តម្លៃប្រេងឥន្ធនៈនៅអាស៊ីអាចនឹងធ្លាក់ចុះនៅខែឧសភា

អារ៉ាប៊ីសាអូឌីតនឹងបញ្ចុះតម្លៃប្រេងសម្រាប់តំបន់អាស៊ីឲ្យដល់កម្រិតទាបបំផុតនៅខែឧសភា ខាងមុខ


តម្លៃប្រេងឥន្ធនៈនៅអាស៊ីអាចនឹងធ្លាក់ចុះនៅខែឧសភា ខាងមុខនេះ ដោយសារអារ៉ាប៊ីសាអូឌីតដែលជាអ្នកផលិតប្រេងដ៏ធំនៅលើពិភពលោកគ្រោងទម្លាក់តម្លៃប្រេងឆៅ ដែលផ្គត់ផ្គង់ឱ្យតំបន់នេះឱ្យឈានដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ខែកន្លងមកនេះ ។ តម្លៃប្រេងឆៅនៅតំបន់អាស៊ី ត្រូវគេព្យាករថា អាចនឹងធ្លាក់ចុះប្រមាណ២,៣០ដុល្លារនៅក្នុងមួយបារ៉ែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អារ៉ាប៊ីសាអូឌីត
ដោយ

អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងច្រើនជាងគេបំផុតនៅលើពិភពលោកកាលពីចុងសប្តាហ៍មុន បានសម្រេចកាត់បន្ថយតម្លៃប្រេងឆៅសម្រាប់អ្នកទិញនៅអាស៊ីនាខែឧសភា ខាងមុខដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ខែកន្លងមកនេះ បន្ទាប់ពីអង្គការ OPEC+ សម្រេចបង្កើនល្បឿននៃការផលិតប្រេងដ៏គួរឱ្យភ្ញាក់ផ្អើល។

ក្រុមហ៊ុនប្រេងរបស់រដ្ឋអារ៉ាប៊ីសាអូឌីត Saudi Aramco បានកាត់បន្ថយតម្លៃប្រេងឆៅសម្រាប់តំបន់អាស៊ីនៅក្នុងខែឧសភា រហូតដល់ទៅ២,៣០ដុល្លារនៅក្នុងមួយបារ៉ែល។ នេះជាការទម្លាក់តម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ស្របពេលទីផ្សារភាគហ៊ុននៅអាស៊ីកំពុងរងការរំជើបរំជួល និងធ្លាក់ចុះ ក្រោយលោក ដូណាល់ ត្រាំ បានប្រកាសដាក់ទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០ ក្នុងនោះប្រទេសនៅក្នុងតំបន់អាស៊ានហាក់រងផលប៉ះពាល់ខ្លាំងជាងគេ។

ក្រៅពីអារ៉ាប៊ីសាអូឌីត ប្រទេសដែលជាសមាជិកនៃអង្គការ OPEC+ ផ្សេងទៀត ក៏បានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ ដោយពួកគេបានព្រមព្រៀងគ្នាបង្កើនផលិតកម្មប្រេងឱ្យដល់ប្រមាណ៤១ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែឧសភា ខាងមុខ។ មកដល់ពេលនេះតម្លៃប្រេងបានបន្តប្រឈមមុខនឹងការធ្លាក់ចុះបន្ថែមទៀត ក្រោយវាបានធ្លាក់ចុះ១១%រួចហើយ ក្រោយពេលដែលពិភពលោករងការភ័យខ្លាច និងការព្រួយបារម្ភកាន់តែខ្លាំងពាក់ព័ន្ធនឹងបញ្ហាផលវិបាកនៃសេដ្ឋកិច្ច ដែលកើតឡើងដោយសង្រ្គាមពាណិជ្ជកម្មពិភពលោក។

នៅពេលនេះតម្រូវការប្រេងឆៅនៅលើពិភពលោកកំពុងប្រឈមមុខនឹងបញ្ហានៃការថយចុះតម្រូវការស្របពេលដែលសង្រ្គាមពាណិជ្ជកម្មកាន់តែឡើងកម្តៅ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានប្រទេសចំនួនប៉ុន្មានហើយ ដែលបានដាក់សំណើសុំចរចារឿងពន្ធជាមួយសហរដ្ឋអាម៉េរិក?

ក្រោយសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការ ឬពន្ធទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០រួមទាំងកម្ពុជា កា…

តើមានប្រទេសចំនួនប៉ុន្មានហើយ ដែលបានដាក់សំណើសុំចរចារឿងពន្ធជាមួយសហរដ្ឋអាម៉េរិក?

ក្រោយសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការ ឬពន្ធទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០រួមទាំងកម្ពុជា កា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ