រំដោះ​ចិញ្ចើម​ផ្លូវ

ពលរដ្ឋ៖ការ​រំដោះ​ចិញ្ចើម​ផ្លូវ​របស់​អាជ្ញាធរ​មិន​ខុស​ពី​ការ​វែក​ចក


ការ​យក​ចិញ្ចើម​ផ្លូវ​មក​ធ្វើ​អាជីវកម្ម បាន​ក្លាយ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​មាន​កក​ស្ទះ​ចរាចរណ៍ និង​ធ្វើ​ឲ្យ​ដង​ផ្លូវ​ជា​ច្រើន​នៅ​ក្រុង​ភ្នំពេញ មិន​មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​ថ្មើរ​ជើង ខណៈ​ដែល​ពលរដ្ឋ​ជាទូទៅ ប្រាថ្នា​ចង់​បាន​ចិញ្ចើម​ផ្លូវ​ស្រស់​ស្អាត ដើម្បី​ដើរនិង​ហាត់​ប្រាណ​ជាដើម។ តើ​យុទ្ធនាការ​រំដោះ​ចិញ្ចើម​ផ្លូវ​មាន​ប្រសិទ្ធភាព​កម្រិត​ណា?
ពលរដ្ឋ៖ការ​រំដោះ​ចិញ្ចើម​ផ្លូវ​របស់​អាជ្ញាធរ​មិន​ខុស​ពី​ការ​វែក​ចក
ដោយ

តាម​ពិត​ទៅ ការ​រំដោះ​ចិញ្ចើម​ផ្លូវ​បាន​ក្លាយ​ជា​បញ្ហា​ដ៏​ស្មុគ​ស្មាញ ព្រោះ យុទ្ធនាការ​នេះ​ត្រូវ​បាន​ពលរដ្ឋ​ជាទូទៅ​ប្រាថ្នា​ចង់​បាន ហើយ​បាន​រិះគន់​យុទ្ធនាការ​នេះ​ថា មិន​ខុស​ពី​ការ​វែក​ចក​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ បើ​អាជ្ញាធរ​អនុវត្ត​តឹងរ៉ឹង​មែន នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​រាប់​ម៉ឺន​រាប់​សែន​​គ្រួសារ ដែល​រស់​ពឹង​លើ​របរ​តាម​ចិញ្ចើម​ផ្លូវ។ 

ទាក់ទង​បញ្ហា​នេះ លោក គង់ រតនៈ អនុប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​អត្ថាធិប្បាយ​ថា មាន​មូលហេតុ​ចំនួន​២ ដែល​ធ្វើ​ឲ្យ​យុទ្ធនាការ​នេះ​មិន​ទទួល​បាន​ជោគជ័យ គឺ​ពលរដ្ឋ​មិន​ចូល​រួម​ ហើយ​ការ​អនុវត្ត​របស់​អាជ្ញាធរ​មិន​មាន​យន្ដការ​ច្បាស់​លាស់។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ទីមួយ គឺ​ពលរដ្ឋ​មិន​ចូលរួម​បាន​ច្រើន​ទេ ព្រោះ គាត់​សម្អាង​លើ​សេដ្ឋកិច្ច​របស់​ពួកគាត់​ពឹងផ្អែក​លើ​ការ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ។ ពួក​គាត់​ដាក់​តាំង​របស់​របរ​លើ​ចិញ្ចើម​ថ្នល់ ហើយ​គាត់​ដឹង​ទៀត​ថា ពេល​អាជ្ញាធរ​មក គាត់​រើ​ចូល តែ​អាជ្ញាធរ​ទៅ​បាត់ គាត់​តាំង​លើ​ចិញ្ចើម​ផ្លូវ​ដដែល។ ទីពីរ អាជ្ញាធរ​មូលដ្ឋាន មិន​មាន​យន្ដការ​នៃ​ការ​ពង្រឹង​ច្បាប់ ដូចជា ច្បាប់​មាន​ហើយ​ថា ចិញ្ចើម​ផ្លូវ​មិន​ត្រូវ​បាន​រំលោភ អ៊ីចឹង​បើ​ពលរដ្ឋ​នៅ​តែ​រំលោភ​យក​ចិញ្ចើម​ថ្នល់ គាត់គួរ​តែ​ទទួល​ការ​ពិន័យ​ផ្សេងៗ។ បើ​អាជ្ញាធរ​ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​ច្បាស់​លាស់។…បើ​សិន​ជា​អាជ្ញាធរ​អនុវត្ត​ឲ្យ​មាន​ភាព​ស្មើៗ​គ្នា កុំ​លំអៀង និង​កុំ​យក​សំណូក នោះ​ចិញ្ចើម​ផ្លូវ​នឹង​ប្រសើរ​ឡើង»។    

លោក​បន្ថែម​ថា កង្វះ​ចិញ្ចើម​ផ្លូវ បាន​បង្ក​បញ្ហា​ជា​ច្រើន ដូចជា ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ថ្មើរ​ជើង​ដែល​មិន​មាន​ឧបករណ៍​ការពារ​ដូច​អ្នក​ប្រើ​យាន​ជំនិះ បង្ក​ឲ្យ​មាន​ការ​ស្ទះ​ចរាចរណ៍ និង​ខូច​សោភ័ណ​ភាព​ទីក្រុង​ជាដើម។ លោក​បន្ត​ថា មុន​នឹង​បណ្ដេញ​អ្នក​លក់​ដូរ​តាម​ផ្លូវ អាជ្ញាធរ​គួរតែ​មាន​ដំណោះស្រាយ​មួយ​ផ្សេង​ទៀត ចៀសវាង​មាន​ជម្លោះ​កើត​ឡើង។ 

ទាក់ទង​នឹង​បញ្ហា​នេះ លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា រដ្ឋបាល​សាលា​រាជ​ធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​រំដោះ​ចិញ្ចើម​ផ្លូវ​តាំង​ពី​ដើម​ឆ្នាំ​២០១៨ ដោយ​បាន​ជ្រើសរើស​មហា​វិថី​អាទិភាព​ចំនួន​១១ ដើម្បី​ធ្វើ​ជា​គំរូ​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​នេះ។ 

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «រហូត​មក​ដល់​ពេល​នេះ យើង​គិត​ថា ជា​លទ្ធផល យើង​ទទួល​បាន​៨០ ទៅ ៨៥​ភាគរយ​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​នានា កំពុងតែ​សស្រាក់​សស្រាំ​ក្នុង​ការ​រៀបចំ​ទៅ​តាម​គោលដៅ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផែនការ​របស់​យើង​ទទួល​បាន​ជោគជ័យ និង​បញ្ជ្រាប​ទៅ​កាន់​ទីតាំង​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុង​ភ្នំពេញ»។  

ទាក់ទងនឹង​មតិ​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​មួយ​ចំនួន ដែល​តែងតែ​ផ្តល់​លុយ​កាក់​ជាថ្នូរ​នឹង​ការ​មិន​បណ្ដេញ​ពួកគាត់ លោក ម៉េត មាសភក្ដី បាន​អះអាង​ថា ក្រុង​បាន​ទទួល​យក​មតិ​របស់​ពលរដ្ឋ ហើយ​ក្រុងនឹ​ង​ខិតខំ​អនុវត្ត​យុទ្ធនាការ​នេះ​បន្ដ​ទៀត ពីព្រោះ ការ​កែ​ប្រែ​ផ្នត់​គំនិត​របស់​ពលរដ្ឋ ត្រូវ​ប្រើ​ពេល​វេលា​យូរ​ដោយ​មិន​អាច​កំណត់​បាន​ថា តើ​ពេល​ណា​ទើប​អាច​រំដោះ​ចិញ្ចើម​ផ្លូវ​បាន​ទាំង​ស្រុង​នោះ​ទេ?៕    

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ Exchange Square កម្ពស់១៦ជាន់ បើកសម្ពោធផ្លូវការហើយ ក្រោយពីដំណើរ​ការ​សាកល្បង​បានមួយរយៈ

ព័ត៌មាន
អគារពាណិជ្ជកម្មទំនើបមួយដែលមានឈ្មោះថា EXCHANGE SQUARE កម្ពស់១៦ជាន់ ដែលស្ថិតនៅក្បែរអគារវឌ្ឍនៈ និងអគារកាណាឌីយ៉ានោះ បានសម្រេចបើកសម្ពោធជាផ្…

ឆ្នាំ២០១៨នេះ នឹងមានសណ្ឋាគារ១ពាន់បន្ទប់ បើកឲ្យប្រើប្រាស់នៅខេត្តព្រះសីហនុ

ព័ត៌មាន
ទន្ទឹមនឹងកំណើនភ្ញៀវទេសចររៀងរាល់ឆ្នាំ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ឆ្នាំ២០១៨នេះ ខេត្តព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ