ភាពតានតឹងចិន-អាមេរិក

រដ្ឋមន្ត្រីការបរទេសចិន៖ ប៉េកាំងមិនខ្លាចរអារនឹងការប្រឈមមុខជាមួយអាមេរិកឡើយ


រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី បាននិយាយនៅថ្ងៃច័ន្ទទី២០ខែធ្នូ នេះថា ប្រទេសចិននឹងមិនភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែទន្ទឹមនឹងនោះ ចិនក៏ស្វាគមន៍នូវរាល់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកផងដែរ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
ទង់ជាតិ ប្រទេសចិន និងសហរដ្ឋអាមេរិក
ដោយ

ថ្លែង​សារ​ចេញពី​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​គេហទំព័រ​ក្រសួងការបរទេស​ចិន លោក​វ៉ាង យី បាន​ឲ្យ​ដឹង​ថា ភាព​រកាំរកូស​នៅ​ក្នុង​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក បាន​ឈាន​ចូល​ដល់​ដំណាក់កាល​មួយ ដែល​កំពុង​មានការ​វិនិច្ឆ័យ​ខុស​លើ​ផ្នែក​យុទ្ធសាស្ត្រ ពី​ភាគី​អា​មេ​រិ​ក​។

លោក វ៉ាង យី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ ប្រសិនបើ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​មែន នោះ​ចិន​មិន​ខ្លាច​ឡើយ ហើយ​ចិន​និង​ប្រយុទ្ធ​រហូត​ដល់ទី​បញ្ចប់​។ លោក​បន្ត​ថា ការ​ប្រកួតប្រជែង​គ្នា គួរតែ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​គំរាមកំហែង ហើយ​ភាគី​គួរតែ​ស្វែងរក​អ្វី​ដែល​ជា​ភាព​វិជ្ជមាន​។

គួរ​ជម្រាប​ថា ទំនាក់ទំនង​រវាង​ចិន​និង​អា​មេ​រិ​ក កំពុង​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប និង​អាក្រក់​បំផុត ក្រោយ​មាន​ភាព​រកាំរកូស​គ្នា ក្នុង​បញ្ហា​ជា​ច្រើន រាប់​ចាប់​តាំង ករណី​ប្រភព​ដើម កូ​វី​ដ​១៩ ពាណិជ្ជកម្ម សិទ្ធិ​មនុស្ស និង​ចុង​ក្រោយ​នេះ គឺ​បញ្ហា​ចិន​បង្កើន​ការ​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់​ជាដើម​។

ដោយឡែក សម្រាប់​ជំនួប​ដ៏​កម្រ​តាម​ទូរស័ព្ទ​អស់​ពេល​៣​ម៉ោង រវាង​បុរស​ខ្លាំង​រដ្ឋ​ចិន លោក ស៊ី ជី​ន​ពីង និង ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន កាលពី​ខែ​មុន ក៏​មិន​បាន​សម្រេច​ជា​ដុំ​កំ​ភូ​ន ផ្លែផ្កា​អ្វី​ដែរ ក្រៅ​តែ​ពី​ការ​ព្រមាន និង​ប្រើប្រាស់​ពាក្យ​សម្តី​ធ្ងន់​ៗ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។

សូម​បញ្ជាក់​ថា វិធានការ ដែល​ជា​ការ​ដាក់​សម្ពាធ​មួយ​ចុង​ក្រោយ​បំផុត​មួយ​របស់​អា​មេ​រិ​កលើ​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង គឺ​នៅ​ពេល​ដែល​រដ្ឋសភា អា​មេ​រិ​ក សម្រេច​អនុម័ត​ច្បាប់​ហាមឃាត់​ការ​នាំ​ចូល​ទំនិញ​ជា​ច្រើន​ប្រភេទ ដែល​មាន​ប្រភព​ពី​តំបន់​ស៊ី​ន​ជាំ​ង​ប្រទេស​ចិន ជាទី​ដែល​អា​មេ​រិ​ក​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា បាន​រំលោភសិទ្ធិ​មនុស្ស លើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​អ៊ុយ​ហ្គ័​រ និង​បាន​បង្ខិតបង្ខំ​លើ​កម្លាំង​ពលកម្ម​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបានប្រៀបប្រដូចកោះតៃវ៉ាន់ទៅនឹង «មនុស្សដើរគ្មានគោលដៅ» ហើយព្យាយាមរកផ្លូវមកផ្ទះវិញ

ព័ត៌មាន
ចិនបានប្រៀបប្រដូចកោះតៃវ៉ាន់ទៅនឹងមនុស្សដើរគ្មានគោលដៅ ហើយព្យាយាមរកផ្លូវមកផ្ទះវិញ! រដ្ឋមន្ត្រីការបរទេស និង ជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី នៅ…

តំបន់អឺរ៉ុប និងអាមេរិក រងការគំរាមកំហែងកាន់តែខ្លាំងពីអូមីក្រុង ខណៈថ្ងៃឈប់សម្រាកឆ្នាំថ្មីខិតចូលមកដល់

ព័ត៌មាន
តំបន់អឺរ៉ុប និងនៅសហរដ្ឋអាមេរិក កំពុងត្រូវបានគំរាមកំហែងដោយកូវីដ១៩បំប្លែងខ្លួនអូមីក្រុង ខណៈដែលរដូវកាលឈប់សម្រាកឆ្លងឆ្នាំថ្មី និង បុណ្យណូអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ