អត្ថបទក្រុមហ៊ុន

តំណាងពាក់ព័ន្ធវិស័យកសិកម្ម រួមគ្នាប្រែក្លាយវឌ្ឍនភាពកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព


ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC) និងអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(CPSA) បានសហការបើកកិច្ចប្រជុំស្តីអំពី «កសិកម្មប្រកបដោយចីរភាពឆ្នាំ២០២២» កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប។
កិច្ចប្រជុំស្តីអំពី «កសិកម្មប្រកបដោយចីរភាពឆ្នាំ២០២២» កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប។
ដោយ

កិច្ចប្រជុំនេះ ផ្ដោតសំខាន់ លើការប្រែក្លាយវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាវិស័យមួយ ដែលមានថាមពល និងមានការលូតលាស់ខ្ពស់ ព្រមទាំងសារសំខាន់ក្នុងការពន្លឿនការស្តារឡើងវិញ ការកាត់បន្ថយភាពក្រីក្រ និងការលូតលាស់ប្រកបដោយបរិយាប័ន្ន នៅកម្ពុជា។

កិច្ចប្រជុំ មានការចូលរួមពីតំណាងសហគមន៍កសិកម្ម ធនាគារ មីក្រូហិរញ្ញវត្ថុ អ្នកផ្គត់ផ្គង់ធាតុចូល អ្នកផ្តល់សេវា អ្នកផ្គត់ផ្គង់គ្រឿងយន្តកសិកម្ម ដៃគូអង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ អ្នកដឹកនាំអាជីវកម្មកសិកម្ម ទីភ្នាក់ងាររដ្ឋាភិបាល និងតំណាងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ២០០នាក់។

លោក ចាន់ សេរីរដ្ឋា នាយកអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ជឿជាក់យ៉ាងមុតមាំថាការនាំយកភាគីពាក់ព័ន្ធសំខាន់ៗមករួមគ្នានៅក្នុងវេទិកាតែមួយនេះ គឺមានសារសំខាន់សម្រាប់ការកសាងវឌ្ឍនភាពកសិកម្មកម្ពុជា។

លោក ចាន់ សេរីរដ្ឋា លើកឡើងថា៖ «ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ការប្រែក្លាយប្រព័ន្ធអេកូឡូស៊ីកសិកម្ម និងចំណីអាហាររបស់កម្ពុជា គឺកាន់តែមានសារសំខាន់ ក្នុងការធានាបាននូវ ខ្សែច្រវាក់តម្លៃអាហារ ដែលរឹងមាំ អាហារមានតម្លៃសមរម្យ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងសេដ្ឋកិច្ចនៅជនបទដ៏រស់រវើក» ។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) បានមានប្រសាសន៍ថា ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា គឺជារបៀបវារៈដ៏សំខាន់សម្រាប់កម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ៖​ «ការផ្លាស់ប្តូរពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម ត្រូវតែសម្រេចបានតាមរយៈការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពនូវប្រព័ន្ធអេកូឡូស៊ីកសិកម្ម ប្រកបដោយទំនួលខុសត្រូវ វិជ្ជាជីវៈ និងបរិយាប័ន្ន។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្ម ក្នុងការជំរុញការធ្វើពិពិធកម្មដំណាំដែលមានតម្លៃខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការផ្គត់ផ្គង់ស្បៀងក្នុងអំឡុងពេលជំងឺរាតត្បាតនេះ គឺពិតជាត្រឹមត្រូវ»។ 

បទពិសោធន៍ជាសកលបង្ហាញថា ស្របពេលដែលការធានានូវលទ្ធភាពទទួលបានធាតុចូល គឺនៅតែសំខាន់ ការតម្រង់ទិសការចំណាយសាធារណៈសំខាន់ៗទៅរកការវិនិយោគលើផលប្រយោជន៍សាធារណៈ រួមមានការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធនវានុវត្តន៍ ប្រព័ន្ធព័ត៌មានទីផ្សារ និងប្រព័ន្ធជីវសុវត្ថិភាព នឹងអាចជួយកាត់បន្ថយភាពក្រីក្រកាន់តែប្រសើរ និងបង្កើនផលិតភាពកាន់តែច្រើន តាមរយៈការធ្វើទំនើបកម្មទូទៅនៃកសិកម្ម។

កសិករខ្នាតតូចដែលបានចូលរួមកិច្ចប្រជុំស្តីពី កសិកម្មប្រកបដោយនិរន្តរភាពនេះ​ បានលើកឡើងថា តម្រូវការសម្រាប់សហគមន៍កសិកម្ម វិស័យកសិពាណិជ្ជកម្ម និងរដ្ឋាភិបាលក្នុងការកែលម្អវិធានការ ដើម្បីឱ្យកសិករខ្នាតតូចអាចទទួលបានធាតុចូលកាន់តែប្រសើរ ហិរញ្ញប្បទានសមរម្យសម្រាប់ការវិនិយោគ និងទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ ខណៈដែលសហគ្រាសកសិពាណិជ្ជកម្ម និងអ្នកលក់ដុំសង្កត់ធ្ងន់ថាអ្នកផលិតគួរតែ ធានាបរិមាណ និងគុណភាពនៃផលិតផលសម្រាប់ការកែច្នៃឱ្យទាន់ពេលវេលា។

កិច្ចប្រជុំ បានគាំទ្រឱ្យគម្រោងកាន់តែច្រើនទៀត ដើម្បីជួយលើកកំពស់ផលិតភាពកសិកម្ម ភាពធន់ និងលទ្ធភាពទទួលចូលទៅកាន់ទីផ្សាររបស់កសិករ។ ចំណែកយន្តការផ្តល់ហិរញ្ញប្បទាន ដែលមានភាពបត់បែន និងតម្លៃសមរម្យ ក៏ចាំបាច់សម្រាប់ការផ្តល់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគាររបស់រដ្ឋ ដែលអាចផ្តល់លទ្ធភាពឱ្យសហគមន៍កសិកម្ម និងពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការកែច្នៃផលិតផល អាចទិញនូវអ្វីដែលកសិករបានផលិត។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា អង្គការអុកស្វាមសូមស្វាគមន៍កិច្ចសហការពីវិស័យឯកជន និងរដ្ឋ ក្នុងការចូលរួមធ្វើឱ្យវឌ្ឍនភាពកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព។

លោកស្រី ភាណ សោភ័ណ៖ «កសិកម្មប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាកសិកម្ម កសិកម្មវ័យឆ្លាត និងហិរញ្ញប្បទានបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ស្ត្រីដែលបានកំពុងធ្វើការងារក្នុងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម»។

គួរបញ្ជាក់ថា ការពិភាក្សាក្នុងកិច្ចប្រជុំ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កសិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិ-ពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមខ្លួនរួចរាល់ដើម្បីយកឈ្នះលើបញ្ហាប្រឈមនៃការងើបឡើងវិញនៃសេដ្ឋកិច្ច និងត្រៀមដាក់សេដ្ឋកិច្ចរបស់យើងជាកម្លាំងពាក់ព័ន្ធសម្រាប់ផលិតកម្ម និងពាណិជ្ជកម្ម ស្បៀងអាហារប្រកបដោយនិរន្តរភាព ទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារពិភពលោក៕​ 

None



អត្ថបទបន្ទាប់


ក្រសួងហិរញ្ញវត្ថុថៃនឹងស្នើឱ្យមានកំណែទម្រង់កាតព្វកិច្ចលើពន្ធនាំចូលរថយន្តអគ្គិសនី

ប្រទេសថៃកំពុងសម្រួចយុទ្ធសាស្ត្ររបស់ខ្លួនកាន់តែមុតស្រួចក្នុងការជំរុញការវិនិយោគផលិតរថយន្ដអគ្គិសនីនៅក្នុងប្រទេសរបស់ខ្លួន ដោយថ្មីៗនេះ ក្រសួងហិរ…

តើកត្តាអ្វីខ្លះធ្វើឲ្យអ្នកជំនាញរំពឹងថា វិស័យកាត់ដេរនិងវាយនភណ្ឌឆ្នាំ២០២២ នឹងបន្ដកើនឡើងថែមទៀត?

បើទោះបី កម្ពុជា នៅតែបន្តជួបនូវបញ្ហាជំងឺរាតត្បាតកូវីដ-១៩ តែសកម្មភាពនៃការនាំចេញផលិតផលកាត់ដេរ ទៅកាន់ទីផ្សារអន្តរជាតិនៅតែបន្ត។ ជាក់ស្ដែង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ