មេដឹកនាំអាស៊ាន

សិង្ហបុរី ជាអ្នកឈានមុខគេក្នុងការដោះស្រាយបញ្ហាប្រឈម ខណៈលោក ត្រាំ ជាអ្នកបង្កក្តីបារម្ភធំជាងគេសម្រាប់អាស៊ាន


ការស្ទង់មតិមួយធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak បង្ហាញថា ប្រទេសដែនកោះដ៏តូចសិង្ហបុរី ត្រូវបានគេមើលឃើញថា ជាអ្នកឈានមុខគេនៅអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ឈរនៅលំដាប់កំពូលក្នុងការបង្កក្តីបារម្ភសម្រាប់តំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី៧ ខែមេសា ។
មេដឹកនាំអាស៊ាន
ដោយ

អ្នកឆ្លើយសំណួរក្នុងការស្ទង់មតិប្រមាណ៣១% និយាយថា សិង្ហបុរី បានដើរតួនាទីធំបំផុតក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់ ដូចជាការប្រែប្រួលអាកាសធាតុ និងភាពតានតឹងសេដ្ឋកិច្ចពិភពលោកជាដើម បន្ទាប់មក គឺប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ នេះជាលើកដំបូងហើយ​ដែលតំបន់អាស៊ាន ត្រូវបានគេមើលឃើញថា គួរឱ្យជឿទុកចិត្តជាងសហរដ្ឋអាម៉េរិក នៅក្នុងការគោរពច្បាប់ និងរក្សាស្ថិរភាពពិភពលោក។

ជាមួយគ្នានេះ ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ត្រូវបានចាត់ថ្នាក់ជាក្តីបារម្ភកំពូលនៅក្នុងតំបន់អាស៊ាន ដោយអ្នកឆ្លើយសំណួរជាងពាក់កណ្តាលនៅក្នុងការស្ទង់មតិមានការព្រួយបារម្ភអំពីគោលនយោបាយ ដែលមិនអាចទាយទុកមុនបាន និងហានិភ័យសេដ្ឋកិច្ច។ ក្តីបារម្ភធំៗផ្សេងទៀតរួមមាន ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញទូទាំងពិភពលោក, ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងជម្លោះព្រំដែនកម្ពុជា-ថៃជាដើម។

ការស្ទង់មតិនេះ ក៏បានរកឃើញដែរថា មនុស្សជាច្រើនជឿថា អាស៊ានកំពុងព្យាយាមយ៉ាងសកម្មក្នុងការគ្រប់គ្រងជម្លោះនៅក្នុងតំបន់ ខណៈដែលអ្នកខ្លះទៀតជឿថា អាស៊ានអាចធ្វើបានច្រើនជាងនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ស្ថាប័នហិរញ្ញវត្ថុធំៗព្រមានថា សង្គ្រាមអ៊ីរ៉ង់ អាចរុញច្រានសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ក្នុងវិបត្តិអតិផរណា និងការដាំក្បាលចុះនៃទ្រព្យសកម្ម

លោក ជេមី ដៃម៉ុន (Jamie Dimon) នាយកប្រតិបត្តិ នៃធនាគារយក្ស JPMorgan Chase បានចេញមុខព្រមានថា ភាពតានតឹងនៃសង្គ្រាមនៅអ៊ីរ៉ង់ នឹងក្លាយជាក…

អាជ្ញាធរដកហូតអាជ្ញាបណ្ណក្រុមហ៊ុន ហ្គាន់ ដាវ ពាក់ព័ន្ធសកម្មភាពបោកប្រាស់អនឡាញ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពីក្រុមហ៊ុន ហ្គាន់ ដាវ អ៉ិនធើណេសិនណល អេនធើធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ