អត្ថបទពាណិជ្ជកម្ម

កាន់តែពិសេស!​ គណនីចរន្តផ្លើស របស់​ អេស៊ីលីដា ផ្ដល់​ការប្រាក់ដល់អតិថិជន


ឆ្នាំ២០២១នេះ ធនាគារ​ អេស៊ីលីដា បាន​ចេញ​ផលិតផល​ថ្មីៗជាច្រើន ដើម្បីបម្រើ​អតិថិជនរបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត ក្នុងនោះរួមទាំងគណនី​ប្រភេទថ្មីមួយ ហៅថា គណនី​ចរន្តផ្លើស (Current Account Plus) ។ តើ​គណនី​ចរន្តផ្លើសនេះ ផ្ដល់​អត្ថប្រយោជន៍អ្វីខ្លះ ?
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិ​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា
ដោយ

អ្វីដែលថ្មីសម្រាប់​គណនីចរន្តផ្លើស គឺ​ថា វាជា​​គណនីចរន្តមួយប្រភេទ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្ដល់​អត្រា​ការប្រាក់​ដល់​អតិថិជន​ដែល​បាន​រក្សា​ប្រាក់​បញ្ញើ​ក្នុង​គណនី​តាម​ចំនួន​ដែល​បាន​កំណត់ ហើយ​គណនី​នេះ អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ដាក់ ឬ​ដក​ប្រាក់​បាន​តាម​តម្រូវការ និង​នៅ​គ្រប់ពេលវេលា ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិ​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​និយាយ​អំពី​គណនី​ចរន្ត​ផ្លើស យ៉ាងដូច្នេះថា ៖ «ពីដើម current account (គណនី​ចរន្ត) គឺជាគណនី​ដែល​អតិថិជន​ដាក់លុយ និង​ប្រើប្រាស់​ពេលណា​ក៏បាន ថ្មើរ​ណា​ក៏បាន តាមរយៈ​ការ​ចេញ​សែក (មូលប្បទានបត្រ) ទៅ​ឲ្យ​ដៃគូ​របស់​គាត់ ។ ប៉ុន្តែ ឥឡូវ ជាមួយនឹង current account plus (គណនី​ចរន្ត​ផ្លើស) ហ្នឹង​ អ្វីៗ​គាត់​ធ្វើ​បាន​ដដែល អត់​មាន​ការប្រែប្រួលទេ ប៉ុន្តែ បាន​ទាំង​ការប្រាក់ពីធនាគារ​ថែមទៀត ។» 

លោកស្រី​នាយិកាបាន​បន្ថែមទៀតថា «ធនាគារ​មាន​បំណង​ជួយ​ដល់អតិថិជន​ប្រើប្រាស់​សាច់​លុយ​របស់​គាត់​កាន់​តែ​មានប្រសិទ្ធភាព​ហើយ ថែមទាំង​បាន​ការប្រាក់​បន្ថែមទៀត ។»


តើ​អត្រា​ការប្រាក់​សម្រាប់គណនី​ចរន្ត​ផ្លើស​យ៉ាង​ដូចម្ដេចដែរ ? សូមចុចលើ LINK នេះដើម្បី​អាន​លម្អិត!


គណនី​ចរន្ត​ផ្លើស (Current Account Plus) របស់​ ធនាគារ​ អេស៊ីលីដា ។

អតិថិជន​អាច​ស្នើសុំ​បើក​គណនី​ជា​ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ ហើយត្រូវស្នើសុំជាវមូលប្បទានបត្រ ដើម្បីប្រើប្រាស់តាមគោលការណ៍។ អតិថិជន​អាច​ដាក់​ប្រាក់​បញ្ញើ​ក្នុង​គណនីតាមចំនួនកំណត់ដែលអាចទទួលបានអត្រាការប្រាក់ ឬតាមលទ្ធភាពជាក់ស្តែង។ មធ្យោបាយក្នុងការដាក់ប្រាក់ រួមមាន ៖ ការដាក់សាច់ប្រាក់ ឬមូលប្បទានបត្រ នៅតាមបញ្ជរ ម៉ាស៊ីន CRM ឬផ្ទេរប្រាក់ចូលតាមរយៈសេវាធនាគារអេឡិចត្រូនិក ឬឌីជីថល ឬសេវាបញ្ជាអចិន្រ្តៃយ៍ថេរ (Standing Order) ជាដើម។ 

អតិថិជនអាចដកជាសាច់ប្រាក់ ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់ ឬទូទាត់ផ្សេងៗតាមតម្រូវការ។ មធ្យោបាយក្នុងការដកប្រាក់ និងទូទាត់ នៅតាមបញ្ជរ ឬទូទាត់តាមរយៈប្រព័ន្ធធនាគារអេឡិចត្រូនិក ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន លុបគម្រោងចាក់វ៉ាក់សាំងរបស់ចិនវិញ ព្រោះលើសអាយុ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១។ ប៉ុ…

ក្រុមហ៊ុនជប៉ុនធំមួយសម្រេចឈប់វិនិយោគជាមួយមីយ៉ាន់ម៉ាដោយសាររដ្ឋប្រហារយោធា

ព័ត៌មាន
ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំរបស់ជប៉ុន Kirin Beer Holdings បានចេញសេចក្តីប្រកាសនៅថ្ងៃសុក្រទី៥កុម្ភៈឆ្នាំ២០២១នេះថា ខ្លួននឹងបញ្ចប់ការបណ្តាក់ទុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ