វិស័យពាណិជ្ចកម្ម

សិង្ហបុរី និងម៉ាឡេស៊ីនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្សរួមគ្នា ដែលមានទំហំធំជាងសិង្ហបុរី៤ដង


សិង្ហបុរី និងម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) ខ្នាតយក្សមួយ ដែលមានទំហំធំជាងប្រទេសសិង្ហបុរី រហូតដល់ទៅ៤ដង តភ្ជាប់តំបន់ព្រំដែននៃប្រទេសទាំងពីរ។ តែយ៉ាងណា ការទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចភ្លាមៗរវាងប្រទេសទាំងពីរ វាអាស្រ័យលើការអនុវត្តកិច្ចព្រមព្រៀង ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀតចាប់តាំងពីកិច្ចពិភាក្សាបានចាប់ផ្តើមក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យពាណិជ្ចកម្ម
ដោយ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង់ (Lawrence Wong) នៅថ្ងៃទី៧ ខែមករា បានចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZ) ខ្នាតយក្ស នៅក្នុងរដ្ឋភាគខាងត្បូងចូហ័រ (Johor) ក្បែរព្រំដែនដ៏អ៊ូអររបស់ប្រទេសសិង្ហបុរី។ ពិធីចុះហត្ថលេខានេះត្រូវបានពន្យារពេលមកទល់នឹងខែមករា នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីសិង្ហបុរីលោក ឡរ៉េន វង់ បានឆ្លងវីរុសកូវីដ-១៩។

ខណៈដែលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានទម្លាយឱ្យដឹង ក្រុមមន្ត្រីនៅក្នុងរដ្ឋចូហ័រ (Johor) ធ្លាប់បាននិយាយពីមុនថា ពួកគេរំពឹងថា តំបន់នេះនឹងបង្កើតការងារថ្មីបានរហូតដល់ទៅ១សែនកន្លែង ហើយនឹងបង្កើតប្រាក់ចំណូលបន្ថែមរហូតដល់ទៅ២៦ពាន់លានដុល្លារអាម៉េរិកដល់សេដ្ឋកិច្ចម៉ាឡេស៊ី ក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០៣០។ ភាគច្រើននៃចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះ ទំនងជាបានមកពីការវិនិយោគថ្មីៗ ហើយបណ្ដាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនឹងពង្រីក ឬផ្លាស់ប្ដូរទីតាំងផលិតកម្មទៅកាន់រដ្ឋចូហ័រ (Johor)។

លោក អះរុល ហាឌី អាប់ឌុលឡា សានី (Asrul Hadi Abdullah Sani) ដែលជាអ្នកជំនាញជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រ ADA ប្រចាំអាស៊ីអាគ្នេយ៍បានលើកឡើងថា ប្រសិនបើអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលបានច្រើនដល់ដំណើរការផ្ដល់ប័ណ្ណការងារ និងការអនុម័ត ធានាបាននូវសេចក្ដីសម្រេចប្រកបដោយតម្លាភាព និងការលើកទឹកចិត្តផ្នែកពន្ធដែលមានលក្ខណទូលំទូលាយ។

តំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្សដែលគ្របដណ្ដប់លើផ្ទៃដីជាង៣.៥០០គីឡូម៉ែត្រការ៉េនេះ ត្រូវបានគេរំពឹងថា នឹងមានទំហំធំជាងប្រទេសសិង្ហបុរី រហូតដល់ទៅ៤ដង និងធំជាងជិត២ដងបើធៀបនឹងក្រុងស៊ិនជិន (Shenzhen) របស់ចិន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន VinFast នឹងបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនីទ្វេដង ទោះតម្រូវការក្នុងស្រុកដាំក្បាលចុះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast គ្រោងបង្កើនការផលិតរថយន្តទូទាំងពិភពលោកឱ្យកើនឡើងទ្វេដងនៅឆ្នាំ២០២៥ នេះ ទោះបីជាក្រុមហ៊ុននេះក…

លោក ស៊ី ចាត់ទុកបញ្ហាអំពើពុករលួយជាការគំរាមកំហែងដ៏ធំបំផុតរបស់បក្សកុម្មុយនីស្តចិន

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) បានចាត់ទុកបញ្ហាអំពើពុករលួយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់បក្សកុម្មុយនីស្តចិន។ ការព្រមាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ