សិទ្ធិទទួលបានព័ត៌មាន

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ សិទ្ធិទទួលបានព័ត៌មានសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេស និងទាមទារឲ្យពលរដ្ឋមានចំណេះដឹង


ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ទុកសិទ្ធិទទួលបានព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសប្រកបដោយបរិយាបន្នក្នុងសង្គមឌីជីថលនាពេលបច្ចុប្បន្ន។ ប៉ុន្តែការទទួលបានព័ត៌មានដ៏សម្បូរបែបនេះ គឺវាទាមទារឲ្យពលរដ្ឋត្រូវមានចំណេះដឹងក្នុងការពិចារណានិងវិភាគព័ត៌មានទាំងនោះបើពុំនោះទេពលរដ្ឋអាចនឹងរងគ្រោះដោយសារព័ត៌មាន។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍
ដោយ

កត្តា​នេះ​បាន​ជំរុញ​ឲ្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បង្គោល​អង់​តែ​ន និង​ខ្សែកាប ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត និង​សេវា​ទូរ​សព្ទ ក៏​ដូច​ជា​លើកកម្ពស់​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​។

ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាស​កល​ឆ្នាំ​២០២១ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នគ​មន៍ បាន​ចាត់​ទុក​សិទ្ធិ​ទទួល​បាន​ព័ត៌មាន វា​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ក្នុង​សម័យ​សង្គម​ឌី​ជី​ថ​ល​។

ប៉ុន្តែ​វា​ទាមទារ​ឲ្យ​ពលរដ្ឋ​ត្រូវ​មានចំណេះ​ដឹង ដើម្បី​អាច​វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ​លើ​ព័ត៌មាន​ទាំងនោះ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេចចិត្ត ឬ​ប្រកប​អាជីវកម្ម​ណាមួយ​។ ព្រោះ​បច្ចុប្បន្នភាព​សម្បូរ​បែប​នៃ​ព័ត៌មាន​វា​មាន​ទាំង​ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​នៅ​លាយឡំ​ជាមួយ​គ្នា​។ 

ជាមួយ​គ្នា​នេះ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត ក៏​បាន​លើក​ឡើង​ពី​ផែនការ និង​ការងារ​ដែល​ក្រសួង​កំពុង​ធ្វើ និង​គ្រោង ដើម្បី​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ក្រសួង​បាន​និង​កំពុង​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក និង​បង្គោល​សេវា​ទូរ​សព្ទ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត និង​សេវា​ទូរ​សព្ទ ដែល​ជា​មធ្យោបាយ​ទំនាក់ទំនង និង​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។ 

ទ​ន្ទឺ​ម​នឹង​នេះ ក្រសួង​ប្រៃសណីយ៍ ក៏​បាន​និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​លើកកម្ពស់​កម្រិត​អក្ខរកម្ម​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​យក​ផលប្រយោជន៍​ពី​ព័ត៌មាន​ទាំងនោះ​ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​ការ​ទទួលខុសត្រូវ​។

ការ​លើក​ឡើង​ខាងលើ​របស់​ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ធ្វើ​ឡើង​ពេល​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាស​កល​ប្រចាំឆ្នាំ​២០២១ កាលពី​ពេល​ថ្មី​ៗ៕ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន នឹងត្រូវចូលខ្លួនមកដោះស្រាយបញ្ហាអ្វីខ្លះ?

ព័ត៌មាន
នៅទីបំផុតទៅប្រទេសជប៉ុន អាចរកបាននាយរដ្ឋមន្ត្រីថ្មីរបស់ខ្លួនហើយ បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ទៅកាលពីរសៀលថ្ងៃពុធទី ២៩កញ្ញានេះ។ នាយករដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ