Advertisement
ការវិនិយោគ កម្ពុជា-ឥណ្ឌា

តើវិស័យសំខាន់ៗអ្វីខ្លះ ដែលកម្ពុជាចង់ឲ្យឥណ្ឌាចូលមកវិនិយោគ?


កិច្ចប្រជុំធុរកិច្ច India-CLMV លើកទី៥ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់រួចរាល់នៅថ្ងៃទី ២២ ខែឧសភានេះ ខណៈដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា បានអះអាងថា ឆ្លងកាត់បទពិសោធន៍នៃកិច្ចប្រជុំលើកនេះ កម្ពុជា ហាក់មានពន្លឺកាន់តែខ្លាំងជាងមុន ក្នុងការទាក់ទាញការវិនិយោគពីប្រទេសឥណ្ឌា ពិសេសនៅលើវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជា។
កម្ពុជា​នៅ​ក្រេប​ប្រយោជន៍​បាន​តិច​នៅ​ឡើយ ពី​មហាអំណាច​សេដ្ឋកិច្ច​ឥណ្ឌា។
ដោយ

បើតាម​ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​បានលើក​ឡើងថា ការប្រារព្ធ​កិច្ចប្រជុំ​ធុរ​កិច្ច India –CLMV លើកទី៥ ដែលមាន​តំណាង​បណ្ដា​ប្រទេស​ចំនួន ៥ចូល​រួម គឺឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម រយៈពេល​២ថ្ងៃ​កន្លង​មកនេះ បានបង្ហាញ​នូវលទ្ធផល​គួរឲ្យកត់​សម្គាល់ បើធៀបនឹង​ការរៀប​ចំកិច្ច​ប្រជុំ​កាល​ពីលើក​មុនៗ ព្រោះថា លើកនេះ ឥណ្ឌា បានមក​រៀបចំធ្វើ​ឡើង​នៅក្នុង​ប្រទេសកម្ពុជា​ផ្ទាល់ ខណៈ​ដែលកាល​ពីលើក​មុនៗ ប្រារព្ធ​ឡើងនៅ​ប្រទេស​ឥណ្ឌា តែមិន​សូវជាមាន​ការចូល​រួមច្រើន​ពីសំណាក់​ប្រទេស CLMV (កម្ពុជា​ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) នោះទេ។ 

Advertisement

ដ្បិតថា មិនទាន់​មានអនុស្សារណៈ​ណាមួយ​ ត្រូវ​បាន​ចុះហត្ថ​លេខា ក្នុងអំឡុង​កិច្ចប្រជុំនេះ​ក៏ដោយ ប៉ុន្ដែ បើតាម​ឯកឧត្តម ប៉ាន សូរស័ក្ដិ កម្ពុជា និងឥណ្ឌា ក៏ដូចជា​ប្រទេស​សមាជិក​ដទៃ ដូចជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងកាន់​តែស្វែង​យល់​ពីគ្នា​កាន់តែ​ប្រសើរឡើង ពិសេស​ការផ្លាស់​ប្តូរ​ព័ត៌មាន និងបទពិសោធន៍ ជុំវិញ​ឱកាស​ធ្វើពាណិជ្ជកម្ម ដូចជា​ក្នុងវិស័យ​ឧស្សាហកម្ម ការអប់រំ និងសុខាភិបាល បច្ចេកវិទ្យា ផលិត​និងកែច្នៃ​ផលិតផល​កសិកម្ម និងទេសចរណ៍​ជាដើម។ 

រូបមន្ត្រីជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំ The 5th India-CLMV Business Conclave

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឲ្យ​ដឹងទៀតថា បច្ចុប្បន្ន​កម្ពុជា​នាំចេញ​ទៅឥណ្ឌា មានទំនិញ​កសិផល​មួយចំនួន ដូចជា គ្រាប់ស្វាយចន្ទី និងក៏កំពុង​តែជំរុញ​ឲ្យមានការ​វិនិយោគ​កែច្នៃ​ជ័កៅស៊ូ​ សម្រាប់ធ្វើជា​សម្ភារប្រើប្រាស់​មួយ​ចំនួនទៀត។ ដោយឡែក កម្ពុជានាំចូល​ពីឥណ្ឌា​មកវិញ មាន​ភាគច្រើន​ជាផលិតផល​ឱសថ ហើយកម្ពុជា​កំពុងជំរុញ​ឲ្យឥណ្ឌា​ពិចារណា​ទិញផលិត​ដំឡូងមី​ពីកម្ពុជា សម្រាប់​ការកែច្នៃ​ធ្វើជា​សម្បក​ឱសថ​ផងដែរ។ ក្រៅពីកសិផល កម្ពុជា ក៏រំពឹងដែរថា ប្រទេសឥណ្ឌា នឹង​ពាំនាំយក​នូវការ​វិនិយោគ​មួយចំនួន​​ទាក់ទង​នឹងបច្ចេកវិទ្យា​នៅកម្ពុជា ក៏ដូចជា​វិស័យ​ធានារ៉ាប់រង និងវិស័យហិរញ្ញវត្ថុ  ខណៈដែល​ធនាគារ Exim Bank ដ៏ធំ​របស់​ឥណ្ឌា ក៏មាន​គម្រោង​ចាក់បញ្ជូល​ទុនវិនិយោគ​របស់ខ្លួន​មកកាន់​ប្រទេស CLMV ផងដែរ។  

បន្ថែមពីនេះទៀត ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បាន​គូសបញ្ជាក់​ដែរថា រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា ឥណ្ឌា ក៏បានប្ដេជ្ញា​ចិត្តដែរថា នឹងជំរុញ​ឲ្យមានការ​ហោះហើរ​ត្រង់ ពីឥណ្ឌា​មក​កម្ពុជា ឲ្យបា​ននៅឆ្នាំ​នេះ ឬឆ្នាំក្រោយ ដើម្បី​បម្រើ​ដល់វិស័យ​ទេសចរណ៍​ ក៏ដូចជា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ។

យោងតាម​របាយការណ៍​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា បានឲ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជា និងឥណ្ឌា មាន​ចំនួន ១២៦ លាន ដុល្លារ​សហរដ្ឋ​អាមេរិក នៅក្នុង​ឆ្នាំ២០១៧។ ចំនែក​ឯ ការវិនិយោគ​របស់ឥណ្ឌា​មកកម្ពុជា នៅក្នុង​ឆ្នាំ២០១៦វិញ មាន​ចំនួន​ទឹកប្រាក់​ប្រមាណ ២០ លានដុល្លារ​អាមេរិក។

ដោយឡែក របាយការណ៍​ពីក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា ក៏បាន​បង្ហាញដែរ​ថា ការនំា​ចេញរបស់​ឥណ្ឌា​ទៅកាន់​ប្រទេស CLMV  ដែលមាន​កម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម គិតត្រឹមខែ មេសា ឆ្នាំ២០១៧ ដល់ខែ កុម្ភៈ ឆ្នាំ២០១៨ មានទំហំទឹក​ប្រាក់​សរុបជាង ២៧ម៉ឺន​លាន​ដុល្លារ ចំណែក​ប្រទេស CLMV នាំចូលទៅ​ប្រទេស​ឥណ្ឌាវិញ​ មានទំហំ​ទឹកប្រាក់​ជិត ៤២ម៉ឺន​លាន​ដុល្លារ​អាមេរិក៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ក្រុងស្រ៊ីដ៏ធំរបស់ថៃ មើលឃើញទីផ្សារល្អនៅកម្ពុជា តែមិនល្អនៅទីផ្សារវៀតណាម

ព័ត៌មាន
ធនាគារ អាយុធ្យា ឬហៅថា ធនាគារ ក្រុងស្រ៊ី (Krungsri) ដែលជាធនាគារផ្ដល់កម្ចីដ៏ធំបំផុតទី៥របស់ថៃ នឹងបន្ថយល្បឿនពង្រីកប្រតិបត្តិការរបស់ខ្លួនន...

សាធារណរដ្ឋឆែកជួយកម្ពុជាមួយឆ្នាំ១,៥លានដុល្លារគាំទ្រវិស័យអប់រំ សុខាភិបាល និងទឹកស្អាត

ព័ត៌មាន
សាធារណរដ្ឋឆែតតាមរយៈលោក MAREK LIBŘICKÝ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគល់គ្នា (MoU)ជាមួយក្រុមប្រឹ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ