![សហគ្រិនខ្មែរ](https://cdn.cambonomist.com/media/images/Thumnbnail_snnINER.2e16d0ba.fill-960x540.jpg)
តាមអនុក្រឹត្យដដែលនេះបានគូសបញ្ជាក់ថា ប្រភពបរធន នៃសហគ្រិនខ្មែរ គឺបានមកពីថវិកាជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងប្រភពស្របច្បាប់ផ្សេងទៀត។ បរធននៃសហគ្រិនខ្មែរ ត្រូវរក្សាទុកក្នុងគណនីធនាគាររបស់សហគ្រិនខ្មែរ នៅធនាគារជាតិនៃកម្ពុជា និងត្រូវចាត់ចែងទៅតាមនីតិវិធី ដែលកំណត់ដោយក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។
សមាសភាពនៃក្រុមប្រឹក្សាបរធបាលនៃសហគ្រិនខ្មែរ រួមមាន៖
- រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន
- តំណាងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសមាជិកចំនួន ១រូប
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកចំនួន ១រូប
- តំណាងវិស័យឯកជន ជាសមាជិកចំនួន ៣រូប
- នាយកប្រតិបត្តិនៃអង្គភាពប្រតិបត្តិនៃសហគ្រិនខ្មែរ ជាសមាជិក។
សម្រាប់សមាសភាពជាក់ស្ដែងរបស់ក្រុមប្រឹក្សាភិបាលបរធនបាលនៃសហគ្រិនខ្មែរ ត្រូវតែងតាំង និងផ្លាស់ប្ដូរ ដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាណត្តិ ៣ឆ្នាំ និងអាចបន្ដទៀតបានតាមសំណើរបស់ក្រសួង និងស្ថាប័នជាសមាជិក។
![1](https://cdn.cambonomist.com/media/images/1_y4MkB1p.original.jpg)
![2](https://cdn.cambonomist.com/media/images/2_FSMCZYl.original.jpg)
![3](https://cdn.cambonomist.com/media/images/3_edzzkL4.original.jpg)
![4](https://cdn.cambonomist.com/media/images/4_56Vq5sD.original.jpg)
![5](https://cdn.cambonomist.com/media/images/5_X0aIM4b.original.jpg)