វិស័យថាមពល

រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ ១ពាន់លានដុល្លារ នៅខេត្តកោះកុង ត្រូវបាន CDC អនុម័ត


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ធ្នូនេះ បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ថ្មីមួយទៀតតម្លៃ ១ពាន់ លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ហើយគម្រោងនេះ នឹងបង្កើតការងាររហូត ៣៦០កន្លែង។
ពលរដ្ឋជាង២លាននាក់ បានប្រើប្រាស់អគ្គិសនីតខ្សែពីបណ្តាញជាតិ (រូបភាព៖​ អគ្គិសនីកម្ពុជា)
ដោយ

ជុំវិញនឹង​ការប្រកាស​អនុម័ត​ពីគម្រោង​វិនិយោគ​រោងចក្រ​អគ្គីសនី​ដុត​ដោយ​ធ្យូថ្ម នេះដែរ ត្រូវបាន​អ្នកជំនាញ​នៅក្នុង​វិស័យ​ថាមពល​អគ្គិសនី​អះអាងថា គម្រោងនេះ នឹងត្រូវ​ភ្ជាប់ទៅ​នឹង​បណ្តាញជាតិ​ដែលគណៈរដ្ឋមន្ត្រី​បាន​សម្រេច​តាំង​ពីឆ្នាំ​២០១៩ តាមផែន​ការ​នឹងភ្ជាប់​បណ្តាញ​ជាតិ​ចំនួន២ យូនីត ដែលមាន ៧០០ មេហ្គាវ៉ាត់ និង ៣៥០ មេហ្គាវ៉ាត់២​គ្រឿង ដែលក្នុងនោះ​យូនីតទី១និងទី២ នឹងភ្ជាប់ទៅ​បណ្តាញ​ជាតិនៅ​ឆ្នាំ២០២៤ ទៅ២០២៥។

ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយក​ដ្ឋានថាមពល​នៃក្រសួងរ៉ែ និងថាមពល​បានប្រាប់​ភីអិនអិន​នៅថ្ងៃនេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន រ៉ូយាល់គ្រុប រួមជាមួដៃគូ ដែលអ្នកវិនិយោគ បាននិង​កំពុង​រៀបចំដី​ធ្លី​ក្នុងដំណើរការ​សាងសង់​ហើយ ហើយពិតណាស់​គម្រោងនេះ កំពុងដើរ​ស្របគ្នា​ទៅនឹងផែនការ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​តាមដំណាក់កាល​នៃឆ្នាំនីមួយៗ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​ថាមពល​នៅកម្ពុជា។

ឯកឧត្តមបន្តថា តាមរយៈល្បឿន​នៃការរៀបចំ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ការងារអភិវឌ្ឍន៍​មួយនេះ នឹងប្រព្រឹត្ត​ទៅ​ទាន់ពេល​តាមផែនការ​ដែលបាន​គ្រោងទុក​ដើម្បីធ្វើ​យ៉ាងណា​ឲ្យមាន​សុខសន្តិភាព​ក្នុង​ការផ្គត់ផ្គង់។

ឯកឧត្តម វិចទ័រ ហ្សូនា បញ្ជាក់ទៀតថា ការប្រើប្រាស់​ថាមពល​អគ្គិសនី​នៅឆ្នាំ​២០២០ នេះពុំ​ខ្វះខាត​នោះឡើយ ប៉ុន្តែនៅ​ពេលដែល​កម្ពុជា​យើង​មានការ​អភិវឌ្ឍ​កាន់តែ​ច្រើន​នៅឆ្នាំ​បន្ត​បន្ទាប់ ហើយ​ការអភិវឌ្ឍ​វិស័យ​ថាមពល​របស់​កម្ពុជា​មិនមាន​ការអភិវឌ្ឍ​ឲ្យទាន់ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ទេនោះ ពិតណាស់​វា​នឹង​មាន​ការខ្វះខាត​ថាមពល ប៉ុន្តែយ៉ាងណា កម្ពុជា​គឺមានផែនការ​មេ​ដែល​នឹងត្រូវ​ធ្វើជា​បន្តបន្ទាប់​គ្នា​ដែរ សម្រាប់​វិស័យ​ថាមពលមួយនេះ។

បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និងថាមពល​រូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជា​មានរោងចក្រ​ផលិត​ថាមពល​អគ្គិសនី​មាន​ជាច្រើន​កន្លែង​នៅទូទាំង​ប្រទេស តួយ៉ាង​នៅខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​ធ្យូថ្ម​ចំនួន ៣កន្លែងរួចហើយ ហើយ។ ឯកឧត្តមអះអាងទៀតថា រោងចក្រអគ្គិសនី​ដែលបានភ្ជាប់​បណ្តាញជាតិ គឺមាន​គ្រប់ខេត្ត​ក្រុង​ទាំងអស់​រាប់ទាំង​រោងចក្រផលិត​អគ្គិសនី​ពីសូឡា ពីប្រេង ពីធ្យូងថ្ម និងពីប្រេង​ខ្មៅ​ជាដើម។

តាមរយៈការសិក្សា​របស់អគ្គនាយកដ្ឋាន​ថាមពល កំណើន​នៃតម្រូវការ​ថាមពល​របស់​កម្ពុជា​ស្ថិតក្នុង​កំណើន​ចន្លោះ​ពី១៦ ទៅ១៨ភាគរយ ដែលអាច​និយាយ​បានថា នៅឆ្នាំ២០៣០ខាងមុខ កម្ពុជានឹង​មានតម្រូវការ​ថាមពល​រហូតជាង ១ម៉ឺន២ពាន់មេហ្គាវ៉ាត់ ដែលទំហំនេះ​នឹងអាច​គ្រប់គ្រាន់ ​ប៉ុន្តែក៏ត្រូវ​មាន​ធ្វើផែន​ការច្បាស់លាស់​ដើម្បី​ផលិត​ថាមពល​ពីប្រភព​ណាមួយនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


VOA៖ អង្គការសុខភាព​ពិភព​លោកថា កម្ពុជា​ប្រហែល​អាច​បាន​វ៉ាក់សាំង​កូវីដដំបូង នៅខែមីនា ឆ្នាំ២០២១

ព័ត៌មាន
វិទ្យុ សំឡេងសហរដ្ឋ​អាមេរិក (VOA) បាន​ផ្សាយ​នៅ​ថ្ងៃ​ទី៨ ខែធ្នូ ថា បើ​យោង​តាម​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ ប្រចាំ​នៅ​កម្ពុជា គេ​រំពឹ…

ទោះមានកូវីដ-១៩ ការនាំចេញពីកម្ពុជាទៅអាមេរិកនៅតែមានជាង៥,៥ ពាន់លានដុល្លារនៅ១០ខែឆ្នាំ២០២០

ព័ត៌មាន
ពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅតែសម្រេចបានកំណើនល្អ នៅរយៈពេលជិតពេញមួយឆ្នាំ២០២០នេះ បើទោះបីជាបច្ចុប្បន្នបញ្ហាមេរោគកូវីដ-១៩ បាននិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ