Advertisement
អត្ថបទ​ពាណិជ្ជកម្ម

ជីវភាព​ពលរដ្ឋ​ខ្មែរ​កើន​ឡើង ជំរុញ​​តម្រូវការ​ម្ហូប​និង​ភេសជ្ជៈ​ស្តង់ដារ​អន្តរជាតិ​កាន់​តែ​ច្រើន


ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ ជីវភាព​ប្រជាជន​កម្ពុជា បាន​ប្រសើរ​ឡើង​ជា​លំដាប់​គួរ​ឲ្យ​កត់​សម្គាល់។ កំណើន​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​នាំ​ចូល​ម្ហូប​អាហារ​និង​ភេសជ្ជៈ ដែល​មាន​គុណភាព​ខ្ពស់​ចូល​មក​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន។
ក្រុមហ៊ុន AusKhmer ប្រកាស​ពី​សិទ្ធិ​នាំ​ចូលនិង​ចែកចាយ​ផ្ដាច់​មុខ​​ស្រាប្រណីត​ម៉ាក Macallan នៅ​កម្ពុជា។​
ដោយ
Advertisement

ជាក់ស្តែង ក្រុមហ៊ុន AusKhmer ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១​មក បាន​នាំ​ចូល​និង​ចែកចាយ​ម្ហូប​​និង​ភេសជ្ជៈ​គ្រប់​ប្រភេទ ដែល​មាន​គុណភាព​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដូចជា៖ សាច់​គោ​អូស្ដ្រាលី​និង​អាមេរិក សាច់​ចៀម​អូស្ត្រាលី អយស្ទ័រ​បារាំង ថ្លើម​ក្ងាន ពងត្រី​កាវីយ៉ា ផលិតផល​គ្រឿង​ផ្សំ​ដុត​នំ ឈីស ស្រាបៀរ​ពី​ប្រទស​បែលហ្ស៊ិក រួមមាន ស្រាក្រហម និង​ស្រាវីស្គី​ជា​ច្រើន​មុខ ជាពិសេស នៅ​ដើម​ឆ្នាំ​នេះ ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​នាំចូល​ស្រា​វីស្គី​ម៉ាក Macallan ដែល​ជា​ស្រា​លំដាប់​ថ្នាក់​អន្តរជាតិ​លក់​ដាច់​ជាង​គេ​ទី២ នៅ​លើ​ពិភពលោក។

លោក Yun Yuthana ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន AusKhmer បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ផលិតផល​របស់​ខ្លួន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​គុណភាព​នៅ​ជុំវិញ​ពិភពលោក។ ហើយ​ការ​នាំចូល​នេះ​គឺ​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​កម្ពុជា ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង ខណៈ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ខ្ពស់​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​មើល​ឃើញ​ឱកាស​នៃ​ទីផ្សារ។ ថ្វី​ត្បិត Macallan ជា​ផលិតផល​ដែល​ថ្លៃ ប៉ុន្តែ នៅ​ស្រុក​យើង​ចូលចិត្ត​សាក​អ្វី​ដែល​ថ្លៃ អ្វី​ដែល​ល្អ អ្វី​ដែល​មាន​គុណភាព​ផ្តាច់​គេ។ យើង​មើល​ឃើញ​កំណើន​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា​មាន​ជីវភាព​សមរម្យ​ចាប់​ពី​ថ្នាក់​កណ្តាល និង​ថ្នាក់​ខ្ពស់ ដែល​ពួកគាត់​រីករាយ​នឹង​ចំណាយ​លើ​ផលិតផល​គុណភាព​ខ្ពស់​ទាំង​អស់​នេះ»។

ក្រុមហ៊ុន AusKhmer ប្រកាស​ពី​សិទ្ធិ​នាំ​ចូលនិង​ចែកចាយ​ផ្ដាច់​មុខ​​ស្រាប្រណីត​ម៉ាក Macallan នៅ​កម្ពុជា។​

ក្នុង​របាយការណ៍​សិក្សា​ស្តីពី​ទីផ្សារ​ភោជនីយដ្ឋាន​ដែល​ចេញ​ផ្សាយ​ដោយ Park Cafe កាល​ពី​ឆ្នាំ​២០១៥ បាន​លើក​ឡើង​ថា ការ​ចំណាយ​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ចំណោម​ការ​ចំណាយ​សំខាន់ៗ​ផ្សេងៗ របស់​ប្រជាជន​ក្រុង​ភ្នំពេញ គឺ​ទៅ​លើ​ម្ហូប​អាហារ និង​ផលិតផល​ទាក់ទង​នឹង​ម្ហូប​អាហារ និង​ការ​ចំណាយ​ផ្សេង​ទៀត ដូចជា ការ​បរិភោគ​តាម​ភោជនីយ​ដ្ឋាន ផ្សារ​ទំនើប និង​កន្លែង​ទេសចរណ៍​សំខាន់ៗ។

របាយការណ៍​ដដែល​បាន​បន្ថែម​ថា សម្រាប់​ទីផ្សារ​នៃ​ផ្នែក​ម្ហូប​អាហារ និង​សេវាកម្ម​នៅ​មាន​ទំហំ​ធំ​ក្នុង​ចំណោម​ប្រជាជន​ថ្នាក់​កណ្តាល និង​ប្រជាជន​ថ្នាក់​ខ្ពស់ នៅ​មាន​ទំហំ​ធំ ស្របពេល​ការ​កើនឡើង​នៃ​ទំនោរ​របស់​អតិថិជន​ទម្លាប់​ខ្លួន​ទៅនឹង​ជីវិត​រស់នៅ​បែប​បស្ចិម​ប្រទេស ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​ច្រើន​ទៅ​លើ​ម្ហូប​អាហារ ភេសជ្ជៈ​ដែល​មាន​ស្តង់ដារ​អនាម័យ ប្រណីត​ភាព និង​មាន​ភាព​ស៊ីវិល័យ។ ជាទូទៅ ការ​ចំណាយ​របស់​ប្រជាជន​ក្រុង​ភ្នំពេញ​ថ្នាក់​កណ្តាល និង​ថ្នាក់​ខ្ពស់ ក្នុង​មួយ​ថ្ងៃ សម្រាប់​ម្ហូប​អាហារ និង​ភេសជ្ជៈ មាន​ទំហំ​ប្រមាណ​ច្រើន​ជាង ១,៥​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

បើតាម​ក្រុមហ៊ុន Aus​Khmer ផលិតផល Macallan ជា​ផលិតផល​គុណភាព​ខ្ពស់ ដែល​លក់​ដាច់​ជាង​គេ​ទី​២​លើ​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​បច្ចុប្បន្ន។ តម្លៃ​បោះ​ដុំ Macallan មាន​តម្លៃ​ទាប​បំផុត ៧២​ដុល្លារ និង​ខ្ពស់​បំផុត​ជិត ៦​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មួយ​ដប។

ក្រៅ​ពី​ផលិត​ផល Macallan ក្រុមហ៊ុន AusKhmer បាន​នាំចូល​ម្ហូប​និង​ភេសជ្ជៈ ដែល​តម្រូវ​តាម​អតិថិជន​ដែល​មាន​ជីវភាព​គ្រប់​កម្រិត ពោល គឺ​មាន​ទំនិញ​ច្រើន​ប្រភេទ ដែល​អតិថិជន​អាច​ជ្រើសរើស​បាន​តាម​ចិត្ត។  

Advertisement

លោក Vincent NG នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នាំចេញ​នាំចូល AusKhmer ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្គត់ផ្គង់​ និង​​ចែកចាយ​ប្រភេទ​ស្រា​ប្រណីត​និង​គ្រឿងទេស​សម្រាប់​ម្ហូប​អឺរ៉ុប និង​ប្រភេទ​សាច់​សម្រាប់​ម្ហូប​ប្រណីត បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​ថ្មី​លើ​ផ្នែក​នេះ។ ស្រប​ពេល​កំណើន​នៃ​ការ​ចាយវាយ​របស់​ប្រជាជន​សម្រាប់​ម្ហូប​អាហារ​ដែល​មាន​ស្តង់ដារ​ខ្ពស់ អនាម័យ និង​ភាព​ស៊ីវិល័យ លោក Vnicent NG បាន​បន្ថែម​ថា ប្រជាជន​កម្ពុជា​កំពុង​តែ​មាន​ទំនោរ​នៃ​ការ​ទទួល​ទាន​ម្ហូប​អាហារ​បែប​ប្រណីត និង​ប្រភេទ​ស្រា​ប្រណីតៗ​ដែល​មាន​ដូចជា ទំពាំង​បាយ​ជូរ ស្រា​ក្រហម វិស្គី ជាដើម។

លោក Vincent NG បញ្ជាក់​ថា រហូត​ដល់​បច្ចុប្បន្ន ដោយ​បាន​មើល​ឃើញ​ពី​ទំហំ​ទីផ្សារ​នេះ ក្រុមហ៊ុន​នាំចេញ​នាំចូល AusKhmer ដែល​មាន​បទពិសោធន៍​ជាង ១៥​ឆ្នាំ​លើ​ផ្នែក​នេះ បាន​ផ្គត់​ផ្គង់​ប្រភេទ​ស្រា​ប្រណីត​​ប្រមាណ​ជាង ៣​ពាន់​ប្រភេទ​ផ្សេងៗ​គ្នា ប្រភេទ​គ្រឿង​ទេស សាច់​សម្រាប់​ម្ហូប​អឺរ៉ុប​បែប​ប្រណីត​ជាច្រើន​មុខ ទៅ​កាន់​ភោជនីយដ្ឋាន​ធំៗ ភោជនីយ​ដ្ឋាន បែប Fast Food សណ្ឋាគារ​ធំៗ ផ្សារ​ទំនើប​ផ្សេងៗ។

បច្ចុប្បន្ន ក្រុមហ៊ុន AusKhmer មាន​ទីតាំង​នៅ​ភ្នំពេញ សៀមរាប ព្រះសីហនុ និង​ត្រូវ​បាន​ចែកចាយ​ផលិតផល​របស់​ខ្លួន នៅ​តាម​សណ្ឋាគារ Mart ភោជនីយដ្ឋាន ក្លិប​កម្សាន្ត នៅ​ទូទាំង​ប្រទេស​កម្ពុជា។    

ដោយឡែក សម្រាប់​អ្នក​ចង់​ចែកចាយ​បន្ត គឺ​តម្រូវ​ឲ្យ​គោរព​តាម​គោលការណ៍​របស់​ក្រុមហ៊ុន ដូចជា ការ​ទុក​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ការ​រក្សា​តម្លៃ​ជាដើម ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​ទទួល​បាន​ផលិតផល​គុណភាព​ខ្ពស់ និង​ជា​ផលិត​ពិត​ពី​ក្រុមហ៊ុន AusKhmer៕  




អត្ថបទបន្ទាប់


សេដ្ឋី​អចលនទ្រព្យ​ក្រើន​រំឭក​​អ្នក​សម្រុក​ទៅ​ទិញ​ដី​នៅ​តំបន់​ព្រលាន​យន្ដហោះ​ថ្មី ប្រយ័ត្ន​ខក​ខ្លួន!

ព័ត៌មាន
ក្រោយ​ពី​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍​សាងសង់​ព្រលាន​យន្ដហោះ​ថ្មី នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ត្រូវ​បាន​បែក​ធ្លាយ​រួច​មិន​ទាន់​បាន​ប៉ុ...

កំណើន​សណ្ឋាគារ​នៅ​កម្ពុជា​ជំរុញ​​កំណើន​ការ​នាំ​ចូល​បរិក្ខារ​ប្រណីតៗ​ពី​បរទេស

ព័ត៌មាន
មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បាន​និង​កំពុង​​រីកលូត​លាស់​យ៉ាង​ខ្លាំង ខណៈ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សម្រុក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ