សម្តេចធិបតី ជំរុញឱ្យខេត្តនានាបង្កើតក្រុមប្រតិកម្មរហ័ស ដើម្បីដោះស្រាយបញ្ហាជូនភ្ញៀវទេសចរ

សម្តេចធិបតី ជំរុញឱ្យខេត្តគោលដៅទេសចរណ៍បង្កើតក្រុមការងារប្រតិកម្មរហ័ស ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនភ្ញៀវទេសចរ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជំរុញឱ្យអាជ្ញាធរនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍ទាំងអស់បង្កើតក្រុមប្រតិកម្មរហ័ស ដើម្បីដោះស្រាយបញ្ហាកង្វល់ផ្សេងៗរបស់ភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាកុំឱ្យបញ្ហាទាំងនោះធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់តំបន់ទេសចរណ៍ទាំងមូល។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា បញ្ហាតូចៗអាចធ្វើឱ្យប៉ះពាល់ ឬរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ធំៗរបស់ខេត្ត ក៏ដូចជារាជរដ្ឋាភិបាល។
សម្តេចធិបតី ជំរុញឱ្យខេត្តនានាបង្កើតក្រុមប្រតិកម្មរហ័ស ដើម្បីដោះស្រាយបញ្ហាជូនភ្ញៀវទេសចរ
ដោយ

នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យអាជ្ញាធរខេត្តកែបបន្តយកចិត្តទុកដាក់ពង្រឹងការកែច្នៃផលិតផលទេសចរណ៍នៅក្នុងខេត្តនេះឱ្យកាន់តែសម្បូរបែបបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្តកាន់តែច្រើន។ សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរខេត្ត យកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យនៅតាមតំបន់ទេសចរណ៍ឱ្យបានល្អផងដែរ។

ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន សម្តេចធិបតីសង្កត់ធ្ងន់ថា ខេត្តគោលដៅទេសចរណ៍នានាត្រូវធានាឱ្យបាននូវការផ្តល់សេវាកម្មល្អជូនដល់ភ្ញៀវទេសចរ ទាំងតម្លៃ និងគុណភាព ដើម្បីបង្ការបាតុភាពមិនល្អណាមួយកើតឡើង តួយ៉ាងដូចជាបញ្ហាតម្លៃបាយឆានៅខេត្តកែបនាពេលកន្លងទៅជាដើម។ ជុំវិញបញ្ហាបញ្ហានេះប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យអាជ្ញាធរនៅតាមខេត្តគោលដៅទេសចរណ៍ទាំងអស់ត្រូវបង្កើតឱ្យមានក្រុមប្រតិកម្មរហ័ស ដើម្បីដោះស្រាយបញ្ហាដែលកើតមាននានា នៅតាមតំបន់ទេសចរណ៍ឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងកុំឱ្យប៉ះពាល់ដល់កិត្តិនាមរបស់ខេត្តទេសចរណ៍ទាំងនោះ។

ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈបញ្ហាមួយចំនួនដែលបង្កឡើងដោយប្រតិបត្តករមួយចំនួនតូច ដែលឆ្លៀតឱកាសកេងចំណេញក្នុងការបម្រើសេវាទេសចរណ៍នេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ និងបង្កើតជាឧបសគ្គមួយចំនួនដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ទាំងមូល។

គួរជម្រាបថា ការសម្ភោធសមិទ្ធផលថ្មី វិថីតេជោសន្តិភាពឆ្នេរអង្កោល ដែលជាខ្សែផ្លូវលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រខេត្តកែបនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកជាសរសៃឈាមទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់បន្ថែមទៀត សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយវិថីនេះបាន និងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ផ្សារហ៊ុនអាស៊ី-ប៉ាស៊ីហ្វិកដាំក្បាលចុះ ខណៈទិន្នន័យអតិផរណា និងវិធានការជំរុញសេដ្ឋកិច្ចចិនខុសពីការំពឹងទុក

ទីផ្សារភាគហ៊ុនអាស៊ី-ប៉ាស៊ីហ្វិកបានដាំក្បាលចុះនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ខណៈដែលវិធានការជំរុញសេដ្ឋកិច្ចថ្មីៗរបស់មហាយក្សចិន បានត្រឹមធ្វើឱ្យទីផ្…

ធនាគារជាតិដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ដើម្បីជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរ

ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ (Bakorng Tourists App) ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Master…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ