អត្ថបទពាណិជ្ជកម្ម

SDF ឈ្នះពានរង្វាន់កម្រិតអន្តរជាតិ Human Capital Management (HCM) Excellence Award ពីស្ថាប័នដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក BRANDON HALL GROUP


មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានឈ្នះមេដាយប្រាក់ពីពានរង្វាន់ អាជីពការងារនាពេលអនាគត នៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញដ៏ល្អបំផុតសម្រាប់បុគ្គលិក” ដោយពានរង្វាន់នេះផ្តល់ជូនដោយ BRANDON HALL GROUP ដែលជាក្រុមហ៊ុនដែលផ្តល់ទិន្នន័យ ការស្រាវជ្រាវ និងវិភាគឯករាជ្យមួយ មានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុនអន្តរជាតិមួយនេះ បានបង្កើតគំនិតផ្តួចផ្តើមដ៏ល្បីមួយ គឺពានរង្វាន់ Human Capital Management (HCM) Excellence Award ដែលមានការទទួលស្គាល់កម្រិតអន្តរជាតិក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្ស។
SDF ឈ្នះពានរង្វាន់កម្រិតអន្តរជាតិ Human Capital Management (HCM) Excellence Award ពីស្ថាប័នដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក BRANDON HALL GROUP
ដោយ
អំពី SDF

ការផ្ដល់ជូនពានរង្វាន់មេដាយប្រាក់នេះ ត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ ពីក្រុមអ្នកជំនាញឯករាជ្យរបស់ BRANDON HALL GROUP ដោយផ្អែកលើកត្តាសំខាន់ៗរួមមាន៖

- តម្រូវការជំនាញជាក់ស្តែងក្នុងអាជីវកម្ម និងបរិបទការងារបុគ្គលិក

- ការគ្រប់គ្រងគម្រោងសិក្សា និងការអភិវឌ្ឍជំនាញ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ

- ភាពច្នៃប្រឌិត និងបទពិសោធល្អពីដៃគូពាក់ព័ន្ធ ជាពិសេសដំណោះស្រាយបច្ចេកវិទ្យា

- ប្រសិទ្ធភាព អត្ថប្រយោជន៍ដែលអាចវាស់វែងបាន និងផលជះវិជ្ជមានពីកម្មវិធីអភិវឌ្ឍន៍​ជំនាញរបស់ខ្លួន។

លោកស្រី Rachel Cooke ប្រធានប្រតិបត្តិការនៃ BRANDON HALL GROUP និងជាអ្នកដឹកនាំកម្មវិធី HCM EXCELLENCE AWARDS បានគូសបញ្ជាក់ថា “តាមរយៈការវាយតម្លៃដ៏ល្អិតល្អន់ និងយ៉ាងម៉ត់ចត់នេះ ត្រូវបានចាត់ទុក​ជាគំរូនៃ​ឧត្តមានុវត្តន៍ និងភាពច្នៃប្រឌិតខ្ពស់​របស់ស្ថាប័ន ក្នុងការកសាងធនធានមនុស្ស។”

ជាមួយគ្នានេះ លោក Mike Cooke នាយកប្រតិបត្តិ BRANDON HALL GROUP ក៏បានលើកឡើងដែរថា

"ស្ថាប័នដែលឈ្នះពានរង្វាន់​ឆ្នាំ២០២៥នេះ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់​ក្នុងការកសាង​បទពិសោធល្អ​ក្នុងការអភិវឌ្ឍ​ជំនាញប្រកបដោយប្រសិទ្ធភាព និងអត្ថន័យខ្លឹមសារសម្រាប់បុគ្គលិក ហើយអ្វីដែលកាន់តែពិសេសជាងនេះ គឺការផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ និងកម្មវិធីអភិវឌ្ឍជំនាញដែលភាពច្នៃប្រឌិត​ក្នុងការបង្កើនធនធាន​មនុស្សប្រកប​ដោយប្រសិទ្ធភាព និងគុណភាព។"

សមិទ្ធផលថ្មីនេះបង្ហាញថា SDF កំពុងក្លាយជាស្ថាប័នគំរូមួយ ក្នុងការអភិវឌ្ឍជំនាញបុគ្គលិករបស់​វិស័យឯកជន ប្រកបដោយគុណភាព និងប្រសិទ្ធភាព ចូលរួមពង្រឹង និងពង្រីកកម្លាំងពលកម្មជំនាញកម្ពុជា ដើម្បីចូលរួមសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា​ទៅជាប្រទេស​ចំណូលខ្ពស់។

បន្ថែមលើសនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចាត់ទុកសមិទ្ធិផលដ៏គួរកត់សម្គាល់នេះ កើតចេញពី​ការបង្កើតភាពជា​ដៃគូយុទ្ធសាស្ត្រជាមួយប្រទេសនៅក្នុងតំបន់ និងការអនុវត្តកម្មវិធី​អភិវឌ្ឍ​ជំនាញ​ប្រកបដោយ​ឧត្តមភាព។ SDF បានកសាងទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំ ជាមួយដៃគូយុទ្ធសាស្ត្រតំបន់ ជាពិសេសប្រទេសម៉ាឡេស៊ី និងសិង្ហបុរី តាមរយៈការចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងដៃគូភាព​ជាមួយស្ថាប័នឈានមុខគេដូចជា HRD Corp, SNEF, AFWC, និង IAL Singapore។ តាមរយៈ ការចែករំលែក​បទពិសោធន៍ និងចំណេះដឹងពីប្រទេសទាំងនេះ ដែលបានសម្រេចជោគជ័យក្នុងការប្រែក្លាយ​ទៅជាប្រទេស​ចំណូលខ្ពស់ បានជួយ SDF ក្នុងការកែលម្អ និងអភិវឌ្ឍកម្មវិធីជំនាញថ្មីៗដែលគាំទ្រដល់ការ​អភិវឌ្ឍជំនាញ​នៅកម្ពុជា និងឆ្លើយតបនឹងស្តង់ដារតំបន់ និងអន្តរជាតិ។




អត្ថបទបន្ទាប់


វិធានការពន្ធរបស់លោក ត្រាំ កំពុងជួយពន្លឿនការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ចិន ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍

ការស្រាវជ្រាវរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា វិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ កំពុងជួយពន្លឿនការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស…

ក្រុមហ៊ុន Vietjet បង្ហាញពីសមិទ្ធិផលដ៏មាននិរន្តរភាព និងឧត្តមភាពកន្លែងធ្វើការរបស់ខ្លួន នៅទូទាំងតំបន់អាស៊ី

ក្រុមហ៊ុន Vietjet កំពុងកត់សម្គាល់សមិទ្ធិផលសំខាន់ៗចំនួនពីរក្នុងខែសីហានេះ ដោយបានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ