Jack Ma-Ant Group-Alibaba

តើវាសនាមហាសេដ្ឋីចិន Jack Ma នឹងត្រូវខ្ទាតចេញពីក្រុមហ៊ុន Ant Group ដែរឬយ៉ាងណា?


រដ្ឋាភិបាលចិនទើបតែបានពិន័យក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋីចិន Jack Ma ជិត៣ពាន់លានដុល្លារ ឥឡូវនេះ មហាសេដ្ឋីមាត់រអិល លោក Jack Ma កំពុងរងទុក្ខថ្មីមួយទៀតហើយ។ តើអ្វីជាទុក្ខថ្មី ដែលលោក Jack Ma ត្រូវកំពុងរងគ្រោះពេលនេះ? ទុក្ខថ្មីនេះ គឺ ក្រុមហ៊ុន Ant Group កំពុងស្វែងរកជម្រើសវិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណារុញលោក Jack Ma ដែលជាមេក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួន ឲ្យខ្ទាតចេញពីក្រុមហ៊ុននេះ ពោលគឺតម្រូវឲ្យលោក Ma លក់ភាគហ៊ុនចេញ ហើយបោះបង់ចោលនូវតួនាទីគ្រប់គ្រងទាំងអស់។
លោក Jack Ma ម្ចាស់ក្រុមហ៊ុន Alibaba Group
ដោយ

ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន Ant Group ដែល​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ស៊ី​ប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង អាច​នឹង​រំកិល​ខ្លួន​ចេញពី​វិបត្តិ ក៏​ដូច​ជា​ផ្ទាំង​ស៊ី​ប​នេះ​បាន​។ នេះ​បើ​តាម​ការ​រាយការណ៍​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​សម្ភាសន៍​ប្រភព​ជិត​ស្និ​ទ​ជាមួយនឹង​ក្រុមហ៊ុន Ant Group នេះ​។

The Wall Street Journal បាន​ឲ្យ​ដឹង​ថា លោក Jack Ma កាលពី​ខែវិច្ឆិកា បាន​ជួប​ប្រជុំ​ជាមួយនឹង​និយ័ត​ករ​ចិន ក្នុង​ការ​ផ្ដល់​ជូន​ផ្នែក​ខ្លះ​នៃ​ក្រុមហ៊ុន Ant Group ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​។

ដោយឡែក​ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​មក​ពី​ធនាគារកណ្ដាល​ប្រជាជន​ចិន PBOC និង​គណៈកម្មាធិការ​និយ័ត​ករ​ធនាគារ និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​ធានា​រ៉ាប់រង​ចិន (CBIRC) បាន​ជជែក​ពិភាក្សា​គ្នា​នៅ​អំឡុង​ខែមករា ដល់ ខែមីនា ដោយ​ការ​ជជែក​គ្នា​នោះ ក៏​មាន​លើក​ឡើង​ពី​បញ្ហា​ទាក់ទង​នឹង​ការ​កាត់​ផ្ដាច់ទំនាក់ទំនង​រវាង​លោក Jack Ma និង ក្រុមហ៊ុន Ant Group​ ផង​ដែរ​។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Ant Group បាន​បដិសេធ​ចំពោះ​ដំណឹង​លេច​ឭ​ថា នឹង​មានការ​តម្រូវ​ឲ្យ​លោក Jack Ma លក់​ភាគហ៊ុន​របស់​ខ្លួន​ចេញ​នេះ និង​បាន​បញ្ជាក់​ថា ការ​លក់​ភាគហ៊ុន​របស់​លោក Ma មិន​បាន​ពិភាក្សា​ជាមួយនឹង​ភាគី​ណាមួយ​នោះ​ទេ​។

ទោះ​បែប​នេះ​ក្ដី ប្រភព​ជិត​ស្និទ្ធ​ជាមួយនឹង​ក្រុមហ៊ុន Ant Group បាន​ប្រាប់ Reuters ថា ក្រុមហ៊ុន​នេះ សង្ឃឹមថា​ភាគហ៊ុន​របស់​លោក Jack Ma ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ អាច​នឹង​លក់​ទៅ​ឲ្យ​អ្នក​វិនិយោគ​ដែល​បាន​វិនិយោគ​ស្រាប់​នៅ​ក្នុង​ក្រុមហ៊ុន Ant Group បច្ចុប្បន្ន ឬ ក៏​ជា​អ្នក​វិនិយោគ​មក​ពី​ក្រុមហ៊ុន Alibaba Group ដែល​ជា​ក្រុមហ៊ុនមេ​។

ទោះ​យ៉ាងណា Reuters បាន​គូសបញ្ជាក់​ថា លោក Ma មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ភាគហ៊ុន​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​លោក​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ត្រូវ​ដក​ចេញពី​ក្រុមហ៊ុន​ទាំងស្រុង ដោយ​គ្មាន​តវ៉ា​តែ​ម្ដង​។ ជម្រើស​មួយទៀត​នោះ គឺ​លោក​អាច​ផ្ទេរ​ភាគហ៊ុន​របស់​លោក​ទៅ​ឲ្យ​អ្នក​វិនិយោគ​ជនជាតិ​ចិន ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល​ចិន​។

បើ​ទោះបីជា​កន្លង​មក លោក Jack Ma បាន​លាលែង​តំណែង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​យក្ស Alibaba ក៏​ដោយ ប៉ុន្ដែ​លោក​នៅ​តែ​បន្ដ​គ្រប់គ្រង​លើ​ក្រុមហ៊ុន Ant Group ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alibaba តែ​ក្រុមហ៊ុន Ant គ្រុប នេះ មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រតិបត្តិការ​របស់ Alibaba ខណៈ​ដែល​លោក មាន​ចំណែក​ភាគហ៊ុន​នៅ​ក្នុង Ant Group ចំនួន ១០%​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ ក្រុមហ៊ុន​យក្ស Alibaba របស់​លោក Jack Ma ក៏​ទើបត្រូវ​បាន​រដ្ឋាភិបាល​ចិន​ផាកពិន័យ​ជា​ទឹកប្រាក់​ជិត​៣​ពាន់​លាន​ដុល្លារ ពី​បទ​រំលោភ​លើ​ច្បាប់ពាណិជ្ជកម្ម ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ដែរ លោក Ma ក៏​ត្រូវ​បាន​អាជ្ញាធរ​ចិន​ដាក់​សម្ពាធ​ឲ្យ​លក់​ភាគហ៊ុន ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ចេញពី​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដោយ​ក្នុង​នោះ ក៏​មាន​ភាគហ៊ុន​របស់​លោក​នៅ​ក្នុង​ក្រុមហ៊ុន​កាសែត South China Morning Post ផង​ដែរ​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិករួមដៃជាមួយជប៉ុនវិនិយោគ ៤,៥ពាន់លានដុល្លារបង្កើត 6G ដើម្បីប្រជែងជាមួយនឹងចិន

ព័ត៌មាន
មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សៗចំនួន២ គឺអាមេរិក និងជប៉ុន បានចាប់ដៃគ្នាបោះទុនវិនិយោគជាង ៤ពាន់៥រយលានដុល្លារ ទៅលើការអភិវឌ្ឍបណ្ដាញ…

ក្រសួងសុខាភិបាលថែមទីតាំងចាក់វ៉ាក់សាំង ៥កន្លែងទៀត ក្នុងខណ្ឌចំនួន៥នៅភ្នំពេញ សម្រាប់អ្នកចាក់ Sinovac

ព័ត៌មាន
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានចេញសេចក្តីជូនដំណឹងជាថ្មី ដល់សាធារណៈជន និងមន្ត្រីរាជការ ដែលនឹងត្រូវទទួលការចាក់វ៉ាក់សាំងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ