អត្ថបទក្រុមហ៊ុន

កម្មវិធីពានរង្វាន់បាល់ទាត់យុវជនស្មាត ២០២៣ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងបានរកឃើញជើងឯកថ្មី បន្ទាប់ពីខកខានអស់រយៈពេល ៣ ឆ្នាំ


កម្មវិធីប្រកួតបាល់ទាត់កម្រិតយុវជនដ៏ធំសម្រាប់រដូវកាល ២០២៣ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានប្រព្រឹត្តទៅដោយជោគជ័យក្រោមការរៀបចំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយមានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុន Smart Axiata ដែលជាដៃគូឧបត្ថម្ភសំខាន់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣។
កម្មវិធីពានរង្វាន់បាល់ទាត់យុវជនស្មាត ២០២៣​ បន្ទាប់ពីខកខានអស់រយៈពេល ៣ ឆ្នាំ

សម្រាប់ឆ្នាំ ២០២៣ នេះវិញ ការប្រកួតបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៣ និងបានបញ្ចប់ ដោយបរិបូណ៌នៅរសៀលថ្ងៃអាទិត្យ ទី ១១ មិថុនា ២០២៣។ ការប្រកួតសម្រាប់រដូវកាល ២០២៣ ត្រូវបានបែងចែកជាច្រើនកម្រិតដូចជា៖ កម្រិតអាយុក្រោម ១០ ឆ្នាំ (U1០) កម្រិតអាយុក្រោម ១២ ឆ្នាំ (U12)កម្រិតអាយុក្រោម ១៤ ឆ្នាំ (U14)កម្រិតអាយុក្រោម ១៦ ឆ្នាំ (U16) កម្រិតអាយុក្រោម ១៨ ឆ្នាំ (U18) កម្រិតអាយុក្រោម ២០ ឆ្នាំ (U20) និងបាល់ទាត់ផ្នែកនារី។ ចំនួនក្រុមសរុបដែលចូលរួម មាន ៤៩ ក្រុម និងមានកីឡាករកីឡាការិនីសរុបចំនួនជាង ១៤០០ នាក់។

ជាក់ស្តែង នេះក៏ជាលើកទី ១ ដែរ ដែលមានបន្ថែមការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍ពានរង្វាន់ បាល់ទាត់យុវជនស្មាត (Smart Youth League) ដែលនេះកាន់តែធ្វើឲ្យព្រឹត្តិការណ៍កីឡាមួយនេះ ពិសេសថែមមួយកម្រិតទៀត។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងពីរខែ ជ័យលាភីជើងឯកសម្រាប់កម្រិត U20 បុរស ដែលជាកម្រិត ល្បីល្បាញជាងគេ បានទៅលើក្រុមបាល់ទាត់ហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ខណៈដែលជ័យលាភីបាល់ទាត់នារី បានទៅលើក្រុមនារីមកពីក្លឹបភ្នំពេញក្រោន។

ក្រុមជើងឯកនៃកម្រិតនីមួយៗទទួលបានពានរង្វាន់ ចំនួន ១ មេដាយមាសចំនួន ៣០ គ្រឿង ប្រាក់រង្វាន់ កាតបញ្ចូលទឹកប្រាក់តម្លៃ ១០ ដុល្លារ ចំនួន ២០ សន្លឹក និង រ៉ោតទ័រ Smart @Home ចំនួន ២ គ្រឿង ជាមួយការប្រើគម្រោង Premium ឥតគិតថ្លៃចំនួន ២ ខែ។

លោក រីន ពេជ្រមុនី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «ក្រុមហ៊ុន Smart ពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូដ៏សំខាន់ ដែលតែងតែឧប​ត្ថម្ភគាំទ្រដល់ការប្រកួតបាល់ទាត់ យុវជនស្មាតតាំងពីដំបូងមក។​ យើងពិតជារីករាយយ៉ាងក្រៃលែង​ ដែលបានឃើញថា​ភាពជាដៃគូនេះបាន ផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងក្នុងការជំរុញវិស័យកីឡាបាល់ទាត់​​​នៅកម្ពុជាឲ្យកាន់តែឆ្ពោះទៅមុខ ក៏ដូចជាសកម្មភាពនៃការចូលរួមអភិវឌ្ឍធនធានថ្នាលយុវជនតាមរយៈការលើកកម្ពស់វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។»

ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានខកខានអស់រយៈពេល ៣ រដូវកាល ពោលគឺឆ្នាំ ២០២០, ២០២១ និង ២០២២ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ខណៈ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) ២០១៩ គឺជាការរៀបចំលើកទី១ ដែលមានការចូលរួមពីយុវជនប្រមាណជាជាង ១១០០នាក់ ដោយបានប្រកួតប្រជែងលើសមរភូមិវាលស្មៅនៃកីឡដ្ឋាន Smart RSN ទៅតាមកម្រិតទាំង ៤ ។ ជាការកត់សម្គាល់ ក្នុងរដូវកាលទី ១ ក្រៅពីទទួលបានការគាំទ្រយ៉ាងផុសផុលហើយនោះ ព្រឹត្តិការណ៍នេះ បានក្លាយ​ជាវេទិកាបញ្ចេញសមត្ថភាពរបស់កីឡាករវ័យក្មេងៗ ដោយនៅពេលនេះពួកគេមួយចំនួន កំពុងប្រែខ្លួនក្លាយជាកីឡាករអាជីពទាំងក្នុងកម្រិតក្លឹបព្រមទាំងជម្រើសជាតិកម្ពុជាថែមទៀតផង ដូចជាកីឡាករ លឹម ពិសុទ្ធ ជាដើម។

បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងរដូវកាលទី ២ ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Smart Axiata ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងកីឡដ្ឋាន Smart RSN សង្ឃឹមយ៉ាងម៉ុតមាំថា នឹងបន្តបង្កើតព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) នេះនៅរដូវកាលក្រោយៗទៀត ដើម្បីបន្ត លើកស្ទួយវិស័យកីឡា និងរួមចំណែកក្នុងការដឹកនាំយុវជនកម្ពុជាទៅរកអនាគត ប្រកបដោយភាពភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕




អត្ថបទបន្ទាប់


ជប៉ុននឹងពង្រីកប្រព័ន្ធផ្ដល់ទិដ្ឋាការឱ្យពលករជំនាញបរទេស ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងស្រុក

ព័ត៌មាន
គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនកាលពីថ្ងៃសុក្រ ទី០៩ ខែមិថុនា បានអនុម័តផែនការពង្រីកវិសាលភាពឧស្សាហកម្មដែលគ្របដណ្ដប់ដោយគោលនយោបាយផ្ដល់ទិដ្ឋាការឱ្…

កម្ពុជាមានរោងចក្រកាត់ដេរសរុបជាង ១ពាន់រោងចក្រ ជាមួយលំហូរសាច់ប្រាក់ជាច្រើនចាក់ចូលក្នុងចរន្ដសេដ្ឋកិច្ច

ព័ត៌មាន
គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦រោងចក្រ នៅទូទាំងប្រទេស ដែលបានបង្កើតឱកាសការងាររាប់សែនកន្លែងសម្រាប់ប្រជាជនកម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ