រដ្ឋយ៉ាងហោចចំនួន១៤

រដ្ឋជាច្រើនដាក់ពាក្យប្តឹងប្រឆាំងការតែងតាំងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ជាប្រធានទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល


យ៉ាងហោចណាស់មានរដ្ឋចំនួន១៤ បានដាក់ពាក្យប្តឹងប្រឆាំងនឹងការតែងតាំងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ជាប្រធានទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយពួកគេចាត់ទុកការតែងតាំងនេះ គឺខុសច្បាប់។ ការដាក់ពាក្យបន្តឹងរបស់រដ្ឋទាំងនេះកើតឡើងក្រោយកំពូលមហាសេដ្ឋីមានជាងគេលើពិភពលោករូបនេះ ត្រូវបានគេចោទថា ជាអ្នកនៅពីក្រោយគម្រោងកាត់បន្ថយចំនួនបុគ្គលិករដ្ឋាភិបាល និងការបង្កកកញ្ចប់មូលនិធិសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រដ្ឋយ៉ាងហោចចំនួន១៤
ដោយ

អគ្គមេធាវីនៅរដ្ឋជាច្រើនបានដាក់ពាក្យប្តឹងភាពស្របច្បាប់របស់លោក អេឡិន ម៉ាស់ ដែលត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងឲ្យធ្វើជាប្រធានទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល។ គោលបំណងនៃការដាក់ពាក្យប្តឹងនេះ គឺដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់កំពូលមហាសេដ្ឋីរូបនេះ ក្នុងការកាត់បន្ថយការចំណាយរបស់សហព័ន្ធក្នុងនាមជាប្រធានទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតី ដែលជាការបង្កើនការតស៊ូផ្លូវច្បាប់លើឥទ្ធិពលរបស់មហាសេដ្ឋីរូបនេះនៅសេតវិមាន។

នៅក្នុងពាក្យបណ្តឹងខាងលើបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថា បានតែងតាំងលោក ម៉ាស់ ដោយគ្មានការអនុញ្ញាតពីសភាសហរដ្ឋអាម៉េរិក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC អគ្គមេធាវីដែលផ្តុំគ្នាធ្វើពាក្យបណ្តឹងប្តឹងលោក អេឡិន ម៉ាស់ មានដល់ទៅដល់១៤រដ្ឋឯណោះ។ ពួកគេបានអះអាងថា ការតែងតាំងលោក ម៉ាស់ ឲ្យដឹកនាំស្ថាប័នដែលមិនធ្លាប់មានពីមុនមកនៅសហរដ្ឋអាម៉េរិក គឺខុសពីរដ្ឋធម្មនុញ្ញ។

ក្រុមអគ្គមេធាវីទាំងនោះ ក៏បានចោទប្រកាន់ស្ថាប័នថ្មីដែលលោក ម៉ាស់ កំពុងដឹកនាំថា កំពុងបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក និងជាស្ថាប័នដែលកំពុងបង្កភាពភាពវឹកវរនៅសហរដ្ឋអាម៉េរិក។ ពាក្យបណ្តឹងក៏បានលើកឡើងដែរថា អំណាចរបស់លោក ម៉ាស់ ហាក់ដូចជាគ្មានដែនកំណត់ និងគ្មានការត្រួតពិនិត្យ។

ក្រៅពីរដ្ឋទាំងនេះ លោក ម៉ាស់ ក៏បានរងនូវពាក្យបណ្តឹងពីបុគ្គលិក និងអតីតបុគ្គលិករបស់ USAID ចំនួន២៦រូបផ្សេងទៀតផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យសេតវិមានលោកស្រី ខារ៉ូលីន លីវីត (Karoline Leavitt) បាននិយាយម្តងហើយម្តងទៀតថា លោក ម៉ាស់ កំពុងអនុវត្តតាមច្បាប់សហព័ន្ធដែលអាចអនុវត្តបានទាំងអស់។

យ៉ាងណាក៏ដោយទាំងលោក អេឡិន ម៉ាស់ និងលោក ដូណាល់ ត្រាំ សុទ្ធតែបានលើកឡើងថា អ្វីដែលទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាលថ្មីបានធ្វើ គឺគ្រាន់តែចង់យកកាកសំណល់រដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាអំពើពុករលួយចេញតែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអាស៊ីកមម្រិតណា ទើបជប៉ុន និងកូរ៉េខាងត្បូង ខំប្រឹងខ្នះខ្នែងខ្លាំងម្ល៉េះ?

រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសនាំចេញដែកដ៏សំខាន់នៅអាស៊ី កំពុងប្រញាប់ប្រញាល់រៀបចំការឆ្លើយតបទៅនឹងការដំឡើងពន្ធ២៥% របស់លោក…

រឿងកម្ចីអនឡាញខុសច្បាប់! រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឱ្យសង ហើយបើមានការរករឿងត្រូវប្តឹងទៅសមត្ថកិច្ច

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកឱ្យពលរដ្ឋកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ដ្បិតវាអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុលដោយសារអត្រាការប្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ