កិច្ចពិភាក្សានេះ ត្រូវបានពិភាក្សាយ៉ាងផុសផុល ដោយមានការសម្របសម្រួលដោយ លោក ហ៊ុយ បញ្ញាវ័ន្ដ ប្រធាន The SEED Cambodia និងវាគ្មិនចំនួន ២ រូប ដូចជា កញ្ញា តាន់ ច័ន្ទណារ័ត្ន សាស្ត្រចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ និងលោក ហ៊ឹម រស្មី អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ និងគ្រូឧទ្ទេសនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ។
ការរៀបចំកម្មវិធីកិច្ចពិភាក្សានេះឡើង គឺមានគោលបំណងធំៗដូចជា បង្កើនការយល់ដឹងពាក់ព័ន្ធទៅនឹងអំណាចទន់និងនយោបាយការបរទេស ពង្រឹងនិងកសាងជំនាញទន់របស់យុវជន ផ្ដល់ឱកាសឱ្យសិស្សនិស្សិតធ្វើការស្វែងយល់ពីទស្សនវិស័យរបស់វាគ្មិនជំនាញទំនាក់ទំនងរវាងអំណាចទន់និងនយោបាយការបរទេស និងអភិវឌ្ឍសមត្ថភាពរបស់យុវជនក្នុងការប្រើប្រាស់អំណាចទន់និងនយោបាយការបរទេសឱ្យបានត្រឹមត្រូវ ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាខាងលើ មានសិស្សនិស្សិត្តមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យជាច្រើន ដែលពាក់ព័ន្ធជាមួយនឹងមុខជំនាញ បានចូលរួមយ៉ាងកុះករនៅក្នុងកម្មវិធីមួយនេះ ជាពិសេស សិស្សនិស្សិតបានចោត សួរសំណួរសំខាន់ៗនៅក្នុងប្រធានបទខាងលើ ទៅកាន់វាគ្មិន ដើម្បីស្រាយ ចម្ងល់ និងបន្ថែម ចំណេះដឹងមួយកម្រិតទៀត ។