អត្ថបទពាណិជ្ជកម្ម

និយ័តករមូលបត្រកម្ពុជា សហការជាមួយ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា លើកកម្ពស់ការយល់ដឹងវិស័យមូលបត្រ និងពង្រឹងស្ដង់ដារអភិបាលកិច្ចសាជីវកម្ម


និយ័តករមូលបត្រកម្ពុជា និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅកម្ពុជា” ព្រមទាំងបានរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយស្តីពី“ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ”ផងដែរ។
និយ័តករមូលបត្រកម្ពុជា
ដោយ
អំពី acleda

កម្មវិធីទាំងពីរខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវកិច្ចសហការក្នុង​ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រដល់និស្សិត ដែលនឹងក្លាយជាវិនិយោគិន និងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងវិស័យមូលបត្រ​នាពេលអនាគត។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានអះអាងថា វិស័យមូលបត្រ ជាជំនាញមួយដ៏សំខាន់សម្រាប់និស្សិតគួរតែសិក្សារៀនសូត្រ ដើម្បីទាញប្រយោជន៍ពីជំនាញនេះ ក្នុងការកសាងសុខុមាលភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរ និងសម្រេចជោគជ័យនូវគោលដៅហិរញ្ញវត្ថុនាពេលអនាគត។

ឯកឧត្តម មានប្រសាសន៍ថា « កម្មវីធីនាថ្ងៃនេះ ជាសក្ខីភាពមួយរវាង និយ័ករមូលបត្រកម្ពុជា និង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការក្នុងការបង្កើនការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុង វិស័យមូលបត្រនៅកម្ពុជា។»

បើតាមឯកឧត្តម ស៊ូ សុជាតិ ក្រៅតែពីការចូលរួមលើកកម្ពស់ចំណេះដឹងទាក់ទងនឹងវិស័យមូលបត្រ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក៏ជាដៃគូដ៏សំខាន់របស់និយ័តករមូលបត្រកម្ពុជា ក្នុងការជួយពង្រឹងស្ដង់ដារអភិបាលកិច្ចសាជីវកម្មនៅកម្ពុជា ដ្បិតវា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងដំណើរការលូតលាស់ របស់ក្រុមហ៊ុននីមួយៗ។

ជាមួយគ្នានេះ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា បានលើកឡើងថា៖ “ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រដល់និស្សិត ដែលជាវិនិយោគិនដ៏មានសក្ដានុពលនាពេលអនាគត ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត បន្ថែមទៀតថា តាមរយៈការចុះ MOU នេះ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា នឹងរៀបចំកម្មវិធីសិក្សាសម្រាប់ការបណ្ដុះបណ្ដាលអភិបាលនៅក្នុងវិស័យមូលបត្រ ឱ្យស្របតាមស្ដង់ដារ និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ដោយមានការទទួលស្គាល់ពី និយ័តករមូលបត្រកម្ពុជា ដែលជាអាជ្ញាធរ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាតំណាងភាគហ៊ុនិក​នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានសង្កត់ធ្ងន់ដែរថា កិច្ចសហប្រតិបត្តិការ​រវាងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង និយ័តករកម្ពុជា គឺជាមាគ៌ាថ្មីមួយ​ដែលនឹងបណ្តល់ជូនវគ្គបណ្តុះបណ្តាលដ៏មានសក្តានុពលក្នុងវិស័យមូលបត្រ ជូនដល់និស្សិត សាធារណៈជន សមាជិកក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ដែលមានតម្រូវការស្វែងយល់ឱ្យកាន់តែច្បាស់ អំពីការរៀបចំគោលនយោបាយនៃការអនុវត្តអភិបាលកិច្ចសាជីវកម្ម។ លោកបណ្ឌិតបន្ថែមថា អភិបាលកិច្ច ដែលប្រកបដោយសុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អ ដោយចាត់ចែង និងការគ្រប់គ្រងបញ្ហារបស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័នទាំងមូល។

បើតាមឯកឧត្តម ស៊ូ សុជាតិ ការអនុវត្តស្ដង់ដារអភិបាលកិច្ចសាជីវកម្មនឹងត្រូវចាប់ផ្ដើមធ្វើឡើង​ជាមួយនឹងក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាជាមុនសិន ខណៈបច្ចុប្បន្ន ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងទីផ្សារនេះ មានចំនួន ២៣ ក្រុមហ៊ុន ជាមួយនឹងការប្រមូលបានដើមទុនសរុបពីទីផ្សារប្រមាណ ៣៨៩លានដុល្លារ។

គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឯ.ក មានបុគ្គលិកសរុបចំនួន ១៥០ នាក់ ស្រី ៧១ នាក់ សាស្រ្តាចារ្យ និងគ្រូបង្រៀនសរុបចំនួន២៨២នាក់ ៥៨នាក់ជាគ្រូបង្រៀនពេញម៉ោង (៧នាក់ជាជនជាតិបរទេស) ដែលសាស្រ្តាចារ្យ និងគ្រូបង្រៀនទាំងអស់មានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទ្បើងទៅក្នុងនោះ៣២នាក់មានសញ្ញាបត្រកម្រិតបណ្ឌិត។

សាកលវិទ្យាល័យបាននិងកំពុងបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានមហាវិទ្យាល័យចំនួន៥គឺ: មហាវិទ្យាល័យហិរញ្ញវត្ថុនិងគណនេយ្យ នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពាណិជ្ជសាស្ត្រ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រនិងភាសា។ ទន្ទឹមនឹងនេះនិស្សិតកំពុងបន្តការសិក្សាមាន១៧៣ ថ្នាក់ និស្សិតសរុបចំនួន ៤.៧៦០នាក់ ស្រីមានចំនួន៣.៦៨១នាក់ជាមធ្យមនិស្សិតចំនួន ២៥នាក់ក្នុងមួយថ្នាក់។

និស្សិតបានបញ្ចប់ការសិក្សាមានចំនួន ១.២៨៦នាក់ ស្រីចំនួន ១.០៤៩នាក់ ក្នុងចំណោមនេះនិស្សិតមាន ការងារធ្វើចំនួន១.២៣៥នាក់ ស្មើនឹង៩៦% នៃចំនួនសិស្សិតបានបញ្ចប់ការសិក្សា។

None



អត្ថបទបន្ទាប់


សម្តេចធិបតីរំពឹងវេទិកាធុរកិច្ចកម្ពុជា-បារាំង ជួយជំរុញទំហំវិនិយោគរបស់បារាំងនៅកម្ពុជាឱ្យកើនឡើងបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកបារាំង គឺជាដៃគូវិនិយោគដ៏ធំជាងគេមួយរបស់កម្ពុជាក្នុងចំណោមប្រទេសនៅក្នុងតំបន់អឺ…

ចិនបង្កើតយន្តហោះចម្បាំងបំបាំងកាយថ្មី ដើម្បីបង្កើនសមត្ថភាពកងទ័ពជើងអាកាស

ប្រទេសចិន កំពុងបង្កើតយន្តហោះចម្បាំងបំបាំងកាយថ្មីមួយ ដើម្បីដាក់ពង្រាយនៅលើនាវាផ្ទុកយន្តហោះចម្បាំង។ ប្រសិនបើដូច្នោះមែន វានឹងក្លាយជាយន្តហោះចម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ