អត្ថបទពាណិជ្ជកម្ម

SDF សហការជាមួយស្ថាប័នអន្តរជាតិធំៗចំនួន២ រៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញ ដល់គ្រូបង្គោលក្នុងវិស័យយានយន្ដអគ្គិសនី


"SDFសហការជាមួយអង្គការ ILO និងវិទ្យាស្ថាន BITC រៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញ ដល់គ្រូបង្គោលក្នុងវិស័យយានយន្ដអគ្គិសនី ដើម្បីពង្រឹង និងពង្រីកអ្នកជំនាញក្នុងការថែរទាំ និងជួសជុលរថយន្ដអគ្គិសនី នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគាំទ្រ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា”។
SDF សហការជាមួយស្ថាប័នអន្តរជាតិធំៗចំនួន២ រៀបចំវគ្គបណ្ដុះបណ្ដាលបង្កើនជំនាញ ដល់គ្រូបង្គោលក្នុងវិស័យយានយន្ដអគ្គិសនី
ដោយ
អំពី SDF

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សហការជាមួយ អង្គការអន្តរជាតិ​ខាងការងារ (ILO) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មប៉េកាំង (BITC) តាមរយៈ កម្មវិធីភាពជាដៃគូ ILO/China Partnership Programme on Strengthening Skills Development បានបើកវគ្គ​បណ្ដុះបណ្ដាល​ពិសេស​សម្រាប់បង្កើនជំនាញលើការត្រួតពិនិត្យ ថែទាំ និងជួសជុលរថយន្តអគ្គិសនី (EV) និងបណ្ដុះបណ្ដាលគ្រូបង្គោល (Training of Trainers) រយៈពេលពីរសប្តាហ៍ ដល់គ្រូបង្គោលចំនួន ៣០ នាក់ ដែលមកពីរោងចក្រ -សហគ្រាស​ក្នុងវិស័យយានយន្ត និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងរដ្ឋ-ឯកជន និងអង្គការ។

គោលដៅនៃកម្មវិធីនេះគឺដើម្បីបង្កើនចំនួនអ្នកជំនាញរថយន្តអគ្គិសនីដែលមានចំណេះដឹង និងសមត្ថភាពផ្ទេរចំណេះជំនាញ និងគាំទ្រដល់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤ - ២០៣០។ ជាលទ្ធផលរំពឹងទុក គ្រូបង្គោលដែលបានចូលរួមនឹងជួយលើកកម្ពស់សមត្ថភាព និងបង្កើតកម្លាំងពលកម្មជំនាញក្នុងវិស័យនេះយ៉ាងហោច ១០០០ នាក់ ត្រឹមឆ្នាំ២០២៨​។

ការចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាល នាថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា, ក្រុមការងារ SDF, និង ILO ក៏បានរៀបចំកិច្ចប្រជុំ និងទស្សនកិច្ចជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ (១) វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មប៉េកាំង (២) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA), (៣) ក្រុមហ៊ុន និងយានដ្ឋានជួសជុល និងថែទាំរថយន្តម៉ាក Audi និង (៤ ) រោងចក្រដំឡើងរថយន្តខ្នាតអន្តរជាតិ BAIC (BAIC Xiangjie Super Factory)។

ក្រោយពីបញ្ចប់កិច្ចពិភាក្សា SDF នឹងផ្ដល់អាទិភាពទៅលើកិច្ចការងារសំខាន់ៗដូចខាងក្រោម ៖

១. SDF នឹងកំណត់ជំនាញសំខាន់ៗក្នុងវិស័យអាទិភាពដើម្បីធ្វើការបន្ដជាមួយ អង្គការ ILO ក្នុងការបង្កើនសមត្ថភាពគ្រូបង្គោល ដើម្បីបង្កើត និងបង្កើនការងារដែលមានជំនាញ និងប្រាក់ខែកាន់តែខ្ពស់។

២. SDF នឹងបន្តពង្រឹងទំនាក់ទំនងជាមួយនឹងសាលាបច្ចេកទេសឧស្សាហកម្មប៉េកាំង (Beijing Industrial Technical College) និងដៃគូដែលជាក្រុមហ៊ុនរោងចក្រ-សហគ្រាស ដើម្បីផ្សារភ្ជាប់កម្មវិធីអភិវឌ្ឍន៍ជំនាញទាំងផ្នែកបច្ចេកទេស និងជំនាញទន់ចាំបាច់ និងស្វែងរកឱកាសដល់គ្រូបង្គោល និងយុវជនកម្ពុជាបានធ្វើទស្សនកិច្ចសិក្សាពីបទពិសោធនៃកិច្ចសហការរវាងគ្រឹះស្ថានបណ្ដុះបណ្ដាល និងក្រុមហ៊ុនក្នុងប្រទេសចិន។

៣. SDF នឹងពិនិត្យមើលពីលទ្ធភាពនៃកិច្ចសហការជាមួយនឹង CIDCA និងដៃគូផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ដើម្បីពង្រីកលទ្ធភាពនៃការគាំទ្រឱ្យកាន់តែធំ និងប្រសើរជាងមុន ទាំងកម្មវិធីរយៈពេលខ្លី និងវែង។

ជាគោលដៅចុងក្រោយរបស់ SDFគឺ បន្ដលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីទាក់ទាញឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ និងបង្កើតការងារដែលប្រកបដោយជំនាញ និងមានប្រាក់ខែខ្ពស់សម្រាប់ ពលរដ្ឋកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ច ឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុង និងក្រៅតំបន់៕




អត្ថបទបន្ទាប់


មហាសេដ្ឋីហ្វីលីពីនម្នាក់ខាតបង់ថវិការហូតដល់១៦ពាន់លានដុល្លារត្រឹមរយៈពេល៣ថ្ងៃ

លោក ម៉ានូអែល វីឡា (Manuel Villar) កំពូលមហាសេដ្ឋីហ្វីលីពីន បានរអិលធ្លាក់ចេញពីតំណែងអ្នកមានបំផុតរបស់ប្រទេសនេះ ក្រោយលោកខាតបង់ទ្រព្យសម្បត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ