ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនកំពុងសម្របសម្រួលនាំម្រេចរបស់កម្ពុជាចូលទៅកាន់ទីផ្សារចិន ហើយក៏មានក្រុមហ៊ុនចិនមករកទិញម្រេចពីកម្ពុជាផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ តើកម្ពុជានឹងទទួលបានផលអ្វីខ្លះ?

ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានអះអាងនៅចំពោះមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្…

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុន ដែលមានសមត្ថភាពកែច្នៃ១,៥០០តោន ក្នុង១ឆ្នាំត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

គ្រាប់ស្វាយចន្ទី ដែលជាផលិតផលដ៏មានសក្តានុពលមួយរបស់កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគបរទេស ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ