អាមេរិកនឹងបិទខ្ទប់សេដ្ឋកិច្ចថ្មី

តើអាមេរិកនឹងបិទខ្ទប់សេដ្ឋកិច្ចថ្មីទៀតដែរទេ ខណៈចំនួនអ្នកឆ្លងថ្មីហក់ឡើងដល់ ១០ម៉ឺននាក់ក្នុងមួយថ្ងៃ?


មេរោគកូវីដ-១៩ បំប្លែងថ្មី ឌែលតា នៅតែបន្ដរាលដាលនៅអាមេរិកគួរឲ្យកត់សម្គាល់បើទោះបីជា ប្រទេសមហាអំណាចមួយនេះ មានការចាក់វ៉ាក់សាំងបានកាន់តែច្រើនឡើងក្ដី។ តួយ៉ាងថ្មីៗនេះ ក្រុមហ៊ុនមួយចំនួននៅអាមេរិកបានតម្រូវឲ្យបុគ្គលិកត្រូវចាក់វ៉ាក់សាំងមុននឹងចូលមកធ្វើការ ខណៈក្រុមហ៊ុនធំៗជាច្រើនទៀតនៅមិនទាន់បើកការិយាល័យឲ្យបុគ្គលិកចូលធ្វើការនៅឡើយ។ បើទោះបីជា ស្ថានភាពមេរោគបំប្លែងថ្មី ឌែលតា កំពុងបង្កឲ្យមានក្ដីបារម្ភជាងពេលមុនក្ដី ប៉ុន្ដែ បើតាមមន្ត្រីសេតវិមានអះអាងថា អាមេរិក នឹងមិនធ្វើការបិទខ្ទប់សេដ្ឋកិច្ចរបស់ខ្លួនទៀតនោះឡើយ។
កូវីដ-១៩ នឹងធ្វើឲ្យអាមេរិកបិទខ្ទប់សេដ្ឋកិច្ចវិញទេ
ដោយ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មី​ៗ​នេះ លោកស្រី  ចេ​ន សា​គី (Jen Psaki)  បាន​លើក​ឡើង​ដោយ​ប្រៀបធៀប​ថា នៅ​ពេល​នេះ ករណី​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ថ្មី​ៗ​នេះ ក៏​ដូច​ជា​វត្តមាន​មេរោគ​បំប្លែង​ថ្មី ឌែ​លតា មិន​ទាន់​អាច​ធ្វើ​ឲ្យ​អា​មេ​រិ​ក​ឈាន​ទៅ​បិទ​ខ្ទប់​សេដ្ឋកិច្ច​របស់​ខ្លួន ឬ បិទ​សាលារៀន​នោះ​ទេ ដ្បិតថា ស្ថានភាព​នា​ពេល​នេះ គឺ​អា​មេ​រិ​ក​រឹង​មាំ​ជាង​មុន តាំងពី​ពេល​ដែល​រដ្ឋាភិបាល លោក​ចូ​បៃ​ឌិន ចូល​ដឹកនាំ​ប្រទេស​មក​។

បើ​ទោះបីជា​ស្ថានភាព​ការងារ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហាក់​មាន​ភាព​ស្ទុះ​ងើប​វិញ​បន្ដិច​ក្ដី ប៉ុន្ដែ នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ការ​ឆ្លង​កូ​វី​ដ​-១៩ នៅ​តែ​បន្ដ​កើនឡើង ខណៈ​ដែល​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ត្រូវ​បាន​បន្ដ​ធ្វើ​ឡើង​វិញ រីឯ​ការ​ចាក់​វ៉ាក់សាំង​ក៏​ត្រូវ​បាន​តម្រូវ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ វ៉ាក់សាំង​កូ​វី​ដ​-១៩ ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​បាន​ទូលំទូលាយ គឺ​នៅ​ក្នុងអំឡុងពេល​ដែល​លោក​បៃ​ឌិន បាន​ចូល​មក​កាន់​តំណែង​ប្រធានាធិបតី ហើយ​បើ​គិត​មក​ទល់​ពេល​នេះ អា​មេ​រិ​ក​មាន​ពលរដ្ឋ​សរុប ១៩៣​លាន​នាក់​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ចំនួន ១​ដូ​ស ខណៈ​ដែល​ក្នុង​ចំណោម​វ៉ាក់សាំង​ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​អា​មេ​រិ​ក​ចំនួន​៣​ប្រភេទ គឺ​មាន​២​ប្រភេទ​តម្រូវ​ឲ្យ​ចាក់​២​ដូ​ស​ក្នុង​ម្នាក់ ខណៈ​ដែល​១​ប្រភេទ​ទៀត គឺ​ចាក់​តែ​១​ដូ​ស​ប៉ុណ្ណោះ​។

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​អា​មេ​រិ​ក គិត​មក​ទល់​ពេល​នេះ មាន​ប្រមាណ ៥,៤% ខណៈ​ដែល​កាលពី​អំឡុង​ពេល​មានការ​បិទ​អាជីវកម្ម​ដោយសារ​តែ​ការ​ផ្ទុះ​កូ​វី​ដ​-១៩​រាតត្បាត​លើក​ដំបូង ក្នុង​អំឡុង​ខែ មេ​សា ឆ្នាំ​២០២០ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​អា​មេ​រិ​ក​មាន​ដល់​ជិត​១៥%​ឯណោះ​។

បើ​មើលទៅ​លើ​តួលេខ​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​អា​មេ​រិ​ក នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ប្រមាណ ១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ គឺ​មានការ​កើនឡើង​ដល់​ទៅ ១០​ដង បើ​ធៀប​នឹង​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​កាលពី​ខែមិថុនា​។ ចំ​ពេល​ស្ថានភាព​ឆ្លង​កូ​វី​ដ​-១៩ កើនឡើង ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​អា​មេ​រិ​ក​គឺ Amazon បាន​ប្រាប់​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​នៅ​ស​ប្ដា​ហ៍​នេះ​ថា ពួក​គេ​មិន​ត្រូវ​មក​ធ្វើ​ការងារ​ក្នុង​ការិយាល័យ​នោះ​ទេ គឺ​រង់ចាំ​ដល់​ខែ មក​រា​ឆ្នាំ​២០២២​។ ទន្ទឹម​នឹង​ករណី​ឆ្លង​បន្ដ​កើនឡើង​នេះ ក៏​មានការ​ព្រួយបារម្ភ​ជា​ថ្មី​ទៀត​ថា សាលារៀន​នៅ​អា​មេ​រិ​ក​ក៏​អាច​នឹង​ត្រូវ​បន្ដ​ឲ្យ​រៀន​ពី​ចម្ងាយ តាម​អន​ឡាញ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ អា​មេ​រិ​កបាន​សម្រេច​បន្ដ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចេញចូល​ក្រៅប្រទេស​ដដែល ហើយ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​មាន​ផែនការ​នឹង​ចេញ​វិធានការ​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​សហរដ្ឋអាមេរិក ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស ទើប​អាច​ចូល​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលបានជំនួយបន្ទាន់៤លានដុល្លារពីសហរដ្ឋអាមេរិក

ព័ត៌មាន
កម្ពុជាទទួលបានជំនួយបន្ទាន់ពីសហរដ្ឋអាមេរិកចំនួន ៤លានដុល្លារនៅក្នុងការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាដែលកំពុងតែជួបការឆ្…

ក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំមួយ គ្រោងបោះផ្សាយលក់ភាគហ៊ុនក្នុងទីផ្សារក្នុងស្រុកតម្លៃជាង៧ពាន់ដុល្លារ ក្រោយរងការបង្ក្រាបពីអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំ China Telecom ដែលត្រូវបានគេស្គាល់ថា ជារឿយៗរមែងរងសម្ពាធ ការហាមប្រាម និងទណ្ឌកម្មពីរដ្ឋាភិបាលអាមេរិក ជាពិសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ