ប្រទេសសិង្ហបុរី

សិង្ហបុរីនឹងលក់កាបូបម៉ាក Hermes និងដុំមាស ដែលរឹបអូសបានក្នុងការបង្ក្រាបអំពើលាងលុយតម្លៃ ២,៣ពាន់លានដុល្លារ


ប្រទេសសិង្ហបុរីនឹងលក់វត្ថុមានតម្លៃមួយចំនួន រាប់ចាប់ពីកាបូបរហូតដល់ដុំមាស ដែលអាជ្ញាធរ បានរឹបអូសនៅក្នុងការបង្ក្រាបអំពើលាងលុយកខ្វក់ ក្នុងតម្លៃសរុបចំនួន ២ពាន់៣រយលានដុល្លារ។ ការលក់នេះនឹងត្រូវធ្វើក្នុងលក្ខណៈលក់ដេញថ្លៃ ដែលប៉ូលិសសិង្ហបុរីនឹងប្រគល់សិទ្ធិដល់សាខានៃក្រុមហ៊ុនឯកជន ឱ្យធ្វើជាអ្នកគ្រប់គ្រងដំណើរការដេញថ្លៃនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
ប្រទេសសិង្ហបុរី
ដោយ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូលិសប្រទេសសិង្ហបុរី បានធ្វើការបង្ក្រាបក្រុមឧក្រិដ្ឋជនភាគច្រើន ជាបរទេសពាក់ព័ន្ធនឹងការលាងលុយកខ្វក់ នៅក្នុងប្រទេសនេះ ដោយរឹបអូសបានវត្ថុមានតម្លៃមួយចំនួនចាប់ពីកាបូបម៉ាកល្បី Hermes រហូតដល់ដុំមាស ព្រមទាំងនាឡិកាទំនើបៗ មានតម្លៃសរុបចំនួន ២ពាន់៣រយលានដុល្លារ។

ក្រោយពីមានការចំណាយច្រើនរហូតដល់ជាង ២លានដុល្លារអាម៉េរិកនៅចន្លោះឆ្នាំ ២០២៣ និងឆ្នាំ២០២៤ សម្រាប់ការថែទាំ និងស្តុកទុកវត្ថុមានតម្លៃទាំងនេះ ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងលក់វត្ថុមានតម្លៃទាំងនេះ ដើម្បីយកទៅធ្វើការអភិវឌ្ឍជាតិ ប៉ុន្តែការលក់នេះនឹងត្រូវធ្វើតាមរយៈការលក់ដេញថ្លៃ ដោយប៉ូលិសបានប្រគល់សិទ្ធិទៅឱ្យសាខារបស់ក្រុមហ៊ុន ដេលយអ៊ីត (Deloitte) ដើម្បីចាត់ចែងក្នុងការលក់ដេញថ្លៃនេះ។

វត្ថុមានតម្លៃទាំងនេះ រួមមាននាឡិកាម៉ាក Patek Philippe និងម៉ាក Richard Mille គ្រឿងអលង្ការធ្វើពីពេជ្រ និងកាបូបប្រណីតៗដូចជាម៉ា ក Hermes ជាដើម ខណៈដុំមាសនីមួយៗមានទម្ងន់ចន្លោះពី៩៩៩ក្រាមទៅដល់១គីឡូក្រាម។

ចំណែកកាបូបដែលគួរឱ្យទាក់ភ្នែកម៉ាក Mermes Birkin 25 Togo ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង២ម៉ឺនដុល្លារ និងកាបូបម៉ាក Hermès Kelly Alligator ដែលអាចលក់បានក្នុងតម្លៃ ចន្លោះពីជាង៦ម៉ឺនទៅជាង៩ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដោយដកស្រង់ការចុះបញ្ជីតាមអនឡាញរបស់ក្រុមហ៊ុន Sotheby's និងឈ្មួញកណ្តាលផ្សេងទៀត។ ក្រៅពីនេះក៏នៅមាននាឡិកាដៃដ៏មានតម្លៃមួយចំនួនទៀតផងដែរ។ ក្នុងចំណោមនាឡិកាទាំងនេះ នាឡិកាម៉ាក Patek Philippe ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជាង៩ម៉ឺនដុល្លារ ហើយនាឡិកាម៉ាក Richard Mille RM 67 អាចមានតម្លៃជាង ៣១ម៉ឺនដុល្លារឯណោះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


វៀតណាម ជាប់ឈ្មោះជាប្រទេស ដែលលក់ម៉ូតូអគ្គិសនីបានច្រើនបំផុតទី៣ ក្នុងពិភពលោក ប្រចាំឆ្នាំ២០២៥

ទិន្នន័យផ្លូវការរបស់ដាតាបេសអនឡាញមានឈ្មោះថា Motorcycles Data បានបង្ហាញថា ប្រទេសវៀតណាម លក់ម៉ូតូអគ្គិសនីបានចំនួន ២០ម៉ឺន ៩ពាន់គ្រឿង ក្នុ…

ពលរដ្ឋនូវែលសេឡង់ បានចាកចេញពីប្រទេសកំណើតកាន់តែច្រើន ចំពេលសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន

នូវែលសេឡង់ ដែលគេស្គាល់ថា ប្រទេសជាអ្នកមានបំផុតលំដាប់ទី ៣៧ នៅលើពិភពលោក កំពុងជួបបញ្ហាសេដ្ឋកិច្ច និងវិបត្តិការងារធ្ងន់ធ្ងរ បណ្ដាលឱ្យពលរដ្ឋត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ