ការលក់ក្រុមហ៊ុនផលិតបន្ទះឈីប Arm

ការលក់ក្រុមហ៊ុនផលិតបន្ទះឈីប Arm តម្លៃ៦៦ពាន់ដុល្លាររបស់ Softbank ទៅឲ្យក្រុមហ៊ុន Nvidia ត្រូវបរាជ័យ ក្រោយគ្មានការគាំទ្រពីនិយ័តករ


ក្រុមហ៊ុន SoftBank ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Arm បានបរាជ័យក្នុងការលក់ក្រុមហ៊ុនផលិតបន្ទះឈីបនេះទៅឲ្យក្រុមហ៊ុន អិនវីឌៀ (Nvidia) របស់អាមេរិក ក្នុងតម្លៃ ៦៦ ពាន់លានដុល្លារ បន្ទាប់ពីនិយ័តករនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់នៃការទិញលក់ក្រុមហ៊ុននេះ ទៅលើការប្រកួតប្រជែងនៅក្នុងពិភពនៃឧស្សាហកម្មផលិតផ្គត់ផ្គង់បន្ទះឈីបពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព៌ត៍មានNikkei Asia។
ការលក់ក្រុមហ៊ុនផលិតបន្ទះឈីប Arm

កិច្ចព្រមព្រៀង​នៃ​ការ​លក់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប Arm ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ គឺជា​ការ​ទិញ​លក់​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​នៅ​ពិភព​ការ​ផលិត​បន្ទះ​ឈី​ប​ពិភពលោក ដោយ​ការ​លក់​នេះ គឺ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Nvidia ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក អាច​គ្រប់គ្រង​លើ​ក្រុមហ៊ុន Arm ទាំងស្រុង ខណៈ​ដែល​ក្រុមហ៊ុន​អង់គ្លេស​មួយ​នេះ គឺ​ប្រៀប​ដូច​ជា​បេះដូង​នៃ​ការ​ផលិត​ឧបករណ៍​គ្រឿង​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​របស់​ពិភពលោក​។ ទោះ​យ៉ាងណា និយ័ត​ករ​នៅ​ក្នុង​ប្រទេស អង់គ្លេស អឺរ៉ុប អា​មេ​រិ​ក មិន​បាន​គាំទ្រ​លើ​ការ​លក់​ក្រុមហ៊ុន​នេះ​ឡើយ ដោយ​បារម្ភ​ថា វា​អាច​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង នៅ​ក្នុង​ឧស្សាហកម្ម​បន្ទះ​ឈី​ប​ពិភពលោក​។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​មួយ​ចំនួន ដែល​ពឹងផ្អែក​លើ​ការ​ផលិត​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Arm រួម​មាន​ក្រុមហ៊ុន Qualcomm និង Microsoft ក៏​បាន​ជំទាស់​នឹង​ការ​លក់​នេះ​ដែរ​។

ទោះ​យ៉ាងណា ប្រភព​ព័ត៌មាន​បាន​អះអាង​ថា ក្រុមហ៊ុន SoftBank នឹង​ទទួល​បាន​ប្រាក់​ចំណាយ​សង​ទៅ​វិញ​ពី​ការ​លុប​ចោលការ​ទិញ​លក់​ក្រុមហ៊ុន Arm​នេះ ក្នុង​តម្លៃ​ជាង ១​ពាន់​២​រយ​លាន​ដុល្លារ ហើយ​កំពុង​ស្វែងរក​ការ​ដក​ក្រុមហ៊ុន​នេះ​ចេញពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ (IPO) នៅ​មុន​ចុងឆ្នាំ​នេះ​ផង​ដែរ​។

ការ​បរាជ័យ​លើ​កិច្ចព្រមព្រៀង​លក់​ក្រុមហ៊ុន Arm ក៏​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Softbank ដែល​ជា​ក្រុមហ៊ុនមេ មានការ​ដាំ​ក្បាល​ចុះ​នូវ​តម្លៃ​ភាគហ៊ុន​យ៉ាង​ខ្លាំង​ផង​ដែរ​។

នៅ​ចក្រភព​អង់គ្លេស ក្រុម​អ្នកនយោបាយ​បាន​ចាត់​ទុក​ក្រុមហ៊ុន Arm នេះ ជា​ទ្រព្យសម្បត្តិ​ជាតិ​ផ្នែក​យុទ្ធសាស្ត្រ ហើយ​រដ្ឋាភិបាល​អង់គ្លេស​ក៏​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​ជំរុញ​ផ្លាស់​ប្ដូរ​ឲ្យ​ក្រុមហ៊ុន​នេះ ងាក​មក​ចុះបញ្ជី​លក់​ភាគហ៊ុន​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​។ ប៉ុន្ដែ ក្រុមហ៊ុនមេ​របស់ Arm គឺ Softbank កន្លង​មក​មាន​បំណង​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​នៅ​សហរដ្ឋអាមេរិក ដែល​ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​អង់គ្លេស​ចង់បាន​។

សូម​បញ្ជាក់​ថា ការ​ត្រួតពិនិត្យ​របស់​អង់គ្លេស​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​បន្ដ​មក​តាំងពី​ចុងឆ្នាំ​មុន​ម្ល៉េះ រួម​ទាំង​មានការ​ពិចារណា​លើ​ផ្នែក​សន្ដិសុខ​ជាតិ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃកំពុងមូលនិធិឧបត្ថម្ភធនបន្ថែម ដើម្បីជួបទប់តម្លៃប្រេងដែលកំពុងឡើងខ្ពស់

ព័ត៌មាន
រាជរដ្ឋាភិបាលថៃកំពុងស្វែងរកប្រភពមូលនិធិបន្ថែម សម្រាប់ការឧបត្ថម្ភធនដល់វិស័យថាមពលនៅក្នុងប្រទេសរបស់ខ្លួន នៅគ្រាដែលបច្ចុប្បន្នជំនួយហិរញ្ញប្បទានន…

តើហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែលំបាកស្មុគស្មាញចូលក្នុងទីផ្សារមូលបត្របំណុលអាមេរិកយ៉ាងដូច្នេះ?

ព័ត៌មាន
តើហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនកាន់តែលំបាកស្មុគស្មាញចូលក្នុងទីផ្សារមូលបត្របំណុលអាមេរិកយ៉ាងដូច្នេះ? គេសង្កេតឃើញថា សេដ្ឋកិច្ចចិនគិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ