អត្ថបទក្រុមហ៊ុន

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៊ិន ឯ.ក និង ក្រុមហ៊ុន ឡឺហ្ក្រង់ អេឡិចទ្រីក


ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៊ិន ឯ.ក និង ក្រុមហ៊ុន ឡឺហ្ក្រង់ អេឡិចទ្រីក
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៊ិន ឯ.ក និង ក្រុមហ៊ុន ឡឺហ្ក្រង់ អេឡិចទ្រីក

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ឡឺហ្ក្រង់ អេឡិចទ្រីក

គឺអ្នកឯកទេសជាសកលលើវិស័យហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងអគារបែបទំនើប ហើយក៏ជា ក្រុមហ៊ុនឈានមុខគេលើទីផ្សារអន្តរជាតិយ៉ាងហោចណាស់ 27 ប្រទេស ត្រូវបានគេទទួលស្គាល់ អំពីគុណភាព របស់ផលិតផល​។ នៅជុំវិញពិភពលោក ក្រុមហ៊ុននេះបានធ្វើការដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធអគារអគ្គិសនី និងឌីជីថល ដោយជួយធ្វើឌីជីថលពួកគេកាត់បន្ថយកម្រិតកាបូន ហើយ ឡឺហ្ក្រង់ (Legrand ) មានដំណោះស្រាយសម្រាប់គ្រប់ប្រភេទនៃអគារ - អគារលំនៅដ្ឋាន មជ្ឈមណ្ឌលទិន្នន័យ និងអគារដែលមិនមែនជាលំនៅដ្ឋានផ្សេងៗទៀតច្រើន ។

ជំនាញបច្ចេកវិទ្យាដែលមានមុខតំណែងឈានមុខគេ ទាំងភាពធំទូលាយ ភាពខុសគ្នានៃការផ្តល់ជូនរបស់ខ្លួន វត្តមានក្នុងឆាកអន្តរជាតិ និងអំណាចនៃម៉ាកយីហោមួួយនេះ បានរួមបញ្ចូលគ្នាដើម្បីធ្វើឲ្យ ឡឺហ្ក្រង់ (Legrand ) ក្លាយជាអ្នកបង្កើនល្បឿនពិភពលោក ហើយមានវត្តមាននៅក្នុងប្រទេសជិត 90 ដែលមានកម្លាំងការងារសរុបជាង 38,200 នាក់ បានបង្កើតការលក់ជិត 7 ពាន់លានអឺរ៉ូក្នុងឆ្នាំ 2021 ។ ក្រុមហ៊ុនមួយនេះក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាមរយៈអ្នកចែកចាយអស់រយៈពេលជាង 20 ឆ្នាំមកហើយដែរ ដោយមានក្រុមហ៊ុន និងអគាធំៗជាច្រើនជ្រើសរើសយកទៅប្រើប្រាស់ ។

ដោយការសំឡឹងមើលឃើញអំពី ភាពខ្លាំងនៃផលិតផលរបស់ក្រុមហ៊ុនមួយនេះទើប ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក បានសម្រេច ចាប់យកភាពជាដៃគូ សម្រាប់ការផ្តល់ជូន អតិថិជន នូវផលិតផលមួយដែលមានគុណភាពខ្ពស់ ។ នេះក៏បានបង្ហាញពីគុណសម្បត្តិថា បុរី មេគង្គ លែនដែលថា មិនត្រឹមតែជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏រឹងមាំមួយតាមរយៈការរចនា គុណភាពនៃអចលនទ្រព្យប៉ុណ្ណោះទេ សូម្បីតែ ការដំឡើងគ្រឿងសម្ភារបរិក្ខានីមួយៗ គ្រឿងដំឡើងប្រព័ន្ធ អគ្គីសនី សម្ភារបន្ទប់ទឹក ក៏ក្រុមហ៊ុន បានគិតគូយ៉ាងដិតដល់ និងសម្រឹតសម្រាំងជាទីបំផុត ជូនដល់អតិថិជន ។

សម្រាប់ម៉ូតផ្ទះទាំងអស់របស់បុរី មេគង្គលែន ត្រូវបានរចនាឡើងតាមរចនាបថ អឺរ៉ុប ដើម្បីបំពេញជាមួយនឹងតម្រូវការរស់នៅជាក់ស្តែងរបស់អតិថិជនសម្រាប់បទពិសោធន៍រស់នៅបែបអភិជន ពោរពេញទៅដោយឧត្តមភាព និងភាពស៊ីវីល័យ សម្រាប់ម៉ូតផ្ទះវិញគឺមានច្រើនជម្រើស រួមមាន៖ វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ ផ្ទះប្រកបអាជីវកម្ម និង វីឡាកូនកាត់ ។ សព្វថ្ងៃក្រុមហ៊ុននេះមានគម្រោងធំៗចំនួនពីរបានដោយជោគជ័យ នោះគឺ គម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ ហួសវត្តក្រាំងធ្នង់ជិត១គីឡូម៉ែត្រ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា ហួសស្ពានទី១០ ប្រមាណ ១៥០ម៉ែត្រ ៕




អត្ថបទបន្ទាប់


កិច្ចប្រជុំកំពូលៗចំនួន៣ នឹងត្រូវរៀបចំនៅក្នុងតំបន់អាស៊ាន រួមទាំងទាំងកម្ពុជា នៅខែវិច្ឆិកានេះ

ស្របពេលដែលស្ថិរភាពសន្តិសុខសកលត្រូវរង្គោះរង្គើ សេដ្ឋកិច្ចមិនប្រាកដប្រជា តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ដែលគ្រប់គ្នាមើលឃើញថា ជាតំបន់ភ្លឺស្វាងជាងគ…

ក្រុមហ៊ុន ឌឹ ផ្លរ៉ា ចាប់ដៃគូជាមួយនឹងសម្ព័ន្ធសណ្ឋាគារលំដាប់ពិភពលោក អេ ឃឺ (Accor) បង្កើតសណ្ឋាគារផ្កាយ4 នៅកណ្ដាលរាជធានីភ្នំពេញ

ក្រុមហ៊ុន ឌឹ ផ្លរ៉ា អ៊ិនវ៉េសមិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសម្ព័ន្ធសណ្ឋាគារលំដាប់ពិភពលោក អេ ឃឺ (Accor) ដើម្បី បង្កើត …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ