
កម្មវិធីនេះត្រូវបានចូលរួមក្រោមអធិបតីភាពនាយកគ្រប់គ្រងទូទៅផ្នែកគ្រឿងយន្តកសិកម្មប្រចាំប្រទេសកម្ពុជា លោក សុខ សុន្ទរ៉ា អ្នកតំណាងពីរោងចក្រចនឌារប្រចាំតំបន់អាស៊ី បុគ្គលិកគ្រប់ជាន់ថ្នាក់ អ្នកជំនួញ ក្នុងវិស័យកសិកម្ម អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម ព្រមទាំងអតិថិជនរបស់ត្រាក់ទ័រចនឌារ អញ្ជើញមកពីគ្រប់បណ្តាលខេត្តក្រុងបានចូលរួមជាភ្ញៀវកិត្តិយស។
កាន់តែពិសេសសម្រាប់ថ្ងៃនេះគឺជាការបើកបង្ហាញវត្តមានត្រាក់ទ័រ 5055E ស៊េរីថ្មី បំពាក់ទែបូ ជាលើកដំបូងក្នុងប្រទេសកម្ពុជា ព្រមទាំងទស្សនាដោយផ្ទាល់ត្រាក់ទ័រចនឌារស៊េរីថ្មីនេះ និងស្តាប់អ្នកជំនាញធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីលក្ខណៈពិសេសៗ ដែលធ្វើអោយអ្នកចូលរួមអាចទទួលបាននូវរបថផ្លាស់ប្តូរលើបច្ចេកវិទ្យាទំនើបថ្មីៗ ដែលមាននៅលើត្រាក់ទ័រម៉ូដែលនេះ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ អតិថិជន និងរួមចំណែកក្នុងការលើកកម្ពស់វិស័យកសិកម្មទំនើបនៅកម្ពុជាអោយកាន់តែរីកចំរើន ។

សង្កត់ធ្ងន់ផងដែរថាត្រាក់ទ័រ 5055E កម្លាំង 55សេះនេះ គឺជាម៉ូដែលត្រាក់ទ័រស្ថិតនៅក្នុងត្រកូល 5E ដែលមានកម្លាំងចាប់ពី 5០សេះ រហូតដល់ 90សេះ ។ ត្រាក់ទ័រប្រភេទនេះ ជាប្រភេទត្រាក់ទ័រ បំពាក់មកជាមួយ អំប្រ៊ីយ៉ាស្ងួត២ជាន់ ប្រអប់លេខដៃ ស៊ីនសាត់ថល (Syncshuttle) មាន9លេខទៅមុខ និង3លេខទៅក្រោយ ផ្លាស់ប្តូរលេខដោយមិនបាច់ឈប់ មានល្បឿន 2400ជុំ/នាទី ក្រឡាកង់កាប់ មានប៉ុងមុខត្រង់រឹងមាំ សក្តិសមសម្រាប់កសិករ និងអ្នករកស៊ីផ្នែកកសិកម្ម ។ លក្ខណៈពិសេសរបស់ត្រាក់ទ័រ 5055E ស៊េរីថ្មីនេះ គឺមានភ្ជាប់មកជាមួយទែបូ មានតួនាទីបង្កើនបរិមាណខ្យល់ចូលក្នុងម៉ាស៊ីន បង្ករអោយមានចំហេះល្អ កាត់បន្ថយជាតិពុលក្នុងបរិយាកាស សន្សំសំចៃប្រេង ផ្តល់នូវសំលេងស្ងាត់ បន្ថែមសុវត្ថិភាពលើស៊ីមុំាងដោយមានរបាំងការពាររលាក និងការឆាបឆេះដោយ យថាហេតុ។ បន្ថែមលើសពីនេះត្រាកទ័រស៊េរីថ្មីនេះបានបំពាក់មកជាមួយការកាច់សោរពន្លត់អោយមិនចាំបាច់ទាញឆ្នុកធ្វើអោយអ្នកប្រើប្រាស់កាន់តែងាយស្រួល ព្រមទាំងមានបំពាក់សំណាញ់ការពារកង្ហាធុងទឹក បង្កើនសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងការពារវត្ថុផ្សេងៗខ្ទាតចូល។ ចំពោះប្រព័ន្ធម៉ាស៊ូតគឺមានការផ្លាស់ប្តូរពីតម្រងភ្លោះមកតម្រងតែ1 អាចជួយច្រោះទឹក និងកំទេចកំទីបានល្អជួយអោយម៉ាស៊ីនប្រើប្រាស់បានយូរ កាត់បន្ថយចំណាយ និងពេលវេលាក្នុងការផ្លាស់ប្តូរ។ មានគម្របស៊ូប៉ាប់ រឹងមាំ ធន់នឹងការលេចជ្រាប មានដៃបំពាក់គ្រឿងបំពាក់ខាងក្រោយ រឹងមាំ សក្តិសមជាមួយការងារធន់ធ្ងន់ ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម មានទីតាំង អគារតាំងបង្ហាញ ចំនួន ៥ ដែលមានទីតាំងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជា៖ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។ ជាងនេះទៅទៀត ក្រុមហ៊ុនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ និងការដឹកជញ្ជូនអោយកាន់តែមានភាពរីកចម្រើនតាមរយៈផលិតផលទាំងអស់ខាងលើ។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា សូមថ្លែងអំណរគុណដល់ដៃគូអាជីវម្ម និងអតិថិជនទាំងអស់ដែលបានចូលរួមជាផ្នែកមួយនៃពិធីបង្ហាញដ៏ចាប់អារម្មណ៍នេះ ហើយយើងខ្ញុំរីករាយក្នុងការផ្តល់ជូនផលិតផលត្រាក់ទ័រល្អបំផុតសម្រាប់អាជីវកម្មកសិកម្ម និងកសិឧស្សាហកម្មរបស់លោកអ្នក។
គួរបញ្ជាក់ថាសម្រាប់ផ្នែកគ្រឿងយន្តកសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូល ត្រាក់ទ័រ ចនឌារ (JOHN DEERE) ដែលជាផលិតផលលេខ ១ របស់សហរដ្ឋអាមេរិក ជាច្រើនប្រភេទដែលមានចាប់ពីកម្លាំង 28សេះ រហូតដល់ 410សេះ សម្រាប់បំពេញតម្រូវការការងារកសិកម្មគ្រប់ប្រភេទ ទាំងខ្នាតតូច មធ្យម និងកសិឧស្សាហកម្ម ព្រមទាំងមានសេវាកម្មជួសជុល និងចែកចាយគ្រឿងបន្លាស់សុទ្ធទូទាំងប្រទេស។
សម្រាប់ព៌ត័មានបន្ថែម៖
☎️ ត្រាក់ទ័រចនឌារ៖ 1800-20-8086 (ហៅចូលឥតគិតថ្លៃ)
Facebook Page ៖ ត្រាក់ទ័រចនឌារ - RMA Cambodia Plc












