ការចេញមកទាត់ចោលរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជានេះ ធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីទូតរុស្ស៉ីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានច្រានចោលការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ថៃ ដែលអះអាងថា មានពលរដ្ឋរុស្ស៉ីធ្វើជាទាហានស៊ីឈ្នួលឱ្យកម្ពុជានៅក្នុងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា និងបានចាត់ទុកការចុះផ្សាយនេះថា ជារឿងមិនពិត ដែលទំនងជាត្រូវបានប្រឌិតឡើងដោយប្រភពនៅខាងក្រៅតំបន់។
ទូតរុស្ស៊ីប្រចាំនៅប្រទេសថៃបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ថៃក្នុងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៉ី ដែលកំពុងស្នាក់នៅ ធ្វើដំណើរកម្សាន្ត និងធ្វើជំនួញនៅក្នុងប្រទេសថៃ ហើយការចោទប្រកាន់ ក៏អាចបំផ្លាញដល់ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៉ី និងថៃផងដែរ។
សង្គ្រាមឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃមកលើដែនអធិបតេយ្យភាពកម្ពុជាបានឈានដល់ថ្ងៃទី១០ហើយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយនៅក្នុងរយៈពេលជាង១សប្តាហ៍កន្លងមកនេះយោធាថៃបានបាញ់ប្រហារទាំងកំរោលមកលើកម្លាំង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងភូមិឋានរបស់ពលរដ្ឋស៊ីវិលកម្ពុជា តាមរយៈការប្រើប្រាស់អាវុធធុនធំគ្រប់ប្រភេទ ផ្សែងពុល គ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិហាមឃាត់ និងយន្តហោះចម្បាំង F-16។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ចំនួនពលរដ្ឋស៊ីវិលស្លាប់បានកើនដល់១៥នាក់ របួស៧៦នាក់ និងភៀសសឹកជាង៤២ម៉ឺននាក់៕