ក្រុមហ៊ុន Telegram

រុស្ស៊ីកំពុងព្យាយាមរម្ងាប់កង្វល់ជុំវិញបញ្ហាសន្តិសុខរបស់ប្រព័ន្ធតេឡេក្រាម ក្រោយស្ថាបនិកប្រព័ន្ធនេះត្រូវបានអាជ្ញាធរបារាំងចាប់ខ្លួន


វិមានក្រឹមឡាំង កំពុងព្យាយាមរម្ងាប់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ដែលព្រួយបារម្ភថា ក្រោយការចាប់ខ្លួនស្ថាបនិកប្រព័ន្ធតេឡេក្រាម(Telegram) លោក ប៉ាវែល ឌូរ៉ូវ (Pavel Durov) នៅប្រទេសបារាំងកាលពីពេលថ្មីៗ អាចធ្វើឱ្យមានការបិទដំណើរការប្រព័ន្ធផ្ញើសារមួយនេះ។ ប្រព័ន្ធតេឡេក្រាមមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលដល់ការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
ក្រុមហ៊ុន Telegram
ដោយ

សេដ្ឋីបច្ចេកវិទ្យា និងជាស្ថាបនិកបណ្តាញសង្គមតេឡេក្រាម លោក ប៉ាវែល ឌូរ៉ូវ ជនជាតិរុស្ស៊ីកាត់បារាំងវ័យ៣៩ឆ្នាំ ត្រូវបានអាជ្ញាធរបារាំងចាប់ខ្លួនកាលពីចុងសប្តាហ៍មុន ពេលលោកត្រឡប់មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្រោមបទចោទបានល្មើសច្បាប់បារាំង និងអឺរ៉ុបជុំវិញការចែកចាយរូបភាពអាសអាភាសរបស់កុមារតាមប្រព័ន្ធតេឡេក្រាម ការឆបោក ការជួញដូរគ្រឿងញៀន និងការផ្ទេរប្រាក់សម្រាប់សកម្មភាពធ្វើភេរវកម្ម។

ការចាប់ខ្លួនស្ថាបនិករូបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធនេះប្រមាណ៩៥០លាននាក់ នៅលើពិភពលោកបានបង្ហាញការព្រួយបារម្ភចំពោះសន្តិសុខរបស់ប្រព័ន្ធនេះ បន្ទាប់ពីមានការអំពាវនាវឱ្យអ្នកប្រើប្រាស់លុបចោលសារដ៏រសើបរបស់ពួកគេចេញពីប្រព័ន្ធនេះ ប៉ុន្តែថ្មីៗនេះរដ្ឋាភិបាលរុស្ស៊ីបានព្យាយាមរម្ងាប់ការព្រួយបារម្ភនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ការអំពាវនាវរបស់អាជ្ញាធរបារាំងឱ្យអ្នកប្រើប្រាស់លុបសាររបស់ពួកគេនៅលើកម្មវិធីនេះ គឺជារឿងឆោតល្ងង់ ហើយបានចាត់ទុកការចោទប្រកាន់ទោសលើលោក ឌូរ៉ូវ គឺមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរពេក ហើយលោកក៏បានស្នើឱ្យអាជ្ញាធរបារាំងបង្ហាញភស្តុតាងជាក់ស្ដែងដើម្បីដាក់បន្ទុកលើសេដ្ឋីរូបនេះផងដែរ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា បើអាជ្ញាធរបារាំងមិនបង្ហាញភស្តុតាងទេនោះ ការចោទប្រកាន់ទោសទាំងនេះ គឺជាការប៉ុនប៉ងដោយផ្ទាល់ដើម្បីរឹតបន្តឹងសេរីភាពលើប្រព័ន្ធទំនាក់ទំនង និងចាត់ទុកវិធានការរបស់អាជ្ញាធរបារាំង គឺជាការបំភិតបំភ័យដោយផ្ទាល់ទៅលើប្រធានក្រុមហ៊ុនដ៏ធំមួយ ក្នុងហេតុផលនយោបាយទៀតផង ប៉ុន្តែលោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងបានចេញមកទាត់ចោលចំពោះការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបរុស្ស៊ីរូបនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


រុស្ស៊ីព្រ.មានលោកខាងលិចពីការផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយអ៊ុយក្រែនមានអាវុធអាចវាយប្រហារចូលទឹកដីខ្លួនកាន់តែជ្រៅ

លោក សឺហ្គេ ឡារ៉ូវ ប្រមុខការទូតរុស្ស៊ី បានព្រមានថា ពិភពលោកកាន់តែខិតទៅកៀកមាត់ជ្រោះនៃការផ្ទុះសង្រ្គាមលោកលើកទី៣ បន្ទាប់ពីលោកខាងលិចបានបំពា…

តើប្រមុខការទូតអាម៉េរិក និងចិនជួបជជែកគ្នា៣ថ្ងៃនៅទីក្រុងប៉េកាំង ផ្ដោតលើបញ្ហាក្ដៅៗអ្វីខ្លះ?

លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានជួបជជែកគ្នា៣ថ្ងៃជាមួយមន្ត្រីកំពូលៗរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ