អ្នកបំបែកខ្លួន

អ្នកបំបែកខ្លួន កំពុងសាបព្រោះភាពភ័យខ្លាចនៅក្នុងខេត្តទេសចរណ៍សំខាន់ៗ៣របស់ថៃ


ប្រភពសន្តិសុខនៅភាគខាងត្បូងប្រទេសថៃបាននិយាយថា ការរកឃើញគ្រាប់បែកថ្មីៗនេះនៅក្នុងខេត្តទេសចរណ៍ចំនួន៣រួមមានខេត្តភូកេត ផាងហ្កា និងក្រាប៊ី គឺជាការពង្រីកយុទ្ធសាស្ត្រនៃសកម្មភាពបះបោរនៅភាគខាងត្បូងប្រទេស ដែលមានបំណងបំផ្លាញទំនុកចិត្តភ្ញៀវទេសចរ និងបំផ្លាញសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសក្នុងវិស័យទេសចរណ៍តែម្ដង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
អ្នកបំបែកខ្លួន
ដោយ

កាលពីថ្ងៃទី២៦ ខែមិថុនា ឧត្តមសេនីយ៍ឯកលោក ផៃសាន នូសាង (Paisan Nusang) មេបញ្ជាការយោធភូមិភាគទី៤នៅភាគខាងត្បូងប្រទេសថៃ បានបង្ហាញពីការចាប់ខ្លួនមនុស្សមួយចំនួននៅខេត្តទេសចរណ៍ចំនួន៣រួមមានខេត្តផាងហ្កា ប៉ាតានី និងភូកេតដោយគេបានរកឃើញសម្ភារៈផលិតគ្រាប់បែកនៅជាប់នឹងខ្លួនរបស់ពួកគេ ក្រោយទទួលបានការរាយការណ៍ពីពលរដ្ឋមូលដ្ឋាន។ ការចាប់ខ្លួននេះបានទប់ស្កាត់ផែនការបង្កៃគ្រាប់បែកជាច្រើននៅខេត្តភូកេត។

ដោយហេតុតែបុរសទាំងពីរមកពីខេត្តប៉ាតានី ដូច្នេះហើយប៉ូលិស ក៏បានបញ្ជូនពួកគេទៅកាន់ខេត្តនេះវិញ ដើម្បីសួរចម្លើយ ខណៈគេទទួលបានព័ត៌មានថា ពួកគេគ្រោងនឹងវាយប្រហារនៅទូទាំងតំបន់ឆ្នេរសមុទ្រអានដាម៉ាន (Andaman) នៅភាគខាងត្បូងប្រទេសនេះ។ អ្នកដែលបានចាប់ខ្លួនខ្លះ ក៏បានសារភាពដែរថា ពួកគេកំពុងធ្វើការងារនេះក្រោមការបញ្ជារបស់ក្រុមបះបោរ BRN ក្នុងប្រទេសក្បែរខាងមួយ ហើយគ្រោងនឹងវាយប្រហារមជ្ឈមណ្ឌលសេដ្ឋកិច្ចដូចជាខេត្តក្រាប៊ី ផាងហ្កា និងភូកេតជាដើម។

ប្រភពប៉ូលិសល្បាតព្រំដែនបានកត់សម្គាល់ថា ការសម្រេចចិត្តវាយប្រហារនៅខាងក្រៅតំបន់បះបោរជាប្រពៃណីនោះទំនងជាដោយការតែមានការពង្រឹងសន្តិសុខនៅតាមខេត្តភាគខាងត្បូង ដែលបានរារាំងផែនការវាយប្រហារជាច្រើននៅប៉ុន្មានខែថ្មីៗនេះ។ ជាលទ្ធផល ក្រុមបះបោរបានបង្វែរផែនការរបស់ពួកគេទៅកាន់តំបន់ងាយរងគ្រោះ និងតំបន់ល្បីៗ។

លោកឧត្ដមសេនីយ៍ឯក ផៃសាន បានបញ្ជាក់ថា គ្រាប់បែកដែលប៉ូលិសបានរឹបអូសទាំងនេះមិនបណ្ដាលឱ្យស្លាប់ទេ គឺគ្រាន់តែបង្កការរំខានតែប៉ុណ្ណោះ ព្រោះវាគ្រាន់តែមានចំហេះ និងគ្រាប់រំសេវ ប៉ុន្តែគ្មានអំបែងផ្ទុះនោះទេ។ ដូច្នេះហើយ អ្នកបះបោរបង្កើតគ្រាប់បែកនេះឡើងក្នុងចេតនាសាបព្រោះការភ័យខ្លាច និងភាពចលាចលប៉ុណ្ណោះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឫទ្ធី សន្យាជួយទិញកសិផលពីកសិករឱ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ ក្រោយថៃបិទច្រកព្រំដែន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប សន្យាជួយប្រមូលទិញកសិផលពីកសិករយកមកកែច្នៃ និងផលិតជាចំណីសត្វឱ្យអស់ពីលទ្ធភាពតាមតែអាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ