
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា មានការរៀបចំនូវផ្សាររាត្រីចម្រុះមុខទំនិញ មេហ្គា ម្ហូបនិងរាត្រី រួមទាំងស្ដង់លក់អាហារ ទំនិញធ្វើដោយដៃ និងសម្ភារៈជាច្រើនទៀត ដោយតម្លៃមានចាប់ពី 1$, 1.5$ ឡើងទៅតែប៉ុណ្ណោះ ជាមួយនឹងការលក់បញ្ចុះតម្លៃរហូតដល់ទៅ ៧០% ពីទំនិញម៉ាកល្បីៗទាំងជាតិ និងលំដាប់អន្តរជាតិនៅក្នុងហាងជាង ១០០ហាង ផ្សេងទៀត។



លើសពីនេះទៅទៀត នៅផ្សារទំនើបដែលវិនិយោគដោយកូនខ្មែរ១០០%មួយនេះ មានដាក់តាំងទូកងរប្រវែង ២២ម៉ែត្រ, មានការបញ្ចាំងកុន អាយ៉ៃ និងឆៃយ៉ាំទស្សនាដោយឥតគិតថ្លៃ រួមជាមួយការប្រគុំតន្ត្រី និងកម្មវិធីកម្សាន្ដឈ្នះរង្វាន់ជាច្រើនទៀតដូចជា ការប្រកួតការទិញឥវ៉ាន់ ការបត់ប្រទីបផ្សងស្នេហ៍ ការប្រកួតញ៉ាំ និងប្រកួតអុំទូកលើគោកជាដើម។
កាន់តែពិសេសសម្រាប់អ្នកចូលចិត្តដើរទិញទំនិញ គឺផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល ក៏មានផ្ដល់ជូនកាតកោសផ្សងសំណាងផងដែរ ពោលគឺគ្រាន់តែចំណាយលើការទិញទំនិញ ៥០ដុល្លារឡើងទៅក្នុងមួយថ្ងៃ នោះលោកអ្នកនឹងទទួលបានកាតកោសផ្សងសំណាងភ្លាម ដែលរង្វាន់មានដូចជា មួកការពារ, កាតាប, ធុងទឹកកក, ភួយ និងរង្វាន់ជាច្រើនទៀត។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ គឺរាល់ចុងសន្លឹកកាតកោស ផ្សងសំណាងដែលបានបំពេញ ឈ្មោះ និងព័ត៌មាននោះ ក៏មានជាការចាប់ឆ្នោតផ្សងសំណាង ដែលរង្វាន់មានដែលរង្វាន់មានដូចជា រថយន្ត Mitsubishi,ទូរស័ព្ទទំនើប iPhone 15 Pro Max, ទូទឹកកក, Air pod សេរីថ្មី, ម៉ាស៊ីអាំងស្ងួត, ប៉ាស JBL, បណ្ណទឹកប្រាក់ និងរង្វាន់ពិសេសជាច្រើនផ្សេងទៀតថែមទៀត។


សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាផ្សារទំនើបខ្នាតយក្សដ៏ធំជាងគេមួយនៅកម្ពុជា ត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្នុងតម្លៃ ២៨០លានដុល្លារអាមេរិក។ បច្ចុប្បន្ន ផ្សារទំនើបនេះ បានបើកដំណើរការជិត ១ឆ្នាំហើយ និងកំពុងក្ដោបក្ដាប់ទីផ្សារវិស័យលក់រាយនៅកម្ពុជា ខណៈមានហាងល្បីៗទាំងជាតិ និងអន្តរជាតិជាង ១០០ហាងហើយកំពុងមានវត្តមាននៅក្នុងផ្សារទំនើបមួយនេះ៕



















