គម្រោង CAPFISH-Capture

អង្គការ FAO ប្ដេជ្ញាជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈគម្រោង CAPFISH-Capture ក្នុងវិស័យជលផល


គម្រោង CAPFISH-Capture ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តន៍បច្ចេកទេសដោយ អង្គការ FAO ព្រមទាំងសហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច សន្តិសុខស្បៀង និងការកាត់បន្ថយភាពក្រីក្រ ខណៈគម្រោងនេះមានគោលបំណងពង្រឹងការគ្រប់គ្រង ការអភិរក្ស និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា ជលផលសមុទ្រ និងទឹកសមុទ្រ។
គម្រោង CAPFISH-Capture
ដោយ

កញ្ញា រេបិកា ប៊ែល (Rebekah Bell) នាយិកាប្រចាំប្រទេសនៃអង្គការ FAO របស់អង្គការសហប្រជាជាតិបាននិយាយថា ការអនុវត្តន៍បច្ចេកទេសក្នុងគម្រោង CAPFISH-Capture នឹងជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ខណៈប្រជាជនជាង៧៥% បានទទួលប្រូតេអ៊ីនពីត្រីដែលស្ថិតក្នុងវិស័យជលផល។ តាមរយៈគម្រោង CAPFISH-Capture ដែលកំពុងតែអនុវត្តន៍នេះ ត្រូវបាននាយិកាប្រចាំប្រទេសនៃអង្គការ FAO រូបនេះគូសបញ្ជាក់ថា បានផ្ដោតជាសំខាន់លើផ្នែកនេសាទ និងផ្នែកវារីវប្បកម្ម ដែលផ្នែកទាំងនេះបានចូលរួមចំណែកក្នុងការជួយបង្កើតឱកាសការងារ ការពង្រឹងដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាជួយពង្រឹងនិរន្តរភាពធនធានជលផលតាមដងទន្លេមេគង្គ និងទន្លេសាបផងដែរ។

បើតាមកញ្ញា រេបិកា ប៊ែល គម្រោង CAPFISH-Capture ក៏បានចូលរួមចំណែកជួយដល់វិស័យព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុឱ្យមានភាពធន់ ដោយកាត់បន្ថយការកើនកម្ដៅលើទឹកសមុទ្រ ដែលបង្កផលប៉ះពាល់ដល់មច្ឆាជាតិ និងជីវៈចម្រុះជាច្រើនផ្សេងទៀត ដែលមាននៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងគម្រោង CAPFISH-Capture នេះដែរ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានគូសបញ្ជាក់ថា ការអនុវត្តន៍គម្រោងក្នុងរយៈពេល៥ឆ្នាំនេះ បានចូលរួមអភិវឌ្ឍន៍វិស័យជលផលឱ្យមានភាពល្អប្រសើរ តាមរយៈការងារគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព ការងារអភិរក្ស ការងារទប់ស្កាត់បទល្មើស ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍផ្នែកវារីវប្បកម្មជាដើម។ អនុប្រធានរដ្ឋបាលជលផលរូបនេះចាត់ទុកគម្រោងនេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលបានចូលរួមចំណែកជួយលើកកម្ពស់ដល់សេដ្ឋកិច្ចកម្ពុជា។

ពាក់ព័ន្ធនឹងគម្រោង CAPFISH-Capture នេះ មាននិស្សិតចំនួន៣៧នាក់ មកពីសាកលវិទ្យាល័យកសិកម្មចំនួន៤ ត្រូវបានអនុញ្ញាតឱ្យចូលរៀនហាត់ការ និងធ្វើការស្រាវជ្រាវលើវិស័យជលផលនៅក្នុងដែនជម្រកសត្វព្រៃរហូតដល់ប្រាំមួយខែ និងទទួលបានបទពិសោធន៍ការងាររហូតដល់ប្រាំមួយខែផងដែរ។ គោលបំណងនៃការផ្ដល់ឱកាសដល់និស្សិតនេះ គឺដើម្បីបង្កើនចំណាប់អារម្មណ៍ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យក្នុងអាជីព នៃវិស័យជលផល។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស្រ៊ុន លឹមសុង សហភាពអឺរ៉ុប បានផ្ដល់មូលនិធិប្រមាណ៩៧លានអឺរ៉ូ ដល់គម្រោង CAPFISH-Capture នៅកម្ពុជារយៈពេល៥ឆ្នាំ ដែលបានចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ទទួលបានពានរង្វាន់កំពូលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាកាសចរណ៍

ព័ត៌មាន
(ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពទ្វេដងពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ ជាទស្ស…

លោកជំទាវ ជា សិរី៖ ប្រព័ន្ធធនាគារកម្ពុជាមានស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកអាចបន្តជះឥទ្ធិពលមកលើកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគាររបស់កម្ពុជានៅតែមានស្ថិរភាពរឹងមាំ ទោះបីវិបត្តិសកលនានាបានធ្វើឱ្យស្ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ