វិស័យអប់រំ

គុណភាពអប់រំសាលារដ្ឋនឹងប្រសើរឡើងតាមរយៈការជ្រើសរើសគណៈគ្រប់គ្រង


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមហិច្ឆតាធ្វើឱ្យសាលារដ្ឋមានគុណភាពអប់រំល្អមិនចាញ់សាលាឯកជន ជាមួយចក្ខុវិស័យច្បាស់លាស់ទាំងលើចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ។ ជាមួយគ្នានេះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា នាយកសាលា ឬគណៈគ្រប់គ្រងសាសាត្រូវពង្រឹកគុណភាពគុណអប់រំនៅតាមមសាលារដ្ឋដែលមានស្រាប់ ជាជាងពង្រីកបន្ថែមទៅតាមភូមិឃុំ។
សម្តេច ហ៊ុន ម៉ាណែត បង្ហាញមហិច្ឆតាប្រែសាលារដ្ឋឱ្យមានគុណភាព
ដោយ

ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀនជាសសរស្ដម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព" សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសិក្សាមើលរវាងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ តាមរយៈការតម្រង់ទិស និងបណ្តុះបណ្តាលឲ្យបានទាន់ពេលវេលា ទាន់សភាពការណ៍ ខណៈរាជរដ្ឋាភិបាលកំពុងពិចារណាឲ្យសិស្ស ដែលចង់ចាប់ជំនាញវិជ្ជាជីវៈពុំចាំបាច់រៀនចប់ថ្នាក់ទី១២។

ទាក់ទងនឹងកំណែទម្រង់លើវិស័យអប់រំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចនូវចំណុចសំខាន់នៃការរៀបចំគ្រូបង្រៀន និងការជ្រើសរើសនាយកសាលាឱ្យត្រឹមត្រូវតាមយន្តការ ដែលជាការទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងផ្ទាល់ និងជាគំរូក្នុងសាលា និងសម្រាប់សិស្ស។ នៅក្នុងកំណែទម្រង់នេះ សម្តេចធិបតី បានបង្ហាញពីមហិច្ឆតាប្រែក្លាយសាលារដ្ឋទាំងអស់ឱ្យក្លាយជាសាលាមានគុណភាពល្អ អាចទទួលយកបាន ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺជាដំណាក់កាលពង្រឹងនូវអ្វីដែលមានស្រាប់ដែលផ្ដោតលើសេវាតាមមូលដ្ឋានជាជាងការពង្រីកបន្ថែម។

ទន្ទឹមនឹងនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡាពង្រឹងការលក់ចំណីអាហារនៅតាមសាលារៀន និងស្នើឱ្យអ្នកលក់ដូរទាំងអស់ត្រូវយកចិត្តដាក់ខ្ពស់លើគុណភាពចំណីអាហារ និងសុខភាពរបស់សិស្សានុសិស្សជាជាងផ្តោតតែលើប្រាក់ចំណេញ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧នេះ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចរកោណ ដោយក្នុងនោះផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការ បណ្តុះបណ្តាល ប្រកបដោយ គុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាម គ្រឹះស្ថាន សិក្សា, ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិតជាដើម៕

អត្ថបទ ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដាក់ចេញវិធានការមួយចំនួន ដើម្បីពង្រឹងគុណភាពការងារ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ព័ត៌មាន
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្រោមអ…

ករណីបន្ទះឈីបក្រុមហ៊ុន Huawei ធ្វើឱ្យតៃវ៉ាន់បន្តស៊ើបអង្កេតក្រុមហ៊ុនចំនួន៤

ព័ត៌មាន
អាជ្ញាធរតៃវ៉ាន់នឹងបើកការស៊ើបអង្កេតក្រុមហ៊ុនក្នុងស្រុកចំនួន៤ ក្រោយមានរបាយការណ៍មួយចំនួននិយាយថា ក្រុមហ៊ុនទាំងនោះកំពុងជួយក្រុមហ៊ុនទូរស័ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ