ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

កម្ពុជានឹងទៅគោះទ្វារវិនិយោគនៅសហរដ្ឋអាម៉េរិក ដើម្បីទាក់ទាញការវិនិយោគពីប្រទេសនេះមកកាន់កម្ពុជាឱ្យកាន់តែច្រើន


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងដឹកនាំប្រតិភូបំពេញបេសកកម្មគោះទ្វារវិនិយោគនៅសហរដ្ឋអាម៉េរិកប្រមាណ២សប្ដាហ៍ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា តាមរយៈការគោះទ្វារនេះកម្ពុជានឹងអាចស្រូបទាញការវិនិយោគថ្មីពីសហរដ្ឋអាម៉េរិកបន្ថែមទៀត ស្របពេលសហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូងនូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋ និងឯកជនកាលពីពេលថ្មីៗ ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មី ដែលម
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ដោយ

ការបង្ហាញគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាកាលពីទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងថា នឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាម៉េរិកក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិន នៅសហរដ្ឋអាម៉េរិកប្រមាណ២សប្ដាហ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ជឿជាក់ថា វត្តមាន និងប្រតិបត្តិការក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន នឹងចូលរួមបានកាន់តែប្រសើរក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកស្រីភារធារី ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន និងបេសកកម្មការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសហរដ្ឋអាម៉េរិក នាសប្ដាហ៍ក្រោយនេះ។

សូមបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់កម្ពុជា-អាម៉េរិកបានរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនារវាងរដ្ឋនិងឯកជនកម្ពុជា-អាម៉េរិក លើកទី១នេះ បានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។

យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់ និងវិនិយោគិនថ្មីៗ តាមរយៈការបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ៖ ខេមបូណូមីស,រូបភាព ឯកសារ




អត្ថបទបន្ទាប់


និយ័តករមូលបត្រកម្ពុជាចាប់ដៃគ្នាជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបង្កើនទំនុកចិត្តរបស់វិនិយោគិនលើវិស័យមូលបត្រ

និយ័តករមូលបត្រកម្ពុជា និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការដាក់ប្រើថ្នាលផ្ទៀងផ្ទាត់ឯកស…

តើអ្នកជំនាញក្នុងវិស័យទេសចរណ៍មានការរំពឹង និងយល់ឃើញបែបណាចំពោះការផ្លាស់ប្តូរក្បាលម៉ាស៊ីដឹកនាំក្រសួងទេសចរណ៍?

រដ្ឋសភាបានគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប ដោយក្នុងនោះឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ត្រូវបានផ្លាស់ទៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ