ប្រទេសកូរ៉េខាងជើង

ប្រទេសកូរ៉េខាងជើងគំរាមធ្វើសកម្មភាពនុយក្លេអ៊ែរ ប្រសិនបើមេដឹកនាំប្រទេសនេះត្រូវគេលួចធ្វើឃាតមែននោះ


ប្រទេសកូរ៉េខាងជើងបានប្រកាន់យកគោលលទ្ធិថ្មីមួយដែលនឹងធ្វើឱ្យប្រទេសនេះ«ប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយស្វ័យប្រវត្តិ និងភ្លាមៗតែម្ដង» នៅក្នុងល្គឹកណា ដែលប្រទេសនេះមានដឹងថា លោក Kim Jong Un ដែលជាមេដឹកកំពូលរបស់ខ្លួន បានស្លាប់ដោយសារគេលួចធ្វើឃាតមែននោះ។ នេះបើតាមរបាយការណ៍មួយដែលចេញផ្សាយដោយសារព័ត៌មាន Fox News។
កូរ៉េខាងជើងគំរាមធ្វើសកម្មភាពនុយក្លេអ៊ែរ ប្រសិនបើមេដឹកនាំប្រទេសនេះត្រូវគេលួចធ្វើឃាត

សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានអនុម័ត«គោលនយោបាយថ្មីរបស់ខ្លួនស្តីពីកងកម្លាំងនុយក្លេអ៊ែរ»កាលពីថ្ងៃទី០៨ ខែកញ្ញា។ ជំហរគោលនយោបាយនុយក្លេអ៊ែរថ្មីនេះ បានដោះស្រាយស្ថានភាពមួយចំនួនរបស់កូរ៉េខាងជើងពិតមែនហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យមន្ត្រីអន្តរជាតិព្រួយបារម្ភបំផុតនោះ គឺនៅត្រង់ចំណុចស្ដីពីការបញ្ជា និងការគ្រប់គ្រងទៅលើកម្លាំងនុយក្លេអ៊ែរ ដែលស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែការវាយប្រហារណាមួយ។

គោលនយោបាយនេះបានកំណត់ថា ក្នុងករណីដែលប្រព័ន្ធបញ្ជា និងគ្រប់គ្រងលើកងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋស្ថិតក្នុងគ្រោះថ្នាក់ដោយសារការវាយប្រហារដោយកងកម្លាំងសត្រូវ ការវាយប្រហារនុយក្លេអ៊ែរនឹងត្រូវធ្វើដោយស្វ័យប្រវត្តិ និងភ្លាមៗតែម្ដង ដើម្បីបំផ្លាញកងកម្លាំងសត្រូវរួមទាំងចំណុចចាប់ផ្តើមនៃការបង្កហេតុ និងបញ្ជាដោយយោងតាមផែនការប្រតិបត្តិការដែលបានសម្រេចចិត្តជាមុន។ នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េ KCNA។

គោលនយោបាយថ្មីនេះក៏បានកំណត់ពីការវាយប្រហារនុយក្លេអ៊ែរ ឬមិនមែននុយក្លេអ៊ែរទៅលើថ្នាក់ដឹកនាំរដ្ឋ និងកម្មវត្ថុយុទ្ធសាស្ត្រសំខាន់ៗរបស់រដ្ឋជាបច្ចាមិត្តរបស់ខ្លួនផងដែរ។

លោក Kim បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០៩ ខែកញ្ញាថា គោលនយោបាយនេះមានសារៈសំខាន់ដ៏អស្ចារ្យក្នុងការកំណត់បន្ទាត់ដើរសម្រាប់កូរ៉េខាងជើងដើម្បីប្រឆាំងនឹងមហាអំណាចបរទេស។ លោកបានបន្ថែមថា គោលជំហរ និងគោលនយោបាយនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរនោះទេ លុះត្រាតែលក្ខខណ្ឌនយោបាយ និងយោធានៅឧបទ្វីបកូរ៉េត្រូវអនុវត្តដូចគ្នា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol ថ្មីៗនេះបានប៉ាន់ស្មានក្នុងអំឡុងពេលជជែកពិភាក្សាតាមទូរទស្សន៍កាលពីថ្ងៃទី៨ ខែកញ្ញាថា "ការវាយប្រហារទុកជាមុន" ទៅលើកូរ៉េខាងជើងប្រហែលជាចាំបាច់ដើម្បីទប់ស្កាត់សង្រ្គាម និងការពារសន្តិភាពពិភពលោក ។

លោក Yoon បាននិយាយថា ពួកគេមិនព្យាយាមធ្វើសង្រ្គាមនោះទេប៉ុន្តែគឺគ្រាន់តែចង់ទប់ស្កាត់បញ្ហានេះតែប៉ុណ្ណោះដោយលោក Yoon បានបញ្ជាក់ថា ការកាត់ផ្ដាច់ក្បាលម៉ាស៊ីនឬការវាយប្រហារទប់ស្កាត់ជាមុនគឺជាការការពារសន្តិភាព។

ប៉ុន្តែកូរ៉េខាងជើងបានព្រមានជាមុនហើយថា ប្រសិនបើមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានស្លាប់ដោយសារគេលួចធ្វើឃាត ប្រទេសនេះនឹងអនុវត្តតាមគោលការណ៍ថ្មីនេះដែលអនុញ្ញាតឱ្យប្រទេសនេះ«ប្រើអាវុធនុយក្លេអ៊ែរដោយស្វ័យប្រវត្តិ និងភ្លាមៗតែម្ដង»។

អ្នកនាំពាក្យរបស់លោក Antonio Guterres ជាអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា លោក Guterres នៅតែ "ព្រួយបារម្ភយ៉ាងខ្លាំង" ពីគោលនយោបាយថ្មីនេះដែលផ្ទុយទៅនឹងការខំប្រឹងប្រែងជាច្រើនទសវត្សរ៍ដើម្បីកាត់បន្ថយការរីកសាយភាយនុយក្លេអ៊ែរ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោកអគ្គលេខាធិការបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកទៅកាន់កូរ៉េខាងជើងឱ្យបន្តការសន្ទនាជាមួយភាគីពាក់ព័ន្ធសំខាន់ៗដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាព និងការលុបបំបាត់នុយក្លេអ៊ែរពេញលេញ និងអាចផ្ទៀងផ្ទាត់បាននៅឧបទ្វីបកូរ៉េ៕




អត្ថបទបន្ទាប់


តើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់អង់គ្លេសមានការរំជើងរំជួលអ្វីខ្លះ ក្រោយការយាងសោយទិវង្គតរបស់មហាក្សត្រិយ អេលីហ្សាបែត ទី២?

ព័ត៌មាន
ប្រទេសអង់គ្លេសកំពុងតែកាន់ទុក្ខ បន្ទាប់ពីការយាងសោយទិវង្គតនៃមហាក្សត្រិយ អេលីហ្សាបិតទី២ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៨កញ្ញា។ ការកាន់ទុក្ខដ៏ក្រៀម…

ខ្សែចង្វាក់ផ្គត់ផ្គង់សកលហាក់ធូរស្រាលឡើងវិញ ក្រោយការកកស្ទះកប៉ាល់ត្រូវបានដោះស្រាយ ខណៈតម្លៃក៏ធ្លាក់ចុះ

ព័ត៌មាន
ចរាចរណ៍កុងតឺន័រដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលបានជួបការកកស្ទះយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ កំពុងស្គាល់ពីភាពធូរស្រាលបណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ