កូដកម្មការងារ

សណ្ដាប់ធ្នាប់ពិភពលោក៖កូដកម្មបានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប


កូដកម្មកំពុងតែផ្ទុះឡើងនៅពាសពេញសហរដ្ឋអាម៉េរិក និងអឺរ៉ុប ខណៈដែលកម្មករកំពុងបន្តតស៊ូជាមួយនឹងកម្រិតអតិផរណាដែលចេះតែកើនខ្ពស់ និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាទំនើបផ្សេងទៀតចំពោះការងាររបស់ពួកគេ។ នេះបើតាមបើការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
កូដកម្មការងារ
ដោយ

កូដកម្មការងារផ្នែកអយស្ម័យយានបានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី៤ ខែតុលា នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដើម្បីទាមទារការដំឡើងប្រាក់ឈ្មួល និងកាត់បន្ថយម៉ោងការងាររបស់ពួកគេ ដើម្បីឱ្យស្របតាមស្ថានភាពនៃកម្រិតអតិផរណាដែលចេះតែកើនខ្ពស់ ដែលបានជំរុញបង្កើនការចំណាយកាន់តែច្រើនសម្រាប់ការទ្រទ្រង់ជីវិតប្រចាំថ្ងៃ។

បន្ទាប់មកក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញដទៃទៀតនៅប្រទេសនេះ ក៏បានធ្វើកូដកម្មនៅក្នុងខែតុលា នេះដែរ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលផងដែរ។

នៅប្រទេសអាឡឺម៉ង់ឯណោះវិញ កូដកម្មបានធ្វើឱ្យសេវាដឹកជញ្ជូនសាធារណៈស្ទើរតែទាំងអស់ត្រូវផ្អាកកាលពីចុងខែមីនា ខណៈដែលរលកនៃកូដកម្ម ដែលរីករាលដាលហួសពីព្រំដែនប្រទេសមួយចំនួន អាចបង្កការរំខានផ្នែកសេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរបន្ថែមពីលើស្ថានភាពនៃជំងឺកូវីត និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ វិវាទការងារ ក៏បានឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធការងារផងដែរ។

ងាកទៅមើលសហរដ្ឋអាម៉េ​រិកឯនោះវិញ កម្មករកំពុងរងការគំរាមកំហែងពីការបាត់បង់ការងារ ឬថ្ងៃធ្វើការរបស់ពួកគេដោយសារតែបច្ចេកវិទ្យាទំនើបដូចជាបញ្ញាសិប្បនិមិត្ត (AI) ជាដើម កំពុងតែចូលទៅជំនួសកន្លែងការងារបស់ពួកគេ។

ជាក់ស្ដែងនៅអាម៉េ​រិកថ្ងៃធ្វើការសរុបជាង៤លានថ្ងៃត្រូវបានកាត់បន្ថយនៅក្នុងខែសីហា ជាតួលេខខ្ពស់បំផុតនៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។
នៅក្នុងឧស្សាហកម្មរថយន្តវិញ ការងាកទៅរករថយន្តអគ្គិសនីបានក្លាយទៅជាចំណុចសំខាន់មួយក្នុងការចរចាការងារជាមួយកម្មករសហជីពដោយកាលពីថ្ងៃទី៦ ខែតុលា សហជីពកម្មកររថយន្ត (UAW) បានលុបចោលកូដកម្មបន្ថែម បន្ទាប់ពីក្រុមហ៊ុនរថយន្ត General Motors បានយល់ព្រមឱ្យដាក់បញ្ចូលកម្មករផលិតថ្មរថយន្តអគ្គិសនីចូលទៅក្នុងកិច្ចសន្យាសហជីព។

ចំណេកនៅចក្រភពអង់គ្លេសវិញ ការធ្វើកូដកម្មរឿយៗបានធ្វើឲ្យសេដ្ឋកិច្ចដែលចុះខ្សោយរួចទៅហើយ គឺកាន់តែធ្ងន់ធ្ងរថែមទៀត។ ជាក់ស្ដែងកាលពីខែកក្កដា វិស័យសុខភាព និងការងារសង្គមដែលរងកូដកម្មពីក្រុមវេជ្ជបណ្ឌិតបានអូសទាញផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ០.១៨បើធៀបនឹងខែមុន ខណៈដែលវិស័យដឹកជញ្ជូនរួមទាំងផ្លូវដែកបានធ្លាក់ចុះ០.០៥%៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


G7 ស្នើឱ្យចិននិងរុស្ស៊ី លុបចោលជាបន្ទាន់នូវបម្រាមហាមឃាត់លើការនាំចូលអាហារសមុទ្ររបស់ជប៉ុន

ព័ត៌មាន
ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧របស់ពិភពលោក (G7) អំពាវនាវឱ្យមានការលុបចោលជាបន្ទាន់លើបម្រាមហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ក្…

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើត សហគ្រិនខ្មែរ ជាបរធនបាលកិច្ច ដើម្បី កៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ បានសម្រេចចេញអនុក្រឹត្យស្ដីពីការបង្កើតសហគ្រិនខ្មែរ ឬ Khmer…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ